កាលពីថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០១៦ សកលវិទ្យាល័យត្រាវិញ បានរៀបចំសិក្ខាសាលាវិទ្យាសាស្រ្ត" អំពីរបៀបរៀបរៀងវចនានុក្រមឧភយភាសា "។ ចូលរួមអង្គសិក្ខាសាលា រួមមាន៖ សាស្រ្តាចារ្យ បណ្ឌិតង្វៀនថៀង ញ៉ឹង សមាជិកការិយាល័យនយោបាយ ប្រធានមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោកដុងវុាំងឡឹម អនុលេខានៃគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ តំណាងថ្នាក់ដឹកនាំក្រសួងអប់រំនិងបណ្តុះបណ្តាល។ ព្រមទាំងតំណាង១៥០អង្គនិងរូប ដែលជាអ្នកជំនាញការ អ្នកវិទ្យាសាស្រ្ត ព្រះសង្ឃ ព្រមទាំងកម្មាភិបាល គ្រូបង្រៀននិងនិស្សិតសកលវិទ្យាល័យត្រាវិញ។
![សិក្ខាសាលាវិទ្យាសាស្រ្ត
" របៀបរៀបរៀងវចនានុក្រម ឧភយភាសា"](https://baocantho.com.vn/image/fckeditor/upload/2021/20210505/images/khmer/402.jpg)
សាស្រ្តាចារ្យ បណ្ឌិតង្វៀនថៀងញ៉ឹង ថ្លែងយោបល់ក្នុងអង្គសិក្ខាសាលា។
សាស្រ្តាចារ្យរង បណ្ឌិតផាមតៀកខាញ់ នាយកសកលវិទ្យាល័យត្រាវិញ បានថ្លែងយោបល់បញ្ជាក់ពីការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ដែលបានគិតគូរដល់ការងារអប់រំជូនចំពោះជនជាតិភាគតិច ក្នុងនោះ មានជនរួមជាតិខ្មែរណាមបូ។ ឆ្លងតាមរយៈនោះ មិនត្រឹមតែរួមចំណែកលើកកម្ពស់ប្រជាបញ្ញាប៉ុណ្ណោះទេ នៅទាំងជម្រុញឲ្យសេដ្ឋកិច្ច-សង្គមកិច្ចនៅភូមិភាគអភិវឌ្ឍទៀតផង។ សកលវិទ្យាល័យត្រាវិញ បានក្រសួងអប់រំ និងបណ្តុះបណ្តាលប្រគល់ឲ្យអនុវត្តគម្រោងរៀបរៀងកម្រងវចនានុក្រមវៀត-ខ្មែរ, ខ្មែរ-វៀត សំដៅអភិរក្សភាសាសាស្រ្ត និងពង្រីកនូវអត្តសញ្ញាណវប្បធម៌ជនជាតិក្នុងតំបន់។ សិក្ខាសាលានឹងរួមចំណែកបំពេញបន្ថែមនូវមូលដ្ឋានវិទ្យាសាស្រ្ត ដើម្បីញុាំងឲ្យគម្រោងរៀបរៀងវចនានុក្រមពេលអនុវត្តទៅមានសភាពរលូននិងមានរបៀបរៀបរយជាង។ ទន្ទឹមនឹងនោះ នេះក៏ជាឱកាសដើម្បីអ្នកវិទ្យាសាស្រ្តនិងកម្មាភិបាលរៀបរៀងវចនានុក្រមបានជួបជុំទំនាក់ទំនងដោះដូរចំណេះដឹង សំដៅបង្កឲ្យមានការទំនាក់ទំនងគ្នាជាយូរអង្វែង ព្រមទាំងលើកកម្ពស់នូវគុណភាពរៀបរៀងកម្រងវចនានុក្រមវៀត-ខ្មែរ,ខ្មែរ-វៀត។
សិក្ខាសាលាទទួលបានបទអន្តរាគមន៍ ជាច្រើនពីសំណាក់អ្នកវិទ្យាសាស្រ្តផ្នែកភាសាសាស្រ្តដូច៖" បញ្ហាខាងទ្រឹស្តីមួយចំនួនស្តីពីវចនានុក្រមសាស្រ្ត វចនានុក្រមឧភយភាសា" របស់សាស្រ្តាចារ្យរង បណ្ឌិត ផាមហុងវៀត"បទពិសោធន៍មួយចំនួនក្នុងការរៀបរៀងវចនានុក្រមចាម-វៀត,វៀត-ចាម"របស់សាស្រ្តាចារ្យ បណ្ឌិតបូយខាញ់ថេ" មូលដ្ឋានបង្កើតពាក្យក្នុងការរៀបរៀងវចនានុក្រមពីភាសាវៀត- ជនជាតិភាគតិច,ជនជាតិភាគតិច-វៀត របស់សាស្រ្តាចារ្យរង បណ្ឌិតតាវុាំងថុង " ដំណើរស្វែងរកពាក្យ" របស់ចៅមុនីសុខា " លក្ខណៈនៃប្រភេទភាសាទោល" របស់សាស្រ្តាចារ្យរង បណ្ឌិតហាក្វាងណាំង។ល។
នៅក្នុងអង្គសិក្ខាសាលាសាស្រ្តាចារ្យ បណ្ឌិតង្វៀនថៀងញ៉ឹង អ្នកមានមតិស្នើសូមឲ្យមានការរៀបរៀងវចនានុក្រមវៀត-ខ្មែរ, ខ្មែរ-វៀតសម្តែងនូវក្តីរីករាយ ពេលទទួលបានការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងអប់រំ និងបណ្តុះបណ្តាលថ្នាក់ដឹកនាំខេត្តត្រាវិញរបស់អ្នកវិទ្យាសាស្រ្ត អ្នកជំនាញការគ្រូបង្រៀនក្នុងនិងក្រៅសកលវិទ្យាល័យត្រាវិញ និងកម្មាភិបាលរៀបរៀងផ្ទាល់នូវកម្រងវចនានុក្រមវៀត-ខ្មែរ,ខ្មែរ-វៀត។ សាស្រ្តាចារ្យសង្ឃឹមថា គម្រោងរៀបរៀងវចនានុក្រមនេះ នឹងបានអនុវត្តប្រកបដោយវិទ្យាសាស្រ្ត និងមានតម្លៃយ៉ាងពិតប្រាកដក្នុងការលើកកម្ពស់គុណភាពអប់រំ ក៏ដូចជារួមចំណែកក្នុងការអភិរក្សភា សាវប្បធម៌របស់ជនជាតិខ្មែរនៅណាមបូ៕
ម៉ាល័យ-សុផន