បងលីវថាញ់ធ្វឹងជាមួយនឹងទ្រុងចិញ្ចឹមសំពោចដំណើបរបស់គ្រួសារ។ ប៉ុន្មានឆ្នាំជិតៗនេះ មានគ្រួសារប្រជាជននៅសង្កាត់៧ ក្រុងត្រាវិញ ខេត្តត្រាវិញ វិនិយោគទុនចិញ្ចឹមប្រភេទសត្វព្រៃតែងនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ទម្រង់ចិញ្ចឹមសំពោចដំណើបរបស់គ្រួសារបងលីវថាញ់ធ្វឹង នៅអនុសង្កាត់៨ សង្កាត់៧ ជាគ្រួសារគំរូមួយរូប។
បងលីវថាញ់ធ្វឹងជាមួយនឹងទ្រុងចិញ្ចឹមសំពោចដំណើបរបស់គ្រួសារ។
បងធ្វឹង ឲ្យដឹង៖ "សំពោចដំណើបជាប្រភេទសត្វចូលចិត្តរស់នៅកន្លែងស្អាត មិនចូលចិត្តកន្លែងដក់ទឹកក្លិនឆ្អេះឆ្អាប ដូច្នេះអ្នកចិញ្ចឹមសំពោចដំណើបមិនត្រូវឲ្យវាស៊ីអាហារផ្អូម។ រៀងរាល់ថ្ងៃ ត្រូវតែសម្អាតបរិស្ថានស្អាតបាតធានាឲ្យស្រឡះស្រឡំនិងស្ងួតជានិច្ច មានខ្យល់អាកាសចេញចូល និងឧស្សាហ៍បាញ់ទឹកលើដំបូលទ្រុងក្នុងរដូវក្តៅពីពោ្រះសត្វសំពោចដំណើបមិនចូលចិត្តនឹងអាកាសធាតុក្តៅស្អុះស្អាប់។ ឆ្លងតាមដំណាក់កាលចិញ្ចឹមទ្រុងជាកត្តាសំខាន់វាជះឥទ្ធិពល ផ្ទាល់ដល់ភាពជម្នះជំងឺរបស់សំពោច។ ថ្វីត្បិតតែជាប្រភេទសត្វព្រៃប៉ុន្តែបើមិនធានាបានអំពីបញ្ហាទ្រុងគឺពួកវាងាយនឹងកើតជំងឺហើយងាប់តែម្តង"។ ដំបូង ពេលបងធ្វឹងទើបយកមកចិញ្ចឹមសំពោចដំណើបនៅមានលក្ខណៈជាសត្វព្រៃ ដូច្នោះនៅមានភាពកាចសាហាវ"។ បើចិញ្ចឹមចូលគ្នាក្នុងទ្រុងវានឹងខាំគ្នារហូតដល់ងាប់។ ហេតុនោះ បងបានធ្វើទ្រុងដោយមានខណ្ឌតូចៗ ដើម្បីចិញ្ចឹមមួយក្បាលឲ្យនៅមួយខណ្ឌ។ និយាយអំពីដំណាក់កាល ផ្សារភ្ជាប់ជាមួយនឹងរបរចិញ្ចឹមសំពោចដំណើប បងលីវថាញ់ធ្វឹង ឲ្យដឹងបន្ថែម៖" ក្រោយពីចូលរួមថ្នាក់ហ្វឹកហ្វឺនជាច្រើនលើក ស្តីពីការចិញ្ចឹមសត្វព្រៃ អាស្រ័យការិយាល័យសេដ្ឋកិច្ចក្រុងត្រាវិញរៀបចំខ្ញុំនិងមិត្តភក្តិមួយចំនួនមានចំណាប់អារម្មណ៍ទៅលើទម្រង់ចិញ្ចឹមសំពោចដំណើប។ យើងខ្ញុំបានហ៊ុនទុនគ្នាឡើងទៅប៊ិញយឿងទិញសំពោចដំណើបបាន៤ក្បាលយកមកចិញ្ចឹមពិសោធន៍ តម្លៃ១គូប្រមាណ៦លានដុង។ ពីរឆ្នាំក្រោយមក សំពោចដំណើប១គូអាចកើតកូនពូនចៅបាន៨ក្បាល។ ចិញ្ចឹមបណ្តើរ យើងខ្ញុំដកពិសោធន៍បណ្តើរទិញសៀវភៅមកតាមដាន និងសិក្សាស្រាវជ្រាវ ទីបំផុតដកពិសោធន៍បានដោយខ្លួនឯង។ ដំបូងចាប់ពីសំពោចពូជ១០ក្បាលមកដល់បច្ចុប្បន្ន បងធ្វឹងមានសំពោចដំណើបប្រមាណ៦០ក្បាល ក្នុងនោះមានមេប្រមាណ៣០ក្បាល"។
តាមការដកពិសោធន៍របស់បងធ្វឹង សំពោចដំណើបជាប្រភេទសត្វព្រៃ ដូច្នោះងាយនឹងចិញ្ចឹម ងាយថែទាំ។ ចំណីរបស់សំពោចដំណើបមានទាំងសត្វធាតុនិងរុក្ខជាតិ។ មួយថ្ងៃឲ្យស៊ី៣ដង ព្រឹករសៀល និងយប់បងតែងឲ្យសំពោចស៊ីចំណី ពិសេសគឺផ្លែឈើទុំ ដូចជាៈ ចេក ល្ហុង។ល។ និងជាតិអាស្សូត ដូចជាបបរត្រី បបរក្បាលមាន់បបរក្បាលទា។ សំពោចដំណើបមួយក្បាលអាចកើតពី២-៣ល្បាស់/ឆ្នាំ និងកើតពី២-៤ក្បាល/ល្បាស់។ កូនសំពោចដំណើបចិញ្ចឹមបានប្រហែលពី៣-៤ខែ គឺអាចលក់ធ្វើពូជ ចំណែកពី១១-១២ខែវិញអាចលក់សំពោចមេ។ មធ្យមភាគរៀងរាល់ឆ្នាំ គ្រួសារបងអាចលក់បានប្រមាណ១៥ក្បាល រកបានប្រាក់ចំណូលជាង១៥០លានដុងក្រោយពីផាត់ទាត់រួចស្រេចនៅចំណេញប្រមាណ១០០លានដុង។ ចាប់ពីគ្រួសារក្រលំបាក គ្មានដីផលិតកម្ម បច្ចុប្បន្នដោយសារទម្រង់ចិញ្ចឹមសំពោចដំណើប ប្តីប្រពន្ធបងលីវថាញ់ធ្វឹង អាចនឹងចាកផុតពីភាពក្រីក្រឈានឡើងធ្វើមានធ្វើបាន៕
សើុងម៉ាល័យ-សុផល