កាលពីថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅក្រុងកឹងធើ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានរៀបចំកិច្ចសន្ទនាស្តីពី "ពង្រីក តួនាទីបុគ្គលគំរូ មានប្រជាប្រិយភាពក្នុងជនជាតិភាគតិចតំបន់តីណាមបូ ក្នុងការជួបម្រួបបម្រួម កសាងផែនមហាសាមគ្គីទូទាំងជនជាតិ" ។ អញ្ជើញចូលរួម មានថ្នាក់ដឹកនាំគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុ ភូមិវៀតណាម គណៈចង្អុលការតីណាមបូ គណៈកម្មាធិការបក្សក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម គណៈកម្មាធិការប្រជាជនក្រុងកឹងធើ និងខេត្ត ក្រុងនានា នៃតំបន់វាល រាបទន្លេគឺវឡុង ព្រមជាមួយនឹងបុគ្គលគំរូមានប្រជាប្រិយភាពក្នុងជនជាតិភាគតិច៣៥រូប។
ថ្នាក់ដឹកនាំគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម សួរសុខទុក្ខវិជ្ជាស្ថានព្រះពុទ្ធសាសនាខ្មែរ។
ថ្លែងយោបល់ក្នុងកិច្ចសន្ទនា លោកប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ង្វៀនថៀងញ៉ឹង បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានជាវិជ្ជមាន របស់បុគ្គលគំរូមានប្រជាប្រិយភាពក្នុងជនជាតិភាគតិចទូទាំងប្រទេសនិយាយរួម និងតំបន់តីណាមបូនិយាយដោយឡែក ពិសេស គឺតួនាទីអ្នកមុខអ្នកការសាសនាខេត្ត ក្រុងនានាតំបន់វាលរាបទន្លេគឺវឡុង។ ឆ្លងតាមរយៈនោះ មិនត្រឹមតែរួមចំណែកលើក ស្ទួយជីវភាពសម្ភារៈ ស្មារតីក្នុងសហគមន៍ប៉ុណ្ណោះទេ ថែមទាំងធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ពង្រឹងពង្រីកផែនមហាសាមគ្គីទូទាំងជនជាតិ។ លោកប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានអំពាវនាវអ្នកមុខអ្នកការសាសនា អ្នកមានប្រជាប្រិយភាព បន្តការពង្រីកតួនាទីរបស់ខ្លួន ដើម្បីធ្វើឲ្យជីវភាព សហគមន៍ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអភិវឌ្ឍលើគ្រប់វិស័យ។ រណសិរ្សមាតុភូមិវៀតណាម ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ គប្បីស្វែងរកវិធានការឧបត្ថម្ភ ដើម្បីបុគ្គលគំរូ មានប្រជាប្រិយភាពពង្រីកបាននូវតួនាទីសំខាន់របស់ខ្លួន; គប្បីរៀបចំការជួបជុំឲ្យច្រើនជាងទៀតតាមការកំណត់រវាងថ្នាក់ដឹក នាំភូមិភាគជាមួយនឹងអ្នកមានប្រជាប្រិយភាពគំរូ។ បង្កើនការស្ងើចសរសើរនិងជូនរង្វាន់ចំពោះបុគ្គល សមូហភាព មានស្នាដៃឆ្នើម ដើម្បីលើកទឹកចិត្តបុគ្គល សមូហភាពគំរូ ក្នុងការបម្រួបបម្រួម កសាងផែនមហាសាមគ្គីទូទាំងជនជាតិឲ្យបានទាន់ពេល។នៅក្នុងកិច្ចសន្ទនាតំណាងទាំងឡាយ បានកំណត់ការពង្រីកតួនាទីអ្នកមានប្រជាប្រិយភាពក្នុងជនជាតិភាគតិច មានអត្ថន័យយ៉ាងសំខាន់ក្នុងការចលនារបស់រណសិរ្សមាតុភូមិវៀតណាមនិងអង្គការសមាជិកនានានៅតំបន់មានជនជាតិភាគតិចរស់នៅកុះករ។ ផ្អែកលើមូលដ្ឋានជីវភាពជាក់ស្តែង តំណាងទាំងឡាយបានពិភាក្សាអំពីខ្លឹមសារដំណោះ ស្រាយ ពង្រីកតួនាទីរបស់អ្នកមុខអ្នកការសាសនា ដើម្បីចលនារួបរួមជនជាតិភាគតិចតំបន់តីណាមបូ ; ការអនុវត្តន៍គោលនយោបាយចំពោះបុគ្គលគំរូ មានប្រជាប្រិយភាពក្នុងសហគមន៍ជនជាតិភាគតិច។ ដាក់ចេញដំណោះស្រាយ ដើម្បីបុគ្គលគំរូមានប្រជាប្រិយភាព ពង្រីកតួនាទីក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ អភិរក្សនិងពង្រីកតម្លៃវប្បធម៌ជាតិ; រួមចំណែកកសាងរដ្ឋអំណាចស្អាតស្អំរឹងមាំ។ ទន្ទឹមនឹងនោះ តំណាងទាំងឡាយ បានដាក់សំណើជូនបក្ស រដ្ឋ រណសិរ្សមាតុភូមិ បង្កើនកិច្ចការកសាង ការម្រួបបម្រួម បំពាក់បំប៉ន ពង្រីកតួនាទីបុគ្គលគំរូមានប្រជាប្រិយភាព ដើម្បីឃោសនា ចលនាជនជាតិភាគតិចអនុវត្តបានល្អនូវគោលការណ៍ គោលមាគ៌ា គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ។
នៅក្នុងកិច្ចសន្ទនា លោកប្រធានង្វៀនថៀងញ៉ឹង និងអនុប្រធានប្រចាំការ ត្រឹងថាញ់ម៉ឹង បានជូនអំណោយដល់តំណាង បុគ្គលគំរូមានប្រជាប្រិយភាពក្នុងជនជាតិភាគតិច។ មុននោះ ក្រុមការងារគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម បានទៅសួរសុខទុក្ខវិជ្ជាស្ថានព្រះពុទ្ធសាសនាខ្មែរ និងគ្រួសារព្រឹទ្ធាចារ្យកម្មាភិបាលបដិវត្តន៍ និងគ្រួសារក្រីក្រ មួយចំនួននៅក្រុងកឹងធើ៕
ថាញ់ផុង-វិមាន