រយៈពេលកន្លង គុណភាពអប់រំរបស់សាលាមធ្យមសិក្សាចំណេះទូទៅ ជនជាតិអន្តេវាសិកខេត្តត្រាវិញ តែងបានថ្នាក់ដឹកនាំផ្នែកអប់រំខេត្តវាយ តម្លៃខ្ពស់។
ជូនទោចក្រយាន ចំពោះសិស្សក្រីក្ររបស់សាលាដែលសង្វាតរៀនសូត្រ។
ឆ្នាំសិក្សាកន្លងហើយ សាលាមានសិស្សចំនួន៥រូបសម្រេចកិត្តិនាមជាសិស្សរៀនពូកែថ្នាក់ខេត្ត និងសិស្សចំនួន៤រូបទៀតទទួលជ័យលាភីជាសិស្សពូកែខាងឆ្លើយវិញ្ញាសាគណិតលើម៉ាស៊ីនកុំព្យួទ័រ សិស្សប្រឡងជាប់មធ្យមសិក្សាចំណេះទូទៅសម្រេចអត្រា៩៨,៣៥%។ល។ ជាមួយនឹងស្នាដៃដែលសម្រេចបានសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកខេត្តត្រាវិញ បានសម្រេចកិត្តិនាមជាសមូហភាពពលកម្មឆ្នើម។ ដោយមានលក្ខណៈពិសេសជាសាលាចិញ្ចឹមសិស្សផង បង្រៀនសិស្សផងដូច្នេះការចិញ្ចឹមថែទាំតែងបានថ្នាក់ដឹកនាំរបស់សាលាកំណត់ជាកត្តាសំខាន់ដើរទន្ទឹមនឹងការបង្ហាត់បង្រៀន។ សាលាតែងបានថ្នាក់ដឹកនាំខេត្តវិនិយោគបង្កើនកម្រិតធ្វើឲ្យប្រសើរឡើងនូវមូលដ្ឋាន សម្ភារៈ ឆ្លើយតបតម្រូវការរៀនសូត្ររបស់សិស្ស។ ថ្មីៗនេះ សាលាបានវិនិយោគទឹកប្រាក់១,៧ពាន់លានដុង ដើម្បីបង្កើនកម្រិតអន្តេវាសិកដ្ឋាន។ រៀងរាល់ឆ្នាំ សាលានៅទាំងរៀបចំវគ្គហ្វឹកហាត់ ប្រឡងបង្រៀនប្រជុំជីវភាព តាមបធានបទ បង្កលក្ខណៈឲ្យលោកគ្រូអ្នកគ្រូចូលរួមក្នុងការហ្វឹកហាត់ក្នុងការប្រឡងនិងសកម្មភាពផ្សេងៗ អាស្រ័យផ្នែកអប់រំរៀបចំឡើង។ លោកគ្រូគឹមវុាំង សែននាយករងនៃសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកខេត្តត្រាវិញឲ្យដឹង៖ "កម្មាភិបាល លោកគ្រូ អ្នកគ្រូ បុគ្គលិករបស់សាលាតែងមានមោទនៈភាព ពីព្រោះបានគ្រប់ផ្នែកគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់វិនិយោគបង្កើនកម្រិតមូលដ្ឋាន សម្ភារៈ ដើម្បីធានាការងារបង្ហាត់បង្រៀនក៏ដូចជាការងារថែទាំសុខភាពសិស្ស។ សាលាតែងអនុវត្តបានល្អនូវការងារផ្សព្វផ្សាយ និងការចលនាប្រឡងប្រណាំងរបស់ផ្នែក។ ពិសេស គឺការគាំទ្រចលនា "រៀនសូត្រនិងធ្វើតាមគំរូសីលធម៌ហូជីមិញ"ផ្សារភ្ជាប់ជាមួយនឹងការរៀនសូត្រលត់ដំសតិអារម្មណ៍ នយោបាយសីលធម៌របៀបរស់នៅរបស់កម្មាភិបាល លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សដើម្បីបង្កលក្ខណៈឲ្យលោកគ្រូ អ្នកគ្រូពង្រីកថែមទៀតនូវមុខជំនាញពូកែ ជម្នះផ្នែកណាដែលនៅអន់ខ្សោយ បំពាក់បំប៉នលើកកម្ពស់សមត្ថភាពឲ្យកងជួរកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀន បុគ្គលិក ឆ្លើយតបនឹងតម្រូវការផ្លាស់ថ្មីលើវិស័យអប់រំទាំងមូល"។
ជាមួយនឹងមូលដ្ឋានសម្ភារៈដែលបានវិនិយោគកសាងសមរម្យ ដើម្បីបង្កលក្ខណៈឲ្យសិស្សមានកនែ្លងហូបចុក រៀនសូត្រត្រឹមត្រូវព្រមទាំងដាក់ចេញផែនការកែប្រែគុណភាពប្រសើរឡើង ម៉្លោះហើយគុណភាពអប់រំរបស់សាលាតែងមានភាពជឿនលឿនបន្តរាល់ឆ្នាំសិក្សា។ រៀងរាល់ឆ្នាំសាលាមានសិស្សចំនួន៧០រូប ប្រឡងជាប់ចូលរៀនមហាវិទ្យាល័យ អនុមហាវិទ្យាល័យក្នុងនិងក្រៅខេត្ត៕
សើុងម៉ាល័យ-សុផល