មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

28/03/2017 - 08:39

និយាយដើរទន្ទឹមនឹងធ្វើ

បងស្រីក្វាច់ធីគឹមលួងជនជាតិខ្មែរ ប្រ​ធាន​​សា​​ខា​​សមា​​គម​​នា​​រី​​ភូមិ​​កិញ​​ឌឹញ​​B ឃុំ​​ខាញ់​ហ៊ឹង ស្រុក​​​ត្រឹង​​វ៉ាំង​​ថើយ ខេត្ត​​កា​​ម៉ាវ តែង​​ត​​ស៊ូ "រៀន​​សូត្រ​​និង​​ធ្វើ​​តាម​​គំរូ​​សីល​​ធម៌​​ហូ​​ជី​មិញ​" និង​​ផ្តោត​​ការ​​យក​​ចិត្ត​​ទុក​​ដាក់ អភិ​​វឌ្ឍ​​សេដ្ឋ​​កិច្ច​​គ្រួសារ​​របស់​​ស​មា​​ជិ​​កា។

 បងស្រីលួង (ឈរទី២ខាងឆ្វេង) រួមជាមួយបងប្អូនសមា ជិកាក្នុងភូមិ
កសាងខាប់អង្ករមនោសញ្ចេតនា និងចូលរួម ទម្រង់រូបភាពចិញ្ចឹមជ្រូកដី។

ដើម្បីឲ្យនារីក្នុងភូមិយល់ច្បាស់ ជឿ​​ជាក់​​និង​​យក​​តម្រាប់​​តាម​​បង​​ស្រី​​ ក្វាច់​​ធី​​គឹម​លួង តែង​​អនុ​​វត្ត​​គោល​​លំ​​នាំ "និ​យាយ​​ដើរ​​ទន្ទឹម​​និង​​ធ្វើ"​​។ ពិ​សេស​​គាត់​​ជា​គំរូ​​ឈាន​​មុខ​​រាល់​​កិច្ច​​ការ តាំង​​ពី​​ប្រិត​​សំ​​ចៃ​​ក្នុង​​ការ​​ចាយ​វាយ​ រហូត​​ដល់​​គិត​​គូរ​ពី​​របៀប​​ធ្វើ​​ការ​​រក​​ស៊ី​។ ប្រ​​ការ​​អស់​​ទាំង​​នេះ បាន​​សម្តែង​​ឡើង​​ពី​​ចរិត​​ឧស្សាហ៍​ព្យា​​យាម ស៊ូ​​ទ្រាំ​លំ​​​បាក​​របស់​​នា​រី​​ជន​​ជាតិ​​ខ្មែរ​​។ ពី​​ព្រោះ​​ភូមិ​​កិញ​​ឌឹញ មាន​​គ្រួ​សារ​​ខ្មែរ​​ក្រី​​ក្រ​​ច្រើន គ្មាន​​ដី​​បង្ក​​បង្កើន​​ផល ម្ល៉ោះ​​ហើយ​​គាត់​​តែង​​ខ្វល់​​ខ្វាយ​​ធ្វើ​យ៉ាង​​ណា​​ដើម្បី​​នារី​​ខ្មែរ​​ក្រី​​ក្រ​​ មាន​លក្ខណ​​សម្បត្តិ​​អភិ​​វឌ្ឍ​​សេដ្ឋ​​កិច្ច​​គ្រួ​​សារ​​។ ក្រោយ​​ពី​​ត្រិះ​​រិះ​​ពី​​យប់​​មួយ​​ទៅ​​យប់​​មួយ គាត់​ក៏​បាន​ធ្វើ​ការ​ចល​នា​បង​ប្អូន​សមា​ជិកា​ក្នុង​ភូមិ​ហ៊ុន​ទុន សម្រាប់​ការ​បង្ក​បង្កើន​ផល​។ ដោយប្តេជ្ញា​ចិត្ត​ខ្ពស់ បង​ស្រី​លួង បាន​ចល​នា​បង​ប្អូន​ចូល​អង្គ​ការ​សមា​គម និង​កសាង​ទម្រង់​រូប​ភាព​ចិញ្ចឹម​ជ្រូក​ដី បាន​ចំ​នួន​១០៨​នាក់​។ ដំបូង​គាត់​ចែក​បង​ប្អូន​នារី​ក្នុង​ភូមិ​ជា​៤​ក្រុម រួច​ជួប​ជុំ​ក្រុម​នី​មួយៗ​ ពន្យល់​ច្បាស់​លាស់​ពី​គោល​បំ​ណង​នៃ​ទម្រង់​រូប​ភាព ចិញ្ចឹម​ជ្រូក​ដី និង​ចល​នា​បង​ប្អូន​នារី​ប្រិត​សំ​ចៃបង្កើត​ឲ្យ​មាន​ដើម​ទុន កសាង​មូល​និធិ​ដើម្បី​បង​ប្អូន​នារី​ក្រីក្រ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​។ ផ្តើម​ពីការ​ងារ​ជាក់​ស្តែង​ខាង​លើ រយៈ​ពេល​ជិត​១០​ឆ្នាំ ធ្វើ​តាម​បណ្តាំ​អ៊ំ ក្រុម​ហ៊ុន​ទុន​ប្រិត​សំ​ចៃ​ទាំង​នោះ ប្រ​មូល​បាន​ទឹក​ប្រាក់​រាប់​សិប​លាន​ដុង បង្វិល​ដើម​ទុន​ដើម្បី​ជួយ​បង​ប្អូន​នារី​មាន​ជីវ​ភាព​ក្រ​លំ​បាក​។ មក​ទល់​ពេល​នេះ បង​ប្អូន​នារី​ខ្លះ​មាន​មូលដ្ឋាន​ធ្វើ​ការ​រក​ស៊ី​លំ​នឹង ចំណែក​បងប្អូននារី​គ្មាន​ដី​បង្កប​ង្កើន​ផល មាន​ដើម​ទុន​លក់​ដូរ​បន្តិច​បន្តួច​ឈាន ឡើង​ក្នុង​ជីវ​ភាព​។ សូម្បី​គ្រួ​សារ​គាត់​ក៏​ដូច្នោះ​ដែរ កាល​ពី​មុន​នេះ​ជួប​ការ​លំ​បាក​ណាស់ សព្វ​ថ្ងៃ​មាន​ជីវ​ភាព​ធូរ​ធារ​គ្រាន់​បើ ហើយ​គាត់​សង់​បាន​ផ្ទះ​ទៀត​ផង។ កាន់​តែ​មាន​អត្ថ​ន័យ​យ៉ាង​ខ្លាំង​នៅ​ពេល​ជីវ​ភាព​លំនឹង គាត់​បាន​ចល​នា​បង​ប្អូន​នារី​ជា​សមា​ជិក កសាង​ខាប់​អង្ករ​មនោ​សញ្ចេត​នា​សំ​ដៅ​ជួយ​គ្រួ​សារ​មា​មីង​ខ្មែរ​ក្រី​ក្រ។​ល។

លោកយ័ញសឿន លេខាសា​ខា​បក្ស​​ភូមិ​​កិញ​​ឌឹញ ឲ្យ​​ដឹង​​៖ "របៀប​​ធ្វើ​​របស់​​បង​​ស្រី​លួង​​បាន​​ដាស់​​ភ្ញោក​​នូវ​​ការ​​ចល​​នា​​នារី​​ក្នុង​​ភូមិ ពិសេស​​គឺ​​មា​​មីង​​ខ្មែរ​​ក្រី​​ក្រ​​មាន​លក្ខណ​សម្បត្តិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​។ ផ្តើម​ពី​នោះ មនោ​សញ្ចេត​នា​ភូមិ​ផង​របង​ជា​មួយ ពី​មួយ​ថ្ងៃ​កាន់​តែ​ការ​សា​មគ្គី​រួម​គ្នា​អភិ​វឌ្ឍ"៕

ឡឹមដឿន-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកយ័ញសឿន