មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

21/02/2017 - 08:50

គិតគូរជីវភាពជូនជនរួមជាតិខ្មែរ

ឃុំថើយស្វឹង (ស្រុកកើ-ដ ក្រុងកឹងធើ) កំ​ពុង​អនុ​វត្ត​បាន​ល្អ​នូវ​គោល​ន​យោ​បាយ​របស់​បក្ស​និង​រដ្ឋ ដើម្បី​លើក​ស្ទួយ​ជីវ​ភាព​ជូន​ជន​រូម​ជាតិ​ខ្មែរ។

ឃុំថើយស្វឹងកំពុងជម្រុញល្បឿនកសាងជនបទថ្មី។

លោកទ្រឿងថាញ់សាង ប្រធាន​ការិ​យា​ល័យ​ជន​ជាតិ​ស្រុក​កើ​-​ដ ឲ្យ​ដឹង រយៈ​កាល​កន្លង ដើម្បី​ជួយ​ឲ្យ​គ្រួសារ​ជន​ជាតិ​ខ្មែរ​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​រាល់​គណៈ ផ្នែក អង្គ​ការ​មហា​ជន​ស្រុក​កើ​-​ដ បាន​យក​ចិត្ត​ទុក​ដាក់​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ឧទ្ទេស​នាមការ​ងារ​ធ្វើ​ជំ​នួយ​បុល​ទុន​និង​រៀប​ចំ​ហ្វឹក​ហាត់ ណែ​នាំ​បច្ចេក​ទេស​។ល។ ជូន​ជន​រួម​ជាតិ​ខ្មែរ​។ ក្នុង​នោះ លេច​ធ្លោ​បំ​ផុត គឺ​ទម្រង់​រូប​ភាព​ចិញ្ចឹម​គោ​នៅ​ឃុំ​ថើយ​ស្វឹង មាន​គ្រួសារ​ជា​ច្រើន​បាន​ជំ​នួយ​ទុន​ទិញ​គោ​ដើម្បី​ពង្រីក​ហ្វូង​គោ​។ បង​ស្រី​ថាច់​ធី​ហូវ នៅ​ភូមិ​ថើយ​ទ្រឿង​១ ឲ្យ​ដឹង​៖ "នាង​ខ្ញុំ​បាន​សមា​គម​ក​សិករ​ឃុំ​ជួយ ជំ​ហរ​បុល​ទុន​៣០​លាន​ដុង ដើម្បី​យក​មក​ទិញ​គោ​២​ក្បាល​។ ព្រោះ​អី​ចិញ្ចឹម​គោ​ប្រាក់​ចំ​ណាយ​តិច​គ្រាន់​តែ​ចំ​ណាយ​ពេល​កាត់​ស្មៅ​ឲ្យ​វា​ស៊ី ដូច្នេះ​គ្រួ​សារ​នាង​ខ្ញុំ​នឹង​នរ​ចិត្ត​ជាង​។ រាល់​ថ្ងៃ ប្តី​ប្រ​ពន្ធ​នាង​ខ្ញុំ​ទៅ​ធ្វើ​ការ​ឈ្នួល​ដើម្បី​មាន​ប្រាក់​ចាយ​វាយ​ប្រ​ចាំ​ថ្ងៃ ចំ​ណែក​គោ​ពីរ​ក្បាល​ចាត់​ទុក​ជា​ការ​សន្សែ​សន្សំ​ទុក​"។ លោក​យ័ញ​ថាញ់ លេ​ខានៃ​គណៈ​កម្មា​ធិ​ការ បក្ស​ឃុំ​ថើយ​ស្វឹង ឲ្យ​ដឹង​បន្ថែម ក្រៅ​ពី​ទម្រង់​រូប​ភាព​ជំ​នួយ​ប្រ​ជា​ជន បុល​ទុន​សម្រាប់​លក់​ដូរ​កំ​ប៉ិក​កំ​ប៉ុក ទិញ​ម៉ា​ស៊ីន​បូម​ទឹក ម៉ា​ស៊ីន​បាញ់​ថ្នាំ​។ល។ ឆ្នាំ​២០១៦ ឃុំ​បាន​ផ្សព្វ​ផ្សាយ​ទម្រង់​រូប​ភាព​ចិញ្ចឹម​គោ ពពែ។ ចំ​ពោះ​ទម្រង់​រូប​ភាព​ចិញ្ចឹម​គោ​រាល់​គ្រួ​សារ​ទាំង​នេះ អាច​បុល​ទុន​ច្រើន​បំ​ផុត​៥០​លាន​ដុង​។ ក្នុង​៥​ឆ្នាំ​ដំ​បូង គ្រួ​សារ​ចិញ្ចឹម​គោ​មិន​បាច់​បង់​ការ​ប្រាក់ ចាប់​ផ្តើម​ពី​ឆ្នាំ​ទី​៦​ឡើង​ទៅ​ធនា​គារ​នឹង​យក​ប្រាក់​ការ​ដោយ​ចុង​ការ​ទាប ដល់​ឆ្នាំ​ទី​១០​ទើប​ធនា​គារ​នឹង​ប្រ​មូល​ដើម​ទុន​មក​វិញ​។
លោក​ហ្វិញ​កាវ​មិញ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថើយ​ស្វឹង ឲ្យ​ដឹង  ដើម​​ឆ្នាំ​២០១៧ ឃុំ​រៀប​ចំ​ពិ​និត្យ​ពិ​ច័យ​ឡើង​វិញ​នូវ​រាល់​លក្ខ​ឋាន ពី​ជីវ​ភាព​របស់​ប្រ​ជា​ជន​ក្នុង​ឃុំ។ ក្រោយ​មក​ក៏​ឯក​ភាព​ស្នើ​ថ្នាក់​លើ​ជំ នួយ​ជា​បន្ត ដើម្បី​ប្រជា​ជន​បាន​បុល​ទុន​ដោយ​ប្រាក់​ការ​ទាប​សម្រាប់​អ​ភិ វឌ្ឍ​សេដ្ឋ​កិច្ច​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​។ ទន្ទឹម​នឹង​នោះ គ្រប់​ថ្នាក់ គ្រប់​ផ្នែក​រណសិរ្ស​មាតុ​ភូមិ​និង​អង្គ​ការ​មហា​ជន​ ឃុំក៏​បាន​យក​ចិត្ត​ទុក​ដាក់​លើក​ស្ទួយ​ជីវ​ភាព​ ស្មារ​តី​ជូន​ជន​រួម​ខ្មែរ​។ ពិ​សេស នា​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​២០១៧​ខាង​មុខ​ឃុំ នឹង​រៀប​ចំទៅ​សួរ​សុខ​ទុក្ខ​ជូន​អំ​ណោយ ដល់​គ្រួ​សារ​គោល​ន​យោ​បាយ កម្មា​ភិ​បាល​ចូល​និ​វត្តន៍ គ្រួ​សារ​ក្រី​ក្រ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ រៀប​ចំ​សកម្ម​ភាព​វប្ប​ធម៌​ល្បែង ​ប្រ​ជា​ប្រិយ ដើម្បី​បង្ក​បរិ​យា​កាស​សប្បាយ​រីក​រាយ​ជូន​ជន​រួម​ជាតិ​ខ្មែរ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ប្រ​ពៃ​ណី​៕

ហាថាញ់-សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ស្រីថាច់ធីហូវ