28/07/2015 - 09:17

លោកប្រធានរដ្ឋជូនអំណោយខួប អនុស្សាវរីយ៍៦៨ឆ្នាំទិវាយុទ្ធជនពិការ - ពលី

លោកប្រធានរដ្ឋ ត្រឿងតឹងសាង បាន​ចុះ​ហត្ថ​លេខា​លើ​សេច​ក្តី​សម្រេច​ ស្ដី​ពី​​ការ​ជូន​អំ​ណោយ​ខួប​អនុ​ស្សវ​រីយ៍​៦៨​ឆ្នាំ ទិ​វា​យុទ្ធ​ជន​ពិ​ការ​-​ព​លី (២៧​/៧​/១៩៤៧​-​២៧​/៧​/២០១៥)​។ ហេតុនោះ អំ​ណោយ​ដែលជូន​ត្រូវ​បាន​ចែក​ចេញ​ជា​២​កម្រិត​៖ ៤០០.០០០ដុង និង២០០.០០០ដុង។

លោកប្រធានរដ្ឋ ត្រឿងតឹងសាង សួរសុខទុក្ខនិងជូនអំណោយចំពោះអ្នកមានសគុណ។ 

អំណោយកម្រិត៤០០.០០០ដុង សម្រាប់ជូនដល់មុខសញ្ញាមានដូច៖ អ្នកម្តាយវៀតណាមវីរភាព ដែលកំពុងបានទទួលជំនួយអាទិភាពរៀងរាល់ខែ និងអ្នកដែលមានសេចក្តីសម្រេចទទួលស្គាល់កិត្តិនាមជាអ្នកម្តាយវៀតណាមវីរភាពមុនថ្ងៃ២៨/៧/២០១៥ ប៉ុន្តែមិនទាន់សម្រេចសំណុំបែប ទទួលជំនួយអាទិភាពរៀងរាល់ខែ សាច់ញាតិយុទ្ធជនពលី កំពុងទទួលជំនួយសោធនចិញ្ចឹមរៀងរាល់ខែ សាច់ញាតិមានយុទ្ធជន ពលី២រូបឡើងទៅកំពុងបានទទួលជំនួយសោធនរៀងរាល់ខែ យុទ្ធជនពិការ យុទ្ធជនជំងឺ អ្នកបានទទួលគោលនយោបាយដូចយុទ្ធជនពិការ បាត់លទ្ធភាពពលកម្ម ដោយរងរបួសជំងឺពី៨១%ឡើងទៅ (រួមទាំងយុទ្ធ ជនពិការប្រភេទដែលបានទទួលស្គាល់មុនថ្ងៃ៣១/១២/១៩៩៣) កំពុងបានទទួលជំនួយអាទិភាពរៀងរាល់ខែ អ្នកសកម្មភាពសម័យសង្រ្គាម រងការឆ្លងជាតិពុលគីមី បាត់លទ្ធភាពពលកម្មពី៨១%ឡើងទៅកំពុងបានទទួលជំនួយអាទិភាពរៀងរាល់ខែ។

អំណោយកម្រិត២០០.០០០ដុង សម្រាប់ជូនដល់មុខសញ្ញា មានដូច៖  យុទ្ធជនពិការ យុទ្ធជនជំងឺ អ្នកបានទទួលគោលនយោបាយដូចយុទ្ធជនពិការបាត់លទ្ធភាពពលកម្ម ដោយរងរបួសជំងឺពី៨១%ចុះមកកំពុងទទួលជំនួយអាទិភាពរៀងរាល់ខែ យុទ្ធជនពិការកំពុងទទួលរបបបាត់ កម្លាំងពលកម្ម តំណាងជាសាច់ញាតិរបស់យុទ្ធជនពលី (ឪពុក ម្តាយ ប្តី ប្រពន្ធ កូនអ្នកមានសគុណចិញ្ចឹមយុទ្ធជនពលី) តំណាងគ្រួសាររៀបសក្ការបូជាយុទ្ធជនពលី អ្នកសកម្មភាពក្នុងសម័យសង្រ្គាមរងការឆ្លងជាតិពុលគីមី បាត់លទ្ធភាពពលកម្មពី៨១%ចុះមកកំពុងទទួលជំនួយអាទិភាពរៀងរាល់ខែ៕

តាម VTV . VN  ប្រែៈ សុផល

 

ចែករំលែកអត្ថបទ