08/08/2017 - 15:32

ប្រសិទ្ធភាពនៃទម្រង់រូបភាពគ្រប់គ្រងព្រៃរួមគ្នា

បច្ចុប្បន្ន ទម្រង់​រូប​ភាព​គ្រប់​គ្រង​ព្រៃ​រួម​គ្នា​នៅ​ព្រៃ​លិច​ទឹក​ប្រៃ​ប្រប​មាត់​សមុទ្រ​ តែង​បាន​មា​មីង​ខ្មែរ​នៅ​ភូមិ​អ៊ូវ​-ថ​B ឃុំវិញ​ហាយ ក្រុង​វិញ​ចូវ ខេត្ត​សុក​ត្រាំង អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។ ផ្តើម​ពី​នោះ ព្រៃ​បង្ការ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​លយ​ចេញ​ទៅ​សមុទ្រ បង្ក​ទៅ​ជា​របាំង ដ៏​រឹង​មាំ​ការ​ពារ​ផ្ទះ​សម្បែង ជីវ​ភាព ផលិត​កម្ម​របស់​មាមីង​ប្រប​មាត់​សមុទ្រ​។

ព្រៃ​នៅ​មាត់​សមុទ្រ​ភូមិ​អ៊ូវ​ ថB តែង​បាន​មា​មីង​គ្រប់​គ្រង​ការ​ពារ
ម៉្លោះ​ហើយ​មួយ​ថ្ងៃ​កាន់​តែ​លូត​លាស់​ល្អ។

តាម​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​ប្រ​មាណ២០​ឆ្នាំ​មុន តំ​បន់​មាត់​សមុទ្រ​នៅភូមិ​អ៊ូវ​-ថB ឃុំ​វិញ​ហាយ ជា​តំ​បន់​មាន​ព្រៃស្តើង កន្លែង​មួយ​ចំនួន​រលក​បោក​ខ្ទប់​ច្រាំង​បណ្តាល​ឲ្យ​ផ្ទៃ​ដី​យ៉ាង​ច្រើន​បាក់​ធ្លាក់​ចុះ​ទៅសមុទ្រ គំ​រាម​កំ​ហែង​ដល់​អា​យុ​ជី​វិត ​និងទ្រព្យ​សម្បត្តិ​របស់​ប្រ​ជា​ជន​។  ឆ្នាំ​២០០៩ អា​ស្រ័យ​បាន​ការ​ជំ​នួយ​របស់​អង្គ​ការ​សហការ​អភិ​វឌ្ឍន៍​អា​ល្លឺ​ម៉ង់ ការ​ងារ​ការ​ពារ​ព្រៃត្រូវ​បាន​បង្កើន​ប្រ​សិទ្ធ​ភាព​។ ទន្ទឹម​នឹង​នោះ ទម្រង់​រូប​ភាព​គ្រប់​គ្រង​ព្រៃ​លិច​ទឹក​ប្រៃប្រប​មាត់​សមុទ្រ ក៏​បាន​មា​មីង​ខ្មែរ​នៅ​ភូមិ​អ៊ូវ​-ថ​B បង្កើត​ឡើង​លើ​ផ្ទៃ​ដី​១១៥​ហិក​តា ដោយ មាន​សមា​ជិក​២៤០​នាក់ សុទ្ធ​តែ​ជា​ជន​ជាតិ​ខ្មែរ​។ ពូ​ថាច់​សាន្ត ប្រ​ធាន​ក្រុម “គ្រប់​គ្រងព្រៃ​លិច​ទឹក​ប្រៃ​រួមគ្នា​ប្រប់​មាត់​ស​មុទ្រ” នៅ​ភូមិ​អ៊ូវ-ថB​ឲ្យ​ដឹង​៖​ “កាល​ពី​មុន ជីវ​ភាព​មាមីង​នៅ​ជួប​ការ​លំ​បាក កម្លាំង​រុក្ខ​បាល​មានចំ​នួន​តិច រដ្ឋ​អំ​ណាច​ភូមិ​ភាគ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ ម៉្លោះ​ហើយ​មា​មីង​ចូល​ព្រៃ​កាប់​ឈើ​លក់​។ ពេល​ទម្រង់​រូប​ភាព​នេះ​បង្កើត​ឡើង​សមា​ជិក​ក្រុម​តែង​យល់​ដឹង​ហើយ​ព្រួត​ដៃ​គ្នា​ការ​ពារ​ព្រៃ​តែ​ម្តង។ ពិ​សេស សមា​ជិក​​ក្រុម​តែង​បាន​ផ្តល់​ប័ណ្ណ​ចេញ​ចូល​ព្រៃ​ដើម្បី កាប់​ឧស និង​ចាប់​ផល​សមុទ្រ​នៅ​ក្រោមគល់​ឈើ ដូច​ជាៈ បង្កង ក្តាម ត្រី។ល។ ដើម្បី ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួសារ​”។​

 
បច្ចុប្បន្ន ទម្រង់​រូប​ភាព​គ្រប់​គ្រង​ព្រៃ​លិច​ទឹក​ប្រៃ​រួម​គ្នា​ប្រប​មាត់​ស​មុទ្រ នៅ​ភូមិ​អ៊ូវ-ថB បាន​ចែក​ជា​៤​មណ្ឌល​ដើម្បី​គ្រប់​គ្រងរួម​មាន៖ មណ្ឌល​បង្ការមណ្ឌល​ដាំ​ព្រៃ​ខាង​ក្នុង​ឡើង​វិញ មណ្ឌល​ដាំ​ព្រៃ​ខាង​ក្រៅ​ឡើង​វិញ និង​មណ្ឌល​ប្រើ​ប្រាស់​ព្រៃ​ដោយ​ចីរ​ភាព​។ មណ្ឌល​នី​មួយ​ៗ​មាន​តួ​នា​ទី​ដោយ​ឡែក​ពី​គ្នា ផ្តើម​ពី​នោះ ការ​ពារ​បាន​ល្អ​នូវ​បរិ​ស្ថាន សម្រាប់​មច្ឆា​ជាតិ​មាន​កន្លែង​ជ្រក​កើត​កូន ពូន​ចៅ។ រក្ស​ភាព​សម្បូរ​បែប​នៃ​ពហុ​ជីវស្ថាន ទប់​ស្កាត់​រលកនិង​ជា​កន្លែង​ជម្រករបស់​មច្ឆា​ស​មុទ្រ។ អា​ស្រ័យ​ហេតុ​នោះ ព្រៃ​លិច​ទឹក​ប្រៃ​នៅ​អ៊ូវ​ថ​B​កាន់​តែ​ក្រាសឡើង​ៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ទន្ទឹម​នឹង​នោះ បង្កើត​បាន​ជា​ភាព​សម្បូរ​បែប​នៃ​ប្រ​ភព​ផលនៅ​មាត់​សមុទ្រ សម្រាប់​មា​មីង​ទាញ​យកផល​ខួប​ឆ្នាំ។ ក្រៅ​ពី​នោះ ក្រុម​អ្នក​គ្រប់​គ្រង​ព្រៃ​នៅ​ទាំង​អនុ​វត្ត​ការ​ចិញ្ចឹម​ខ្យង​ពិ​សោធន៍​ទៀត​ផង​។

 
ប៉ុន្មាន​ឆ្នាំ​កន្លង ក្រុម​គ្រប់​គ្រង​ព្រៃ​រួម​គ្នា​នៅ​ទាំង​សហការ​ជា​មួយ​នឹង​ផ្នែក​កសិ​កម្ម រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បង្កើន​ការ​ដាំ​ព្រៃ​ថ្មី​បន្ថែម បើក​ទូ​លាយ​ផ្ទៃ​ព្រៃ​លិច​ទឹក​ប្រៃ​ឡើង​ដល់៣៧០​ហិក​តា។ សព្វ​ថ្ងៃ ព្រៃ​លិច​ទឹក​ប្រៃប្រប​មាត់​សមុទ្រ​កាន់​តែ​ដុះ​លយ​ចេញ​ទៅស​មុទ្រ ម៉្លោះ​ហើយ​មា​មីង​តែង​នឹង​នរ​ចិត្ត លែង​ភ័យ​ខ្លាច​រលកខ្យល់​ធំ​បក់​បោក​ជះ ឥទ្ធិ​ពល​ដល់​ជីវ​ភាពនិង​ផលិត​កម្ម។ ប្រ​ការ​នេះ​ស​ឲ្យ​ឃើញ​ថា ទម្រង់​រូប​ភាព​នេះ​ជួយឲ្យ​ប្រ​ជា​ជន​នៅ​ប្រប​មាត់​ស​មុទ្រ ឃុំ​វិញហាយ​កាន់​តែ​យល់​ពី​តម្លៃ​នៃ​ការ​ងារ​ការ​ពារព្រៃការ​ពារ​បរិ​ស្ថាន​ ៕

                             យ្វី​អាញ់​-សុ​ផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
នៅភូមិអ៊ូវ-ថB