លោកស្រីត្រឿងម៉ីហ្វា អតីតអនុប្រធានរដ្ឋ ជូនអាហារូបករណ៍ដល់សិស្សានុសិស្ស។
លោកស្រីត្រឿងម៉ីហ្វា អតីតអនុប្រធានរដ្ឋ និងជាប្រធានមូលនិធិអាហារូបករណ៍ វឺអាយឹន ប្រធានក្លឹប"ពីព្រោះហ្វាងសា-ត្រឿងសាជាទីស្រឡាញ់" បានអញ្ជើញទៅជូនអាហារូបករណ៍ វឺអាយឹនចំនួន១២០ចំណែកដល់សិស្ស ចាប់ពីកម្រិតបឋមសិក្សាដល់មធ្យមសិក្សាចំណេះទូទៅរបស់ខេត្តសុកត្រាំង។ ចំពោះសិស្សបឋមសិក្សាអំណោយក្នុងមួយចំណែកៗតម្លៃ៨០០ពាន់ដុង សិស្សមធ្យមសិក្សាមូលដ្ឋាននិងមធ្យមសិក្សាចំណេះទូទៅក្នុងមួយចំណែកៗតម្លៃ១លានដុង។ ក្នុងនោះ រួមមានអាហារូបករណ៍៨០ចំណែក ត្រូវបានដកពីមូលនិធិអាហារូបករណ៍វឺអាយឹន ជំនួយសិស្សជនជាតិភាគតិចដែលមានស្ថានភាពក្រីក្រ ជម្នះលំបាករៀនពូកែ; អំណោយ៤០ចំណែកពីមូលនិធិក្លឹប "ពីព្រោះហ្វាងសា-ត្រឿងសាជាទីស្រឡាញ់" ឧបត្ថម្ភដល់កូនៗរបស់កម្មាភិបាល យុទ្ធជនកំពុងបំពេញភារកិច្ចការពារតំបន់សមុទ្រនៃមាតុភូមិ និងនេសាទករក្រីក្រ៕
យ្វីអាញ់ - សេរី-សុផល