នោះគឺសម្ដីអះអាងរបស់លោកស្រីត្រឹងហ៊ុងថឹម នាយិកាមន្ទីរអប់រំនិងបណ្តុះបណ្តាលក្រុងកឹងធើ ខណៈពេលវាយតម្លៃអំពីគុណភាពអប់រំ មត្តេយ្យលើភូមិសាស្រ្តក្រុងរយៈពេលកន្លង។
អ្នកគ្រូនិងសិស្សសាលាមត្តេយ្យមីធ្វឹង រីករាយក្នុងបន្ទប់យ៉ាងល្អប្រណីត។
តាមប្រសាសន៍របស់លោកស្រីទីវធីកីមជី ប្រធានការិយាល័យអប់រំ មត្តេយ្យនៃមន្ទីរអប់រំនិងបណ្តុះបណ្តាលក្រុងកឹងធើ៖ ក្រុងកឹងធើ ជាអង្គភាពមួយក្នុងចំណោមអង្គភាពដំបូងបង្អស់ នៅវាលរាបទន្លេគឺវឡុង សម្រេចបទដ្ឋានឧត្តានកម្មអប់រំមត្តេយ្យឲ្យកុមារអាយុ៥ឆ្នាំ នៅឆ្នាំ២០១៤ ឆាប់ជាង១ឆ្នាំ បើប្រៀបនឹងផែនការឧត្តានកម្មរួមរបស់ទូទាំងប្រទេស។ នោះក៏ជាបធានបទសម្រាប់ក្រុងបន្តការអភិវឌ្ឍន៍ កម្រិតសិក្សាមូលដ្ឋានផងដែរ។ អាស្រ័យហេតុនោះ បើប្រៀបនឹងឆ្នាំសិក្សា២០១៥ -២០១៦ សាលាមត្តេយ្យរដ្ឋនៅក្រុងកឹងធើ កើនចំនួន៣ (សព្វថ្ងៃក្រុងកឹងធើមានសាលាមត្តេយ្យចំនួន១៧២) មូលដ្ឋានថែទាំក្រុមកុមារតូចកើនចំនួន៧ និងថ្នាក់មត្តេយ្យកើនចំនួន៤៤។ សរុបចំនួនកុមារចូលរៀនគឺ៥០.១២៧រូប បើប្រៀបនឹងឆ្នាំសិក្សា២០១៤ -២០១៥ កើន២.១០០រូប(ក្នុងនោះ កើន៣០០រូប កើន១.៨០០រូប នៅថ្នាក់មត្តេយ្យ)។ ជាពិសេស ការកៀគរកុមារចូលរៀនមានអត្រាកើនឡើងនៅគ្រប់កម្រិតអាយុ។ កងជួរគ្រូបង្រៀនក៏កើនរហ័សទាំងបរិមាណ និងគុណភាពឆ្លងតាមរយៈវគ្គហ្វឹកហាត់ បំពាក់បំប៉នចំណេះដឹងឆ្លងតាមរយៈរូបភាពជាច្រើន ចាប់ពីកម្រិតការិយាល័យរហូតដល់មន្ទីរ។ មូលដ្ឋានសម្ភារៈមានភាពលំនឹងគ្រូ បង្រៀនមានកម្រិតវិជ្ជាជីវៈល្អ ម្ល៉ោះហើយគុណភាពថែទាំអប់រំកុមារ ត្រូវបានលើកកម្ពស់ច្បាស់ក្រឡែត។ លោកស្រីង្វៀនធីលីវ កម្មាភិបាលការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកកើ-ដ ឲ្យដឹង៖ "សព្វថ្ងៃនៅឃុំទីប្រជុំជននានា សុទ្ធតែមានសាលាមត្តេយ្យសម្រេចបទដ្ឋានជាតិ ម្ល៉ោះហើយ មានភាពងាយស្រួលដល់ការងារចលនាសិស្សចូលរៀន។ មូលដ្ឋានសម្ភារៈ មានភាពលំនឹងក៏ជាការងាយស្រួលសម្រាប់គ្រូបង្រៀន អនុវត្តរាល់ការចលនារបស់ផ្នែកអប់រំ សំដៅអភិវឌ្ឍរាងកាយនិងថែទាំអប់រំកុមារឲ្យបានប្រសើរជាង"។
លោកស្រីទីវធីកីមជី ឲ្យដឹងបន្ថែម៖ ឆ្នាំសិក្សា២០១៥-២០១៦ ការអប់រំមត្តេយ្យក្រុងកឹងធើផ្ដុំកម្លាំងអនុវត្តបធានបទ "កសាងសាលាមត្តេយ្យ ដោយផ្ដោតទៅលើកុមារ" និងបធានបទ"ផ្លាស់ថ្មីការរៀបចំសកម្មភាព អប់រំអភិវឌ្ឍភាសាឲ្យកុមារក្នុងសាលាមត្តេយ្យ"។ បធានបទទាំងពីរនេះ ត្រូវបានអនុវត្តពិសោធន៍នៅសាលាមត្តេយ្យហឿងយឿង (ខ័ណ្ឌអូរម៉ូង) និងសាលាមត្តេយ្យតីដូ (ខ័ណ្ឌនិញកេវ)។ បធានបទទាំងពីរខាងលើនេះ សង្កត់ធ្ងន់ទៅលើការផ្លាស់ថ្មីបរិស្ថានអប់រំ សំដៅបង្កឱកាសឲ្យកុមារសកម្មស្វែងរកឆ្លងកាត់បទពិសោធន៍និងច្នៃប្រតិដ្ឋតាមគោលលំនាំ "រៀនហើយលេង លេងហើយរៀន"។
និយាយអំពីការងារអប់រំមត្តេយ្យរយៈពេលខាងមុខ លោកស្រីត្រឹងហ៊ុងថឹម គូសបញ្ជាក់៖ កិច្ចការអប់រំកុមារគប្បីយកចិត្តទុកដាក់អនុវត្តឲ្យបានល្អ ត្បិតអីការរៀននៅកម្រិតមត្តេយ្យគឺជាមូលដ្ឋានគ្រឹះសម្រាប់កុមាររីកចម្រើនគ្រប់ផ្នែកតទៅអនាគត។ ទន្ទឹមនឹងនោះ សាលាគប្បីយកចិត្តទុកដាក់យ៉ាងជិតដិតដល់ជីវភាពរបស់គ្រូបង្រៀនថ្នាក់មត្តេយ្យ ជៀសវាងកុំឲ្យគ្រូបង្រៀនរងសម្ពាធធ្ងន់ខាងសំណុំបែបបទបញ្ជីឈ្មោះ ឬចំនួនសិស្សក្នុងថ្នាក់។ល។ ជាហេតុញុាំងឲ្យជះឥទ្ធិពលដល់គុណភាពអប់រំរួម៕
ហាថាញ់ - សេរី