ឆ្នាំ២០១៦ រោងចក្រកាត់ដេរ Vinatex នៅស្រុកវិញថាញ់ ក្រុងកឹងធើ ចាប់ផ្តើមដំណើរការបានទាក់ទាញពលករ- ការិនីក្នុងភូមិស្រុកជាច្រើន ធ្វើយ៉ាងណាដើម្បីរក្សាជាប់លាប់នូវចំនួនពលករវ័យក្មេង និងកាត់បន្ថយស្ថានភាពពលករជនបទដាច់អាជីព។
ថ្នាក់បង្រៀនកាត់ដេរឧស្សាហកម្ម អាស្រ័យការិយាល័យ ការងារយុទ្ធ
ជនពិការសង្គមកិច្ចស្រុកវិញថាញ់រៀបចំឡើង នៅភូមិភាគ។
កាលពីមុននេះ ដោយសារគ្មានដីបង្កបង្កើនផល បងស្រីថាច់ធីបែធើ ជាជនជាតិខ្មែរនៅភូមិគ្វីឡឹង២ ឃុំថាញ់គ្វើយ រួមជាមួយប្តីគាត់រកស៊ីគ្រប់មុខរបរដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ឆ្នាំ២០១៦ បងស្រីបានចូលរួមវគ្គរៀនកាត់ដេរឧស្សាហកម្ម អាស្រ័យមជ្ឈមណ្ឌលបង្រៀនវិជ្ជាជីវៈស្រុករៀបចំ។ ពេលបញ្ចប់វគ្គសិក្សា-ដើមឆ្នាំនេះបងស្រីបានរោងចក្រកាត់ដេរ Vinate វិញថាញ់ ជម្រើសចូលធ្វើការ។ ដំបូងដោយមិនទាន់ស្ទាត់ជំនាញនឹងមុខរបរម្ល៉ោះហើយគាត់ទទួលបានបៀវត្សជាង៣លានដុង/ខែ បងស្រីថាច់ធីបែធើ ឲ្យដឹងដោយក្តីរីករាយ៖ "ធ្វើការងារនៅជិតផ្ទះឃើញថាមិនសូវបង់ខាតសោហ៊ុយធ្វើដំណើរទៅមកហូបចុក ទើបប្រិតសំចៃបានប្រាក់ខ្លះៗ។ប្រសិនបើធ្វើការងារបានយូរអង្វែងគ្រួសារនាង ខ្ញុំនឹងមានសេដ្ឋកិច្ចធូរធារផងដែរ"។ រីឯប្អូនត្រឹងវុាំងយ្វី ស្នាក់នៅភូមិតឹងហ៊ឹងឃុំថាញ់ឡុក គឺជាក្រុមកម្មករកាត់ដេរដំបូងត្រូវបានជ្រើសរើសចូលធ្វើការនៅពេលរោងចក្រទើបសម្ពោធដាក់ឲ្យប្រើប្រាស់។ ប្អូនយ្វី ឲ្យដឹង៖ "កាត់ដេរនៅទីនេះ ក្រៅពីបៀវត្សនិងចំណាយការហូបចុករៀងរាល់ថ្ងៃកម្មករថែមទាំងទទួលបានផលប្រយោជន៍គ្រប់គ្រាន់ ពីរបបគោលនយោបាយជំនួយ ដូច៖ ធានារ៉ាប់រងសង្គមធានារ៉ាប់រងសុខាភិបាលនិងធានារ៉ាប់រងដាច់អាជីព។ល។ ដូច្នេះអ្នកណាក៏នឹងនរចិត្តធ្វើការដែរ"។
ឆ្លងតាមរយៈនៃការចងសម្ព័ន្ធបណ្តុះបណ្តាល និងធ្វើការជម្រើសមានពលករ-ការិនីជនបទចំនួន៧០០នាក់ក្នុងនោះ មានពលករជនជាតិខ្មែរ ប្រមាណជិត១០០នាក់ នៅស្រុកវិញថាញ់និងភូមិភាគនានាជិតខាង មានដូច៖ ស្រុកកើ-ដ ធើយឡាយ (ក្រុងកឹងធើ) និងស្រុកអាងមិញខេត្តកៀងយ៉ាងចូលធ្វើការក្នុង១៤ខ្សែសង្វាក់កាត់ដេររបស់រោងចក្រ ជាមួយនឹងបៀវត្សចាប់ពី២.៧០០.០០០-៣.៦០០.០០០ដុង/ម្នាក់/ខែ។ បច្ចុប្បន្ន រោងចក្រមានតម្រូវការជ្រើសរើសកម្មករបន្ថែមជាង៥០០នាក់ លោកង្វៀនវុាំងម៉ូយ នាយករងរោងចក្រកាត់ដេរ Vinatex វិញថាញ់ឲ្យដឹងបន្ថែម៖ "បច្ចុប្បន្ន រោងចក្រមានតម្រូវការពលករដែលមានជំនាញការច្បាស់លាស់ពិសេសគឺក្នុងឆ្នាំ២០១៧ រោងចក្រត្រូវការពលករ១.៥០០នាក់ សព្វថ្ងៃមានពលករ៧០០នាក់ដើម្បីឆ្លើយតបទៅនឹងតម្រូវការមុខទំនិញសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងដោះស្រាយការងារធ្វើជូនកម្មករនៅស្រុកវិញថាញ់ឆ្លើយតបបានទៅនឹងតម្រូវការប្រាក់ចំណូលផង បង្កលក្ខណសម្បត្តិសម្រាប់កម្មករមានការងារធ្វើលំនឹងផង"។
លោកស្រីឡេធីបាច់ត្វៀក នាយិការងមជ្ឈមណ្ឌលបង្រៀនវិជ្ជាជីវៈ ស្រុកវិញថាញ់ ឲ្យដឹង៖ "មជ្ឈមណ្ឌលបង្រៀនវិជ្ជាជីវៈនិងការិយាល័យការងារ-យុទ្ធជនពិការនិងសង្គមកិច្ចស្រុកវិញថាញ់ នឹងបន្តកិច្ចសហការជាមួយនឹងរោងចក្រកាត់ដេរ Vinatex រៀបចំបើកថ្នាក់បង្រៀនវិជ្ជាជីវៈ ផ្តុំកម្លាំងលើកកម្ពស់គុណភាពកម្រិតវិជ្ជាជីវៈជួយសិក្ខាកាមនៅពេលបញ្ចប់វគ្គសិក្សានឹងមានការងារធ្វើទាំងអស់គ្នា"៕
កុសល-លីសៀ