កើតនិងធំដឹងក្ដីក្នុងគ្រួសារកសិករក្រីក្រ ប្អូនត្រឹងក្វាងហា និងប្អូនថាច់ធី ជីណារៀនថ្នាក់ទី១២A១ នៃសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកហ្វិញកឿង ខេត្តសុកត្រាំង តែងខិតខំរៀនសូត្រដើម្បីសម្រេចនិទ្ទេសល្អ។ ឆ្នាំ២០១៦ ប្អូនទាំងពីរសុទ្ធតែបានសម្រេចកិត្តិនាមជាសិស្សរៀនពូកែថ្នាក់ខេត្ត។
ប្អូនត្រឹងក្វាងហា (ខាងស្តាំ) រួមជាមួយមិត្តភក្តិធ្វើលំហាត់មេរៀន។
ជីវភាពគ្រួសារក្រលំបាក ម៉្លោះហើយឪពុកម្តាយប្អូនត្រឹងក្វាងហាបាន ទៅធ្វើការឈ្នួលនៅស្រុកឆ្ងាយ ទុកឲ្យប្អូនរស់នៅជាមួយជីដូនខាងម្តាយ។ ទោះបីខ្វះការយកចិត្តទុកដាក់គិតគូរពីឪពុកម្តាយក៏ដោយ ប៉ុន្តែ ប្អូននៅតែមានស្មារតីក្នុងការរៀនសូត្រជានិច្ច។ បច្ចុប្បន្ន ថ្វីត្បិតរស់នៅឆ្ងាយពីគ្រួសារក៏ដោយ ប៉ុន្តែប្អូនតែងដាស់តឿនខ្លួនឯងជានិច្ចគឺត្រូវតែខិតខំរៀនឲ្យបានពូកែ។ ប្អូនក្វាងហា ឲ្យដឹង៖ "ប្អូនត្រូវតែខិតខំរៀនឲ្យបានសម្រេចនូវគោលបំណងធ្វើជាវេជ្ជបណ្ឌិត ដើម្បីតបស្នងនឹងការតស៊ូរបស់ឪពុកម្តាយ"។ ទោះបីឪពុកម្តាយនៅឆ្ងាយពីប្អូនក៏ពិតមែន ប៉ុន្តែ គាត់នៅតែដាស់តឿនលើកទឹកចិត្តប្អូនក្នុងការរៀនសូត្រជានិច្ច។ បានចូលរៀននៅសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកហ្វិញកឿង ក៏ជាក្តីប៉ងប្រាថ្នារបស់ប្អូនៗសិស្សខ្មែរជាច្រើន។ ពេលបានចូលមករៀនក្នុងសាលានេះ ប្អូនមានភាពសប្បាយរីករាយណាស់ ពីព្រោះបានរដ្ឋជួយគិតគូរតាំងពីសៀវភៅ សម្ពៀតសម្លៀកបំពាក់ និងការហូបចុក។ល។ ជាការជួយសម្រាលអម្រែករបស់គ្រួសារមួយចំណែកណាដែរ ពុំនោះសោត បើរៀនពូកែថែមទាំងទទួលបានអាហារូបករណ៍ទៀតផង។ អាស្រ័យហេតុនោះ ក្នុងការរៀនសូត្រ ប្អូនតែងរៀបចំគម្រោងរៀនដោយខ្លួនឯង ដើម្បីសម្រេចបាននិទ្ទេសល្អបំផុត។ ប្អូនហា ឲ្យដឹង៖ "រៀងរាល់ថ្ងៃ ក្នុងម៉ោងរៀននៅឯសាលា ប្អូនតែងស្តាប់លោកគ្រូ អ្នកគ្រូ ពន្យល់មេរៀន ហើយកត់នូវចំណុចសំខាន់ក្នុងកូនសៀវភៅ។ដល់ពេលរសៀលចូលបន្ទប់រៀនតាមក្រុម ដើម្បីរួមជាមួយនឹងមិត្តភក្តិដោះស្រាយមេរៀនណាដែលលំបាក បើមេរៀនណាមិនយល់គឺត្រូវទៅសួរលោកគ្រូ អ្នកគ្រូ។ ក្រៅពីនោះ ប្អូននៅទាំងសិក្សាស្រាវជ្រាវតាមប្រព័ន្ធអិនធើណែត ដូចជាអានសៀវភៅកាសែតក្នុងបណ្ណាល័យ ដើម្បីបំពេញចំណេះដឹងបន្ថែម"។ អាស្រ័យចេះបែងចែកក្នុងការរៀនសូត្រដោយខ្លួនឯង ម៉្លោះហើយក្នុងរយៈកាលសិក្សាចាប់តាំងពីថ្នាក់ទី១រហូតមកទល់ នឹងសព្វថ្ងៃ ប្អូនសម្រេចកត្តិនាមជាសិស្សពូកែរបស់សាលានិងទទួល ប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង។ មិនត្រឹម តែប៉ុណ្ណោះប្អូននៅទាំងចូលរួមពិធីប្រឡងសិស្សពូកែរបស់ខេត្ត ហើយសម្រេចបានលទ្ធផលល្អជាច្រើនដែរ។ កាលរៀនថ្នាក់ទី៩ប្អូនទទួលបានរង្វាន់លេខ១វិញ្ញាសាខ្មែរសម្រាប់សិស្សពូកែថ្នាក់ខេត្តឆ្នាំ២០១៦ ប្អូនទទួលបានរង្វាន់លេខ២លើវិញ្ញាសាជីវសាស្រ្ត និងធ្វើលេខលើម៉ាស៊ីន casino ជាសិស្សពូកែថ្នាក់ខេត្ត។ ប្អូនហា ឲ្យដឹង៖ "ប្អូននឹងចុះឈ្មោះប្រឡងចូលផ្នែកវេជ្ជសាស្រ្ត ដើម្បីបានក្លាយជាវេជ្ជបណ្ឌិតក្នុងអនាគតចំពោះមុខ ប្អូនត្រូវតែខិតខំរៀនសូត្រឲ្យបានល្អជាងនេះទៅទៀត ដើម្បីសម្រេចបានពិន្ទុខ្ពស់បំផុតក្នុងពិធីប្រឡងមធ្យមសិក្សាចំណេះទូទៅជាតិខាងមុខនេះ"។
ក្រៅពីម៉ោងរៀននៅសាលា ប្អូនថាច់ធីជីណា (កណ្តាល) តែងជួយណែបង្ហាញមិត្តរួមថ្នាក់។
លោកគ្រូគីមវុាំងង៉យ នាយករងសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកហ្វិញកឿង ឲ្យដឹង៖ "ប្អូនក្វាងហាមិនត្រឹមតែជាសិស្សរៀនពូកែប៉ុណ្ណោះទេ ប្អូននៅទាំងជាលេខាសាខាសម្ព័ន្ធយុវជនរហ័សរហួន ខ្នះខ្នែងក្នុងការចលនារបស់សម្ព័ន្ធយុវជនសាលា ហើយតែងសម្រេចភារកិច្ចល្អដែលសម្ព័ន្ធយុវជនសាលាប្រគល់ឲ្យ។ ពិសេសប្អូន តែងជួយមិត្តភក្តិដោយអស់ពីចិត្ត មានដូចជួយពន្យល់មេរៀនដល់មិត្តណាដែលរៀនខ្សោយ ម៉្លោះហើយទើបមានមិត្តភក្តិនិងអ្នកគ្រូលោកគ្រូស្រារឡាញ់រាប់អាន។ ជាមួយនឹងលទ្ធផលដែលប្អូនសម្រេចបាន ខ្ញុំជឿជាក់ថា ប្អូននឹងសម្រេចបាននូវគោលបំណងធ្វើជាវេជ្ជបណ្ឌិតដែលខ្លួនបានប៉ង។
ចំណែកប្អូនថាច់ធីជីណា រៀនថ្នាក់ទី១២A១នៃសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកហ្វិញកឿង ក៏ជាសិស្សក្រីក្រ ប៉ុន្តែដោយមានឆន្ទៈក្នុងការរៀនសូត្រ ប្អូនក៏បានក្លាយជាសិស្សពូកែរបស់សាលា។ ពិសេស ឆ្នាំ២០១៦ ប្អូនទទួលរង្វាន់លេខ២សិស្សពូកែថ្នាក់ខេត្តខាងវិញ្ញាសាភូមិសាស្រ្ត។ ជីណា ឲ្យដឹង៖ "ថ្វីត្បិតតែឪពុកម្តាយទៅធ្វើការឈ្នួល ប៉ុន្តែគាត់នៅតែគិតគូរឲ្យប្អូនរៀនសូត្របានត្រឹមត្រូវជានិច្ច។ ចំណែកបងស្រីច្បងវិញ គឺបងបានបង្ខំចិត្តខ្លួនឯងឈប់រៀនដើម្បីធ្វើកម្មកររកប្រាក់ផ្គត់ផ្គង់ឪពុកម្តាយជួយឲ្យប្អូនៗរៀនសូត្រ។ អាស្រ័យហេតុនោះ ប្អូនត្រូវតែខិតខំរៀនសូត្រឲ្យបានពូកែ ដើម្បីមិនឲ្យខកបំណងរបស់គ្រួសារ"។ ក្នុងរយៈកាលសិក្សារៀនសូត្រប្អូនតែងសម្រេចកិត្តិនាមជាសិស្សពូកែរបស់សាលា។ ក្រៅពីម៉ោងរៀនក្នុងថ្នាក់ ប្អូនជីណានៅទាំងឧស្សាហ៍សិក្សាស្រាវជ្រាវអានសៀវភៅស្វែងយល់អំពីវិធីសាស្រ្ត ពន្យល់មេរៀនតាមប្រព័ន្ធអិនធើណែត។ អានអត្ថបទណាល្អៗដើម្បីលើកកម្ពស់ចំណេះដឹង។ ជីណា ឲ្យដឹងបន្ថែម៖" រៀងរាល់ថ្ងៃឲ្យតែដល់ម៉ោង៥ព្រឹកប្អូនតែងក្រោកពីដំណេក ដើម្បីចូលសាលាទន្ទេញមេរៀន ហើយអានមេរៀនថ្មី ដើម្បីក្តាប់គោលនៃមេរៀន។ ចំពោះវិញ្ញាសាធម្មជាតិគឺក្តាប់ឲ្យបានច្បាស់លាស់ខាងទ្រឹស្តីធ្វើលំហាត់មេរៀនពីចំណុចងាយរហូតដល់ពិបាក។ ក្រៅម៉ោងរៀន ប្អូននៅក្នុងសាលា ប្អូនតែងចែ ជាក្រុមជាមួយមិត្តភក្តិ ដើម្បីស្រាយលំហាត់មេរៀន មេរៀនណាពិបាក គឺយកទៅសួរលោកគ្រូ អ្នកគ្រូ"។ អាស្រ័យព្យាយាមក្នុងការរៀនសូត្រ ហើយចេះបែងចែកពេលវេលារៀនសូត្រ ម៉្លោះហើយប្អូនតែងសម្រេចបានកិត្តិនាមជាសិស្សពូកែ ចាប់ពីថ្នាក់បឋមសិក្សារហូតដល់មធ្យមសិក្សា។
ប្អូនជីណាមិនត្រឹមតែជាសិស្សរៀនពូកែប៉ុណ្ណោះទេ ប្អូននៅទាំងជាសិស្ស ចេះជួយមិត្តភក្តិណាដែលរៀនខ្សោយឲ្យឈានឡើងក្នុងការរៀនសូត្រ។ ប្អូនយឿងធីធ្វីត្រាង មិត្តរួមថ្នាក់ជាមួយជីណា ឲ្យដឹង៖ "អាស្រ័យមិត្តជីណាជួយពន្យល់មេរៀន ដូច្នេះក្នុងឆមាសទី១នៃឆ្នាំសិក្សាថ្នាក់ទី ១២ ប្អូនសម្រេចនិទ្ទេសគ្រាន់បើ។ ជីណាមានរបៀបពន្យល់មេរៀន អមមិត្តណាដែលរៀនខ្សោយបានល្អណាស់។ មិត្តណាមិនយល់មេរៀនយកទៅសួរ ជីណាតែងតែជួយអស់ពីចិត្តជានិច្ច ម៉្លោះហើយមិត្តណាក៏ស្រឡាញ់រាប់អានជីណាទាំងអស់៕
យ្វីអាញ់-សុផល
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។