លោកគីហ៊ីវថាញ់ អនុប្រធានគណៈជនជាតិខេត្តហូវយ៉ាង ឲ្យដឹង៖ “រយៈពេលកន្លង ខេត្តអនុវត្តបានល្អការផ្តុំកម្លាំងកសាងកងជួរកម្មាភិបាលជាជនជាតិភាគតិចនៅតំបន់មានជនរួមជាតិភាគតិចរស់នៅកុះករ។
បងយ័ញថឹម ជាកម្មាភិបាលជនជាតិខ្មែរវ័យក្មេង។
តាមប្រសាសន៍លោកហ៊ីវថាញ់ រយៈពេលកន្លង ប្រព័ន្ធនយោបាយតំបន់មានជនជាតិភាគតិចរស់នៅកុះករ ត្រូវបាន បន្តការពង្រឹងនិងពង្រីក។ កម្មាភិបាលជនជាតិភាគតិចជាប់ឆ្នោតក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត គឺចំនួន៤០រូប (ស្រូបអត្រា១,៦៦%) ក្នុងនោះ ថ្នាក់ខេត្ត២រូប ថ្នាក់ស្រុក៥រូប និងថ្នាក់ឃុំ ទីប្រជុំជន៣៣រូប។ ទូទាំងខេត្តមានកម្មាភិបាលជនជាតិភាគតិចចូលរួមក្នុងគណៈកម្មាធិការបក្សចំនួន២៩រូប។ ការងារពង្រីកបក្ខជនក្នុងជន រួមជាតិភាគតិច តែងបានគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ទូទាំង ខេត្តមានបក្ខជនជាជនជាតិភាគតិចចំនួន៥៨៧រូប (ស្រូបអត្រា១,៩%)។ ការងារបណ្តុះបណ្តាល លើកកម្ពស់គុណភាពកម្មាភិបាលតែងបានយកចិត្តទុកដាក់មានកម្មាភិបាលជាច្រើនរូបបានបញ្ជូនទៅរៀនលើកកម្ពស់កម្រិតវិជ្ជាទ្រឹស្តីនយោបាយ មុខជំនាញវិជ្ជាជីវៈ។
លោកឡេហ្វាងលៀក អនុប្រធានការិយាល័យជនជាតិស្រុកចូវថាញ់A ឲ្យដឹងៈ ទូទាំងស្រុកមានកម្មាភិបាលជាជនជាតិភាគតិចចំនួន៧៤រូប។ ក្នុងនោះ មានបក្ខជនចំនួន៥៣រូប ដែលកំពុងបំពេញការងារនៅស្ថាប័នខេត្ត១រូប ថ្នាក់ស្រុក១១រូប (ក្នុងនោះនារី៣រូប) សល់ពីនោះ កម្មាភិបាលបំពេញការងារនៅតាមសាលារៀនឃុំ ទីប្រជុំជនចំនួន៦២រូប។ល។ ចំណែកនៅស្រុកវីធ្វី បងង្វៀនវុាំងថាញ់ អនុប្រធានការិយាល័យជនជាតិស្រុកវីធ្វី ឲ្យដឹង៖ “ទូទាំងស្រុក មានកម្មាភិបាលជាជនជាតិភាគតិចចំនួន៥៤រូប បានចូលរួមក្នុងប្រព័ន្ធនយោបាយ ហើយមានអ្នកតំណាងជាច្រើនជាជនជាតិភាគតិច បានជាប់ឆ្នោតក្នុងក្រុមប្រឹក្សាប្រជាជនឃុំ។ល។ លោកឡឹមថាញ់ហ៊ុង ប្រធានការិយាល័យជន ជាតិស្រុកឡុងម៉ី ឲ្យដឹង៖ រយៈពេលកន្លង ចំពោះឃុំ ទីប្រជុំជននៅលើភូមិសាស្រ្តស្រុក តែងធ្វើបានល្អការងាររៀបចំគម្រោងកម្មាភិបាល ម៉្លោះហើយមានកម្មាភិបាលជាជនជាតិភាគតិច ជាច្រើនបានចូលរួមក្នុងគណៈកម្មាធិការបក្ស និងទទួលមុខតំណែងស្នូលនៅតាមឃុំ ទីប្រជុំជន។
លោកឡេវុាំងអ៊ុក ប្រធានការិយាល័យជនជាតិក្រុងវីថាញ់ ឲ្យដឹង៖ “ក្រុងបានអនុវត្ត ការងារបណ្តុះបណ្តាលធនធានមនុស្សក្នុងប៉ុន្មានឆ្នាំមុនៗ និងជំហានដំបូងពង្រីកបាននូវប្រសិទ្ធភាព។ មានដូចជា បងកីមទ្រុងយ៉ុង នគរបាលឃុំហ្វាលូវ។ ក្រោយពីបំពេញការងារបានមួយរយៈ បងយ៉ុងត្រូវបានបញ្ជូនទៅរៀនលើកកម្ពស់កម្រិតវិជ្ជាមុខជំនាញ នយោបាយ និងបានប្តូរមកធ្វើកម្មាភិបាលការិយាល័យជនជាតិក្រុងវីថាញ់។ ក្រោយពីរៀនចប់មហាវិទ្យាល័យ និងមធ្យមសិក្សានយោបាយ បងយ៉ុងបានចាត់មកបំពេញការងារនៅឃុំហ្វាលូវ និងបានជាប់ឆ្នោតធ្វើជាអនុលេខាប្រចាំការគណៈកម្មាធិការបក្សឃុំហ្វាលូវ”។ ឆ្នាំ២០១៣ បងយ័ញថឹម បានប្រជាជននៅភូមិថាញ់ទ្រុង បោះឆ្នោតធ្វើជាប្រធានភូមិ ហើយជាប្រធានភូមិក្មេង បំផុតរបស់ឃុំហ្វាលូវ ក្រុងវីថាញ់។ តាមប្រសាសន៍ បងកីមទ្រុងយ៉ុង អនុលេខាប្រចាំការគណៈកម្មាធិការបក្សឃុំហ្វាលូវ ឲ្យដឹង៖ បងថឹមជាកម្មាភិបាលជនជាតិវ័យក្មេងមានឆន្ទៈមោះមុត ដែលបានជ្រើសពីមូលដ្ឋាន និងកំពុងបានគណៈកម្មាធិបក្សបំពាក់បំប៉ន ដើម្បីបន្តការលើកកម្ពស់កម្រិតវិជ្ជាក្នុងពេលខាងមុខ៕
ហាថាញ់-សុផល