ការកៀរគរសិស្សនៅតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលចូលរៀនតែងជួបប្រទះនូវការលំបាកមិនតិចរបស់លោកគ្រូ អ្នកគ្រូនៅខេត្តបាកលីវ ពេលឈានចូលឆ្នាំសិក្សាថ្មីម្តងៗ។
ជូនអំណោយដល់សិស្សក្រីក្រសង្វាតរៀនសូត្រនៅខេត្តបាកលីវ។
អាងភុកជាឃុំតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលរបស់ស្រុកដុងហាយ ហេដ្ឋារចនាសម្ព័ន្ធនៅជួបការលំបាក។ មានកន្លែងជាច្រើនសិស្សទៅរៀនដោយទូក-ដ ឬក៏ដើរដោយថ្មើរជើង ឆ្លងកាត់ផ្លូវដីភក់ជ្រាំរាប់សិបគីឡូម៉ែត្រ។ នៅតំបន់ឆ្ងាយរបស់ខេត្ត មានសាលាបឋមសិក្សាត្រឹងគីមតុក (ឃុំនិញថាញ់ឡើយ ស្រុកហុងយ៉ឹង) សាលាមានទីតាំងរាយរងចំនួនពីរនៅភូមិជូចក់ ភូមិថុងញឹក។ ឆ្នាំសិក្សានេះ សាលាមាន១៣បន្ទប់ ដោយមានសិស្ស៣៥៧រូប ក្នុងនោះ ទីតាំងរាយរងជូចក់ មានសិស្ស៤៥រូបនិងទីតាំងរាយរងថុងញឹក មានសិស្ស១៥០រូប។ ភូមិសាស្រ្តធំទូលាយ ទីតាំងរាយរងឆ្ងាយពីសាលានៅមជ្ឍមណ្ឌល ពិបាកប្រមូលផ្តុំសិស្ស។ល។ម្ល៉ោះហើយតែងជួបលំបាកក្នុងពេលកៀរគរសិស្សចូលរៀន។
សាលាមធ្យមសិក្សាមូលដ្ឋានលឿងថេវិញ (ឃុំនិញគ្វើយ ស្រុកហុងយ៉ឹង) ឆ្នាំសិក្សានេះមាន១៧បន្ទប់ ដោយមានសិស្ស៦៧០រូប ក្នុងនោះ៩០រូបជាកូនចៅគ្រួសារក្រីក្រ ជិតក្រនិងមានស្ថានភាពគ្រួសារលំបាកពិសេស។ សាលាតែងរក្សាទីតាំងរាយរងមួយនៅភូមិមិញធិញ ដើម្បីបង្កលក្ខណសម្បត្តិឲ្យសិស្ស ដែលនៅឆ្ងាយពីសាលានៅមជ្ឍមណ្ឌល នឹងនរចិត្តចូលរៀន។ ម៉្លោះហើយមកដល់ដំណាក់កាលនេះ មានសិស្ស២០រូបមិនទាន់បានចូលរៀនពីព្រោះទៅតាមឪពុកម្តាយរកស៊ីឆ្ងាយ ឬក៏ស្ថានភាពគ្រួសារជួបការលំបាក "ក្រែងរអែង" ចូលរៀន។ សាលាតែងប្តេជ្ញាចិត្តចលនាសិស្សចូលរៀន សម្រេចតាមផែនការដាក់ចេញ សាលាទាំងអស់បានសហការយ៉ាងជិតស្និទ្ធជាមួយនឹងរដ្ឋអំណាចភូមិភាគ រាល់សមាគម អង្គការមហាជន "ទៅគ្រប់ច្រកល្ហកចូលរាល់ផ្ទះ" ដើម្បីចលនាសិស្សចូលរៀន។ សាលាមធ្យមសិក្សាមូលដ្ឋានលឿងថេវិញ កាត់បន្ថយប្រាក់សាលាឲ្យខ្ចីសៀវភៅពុម្ពជំនួយសិក្ខូបករណ៍ ត្រៀមបម្រុងរកប្រភពជំនួយ ដើម្បីជូនអាហារូបករណ៍ មធ្យោបាយធ្វើដំណើរជូនសិស្សក្រីក្រ។ល។ សាលានៅទាំងបង្កើតមូលនិធិ "ជួយមិត្តឆ្លងកាត់ការលំបាក ដើម្បីជំនួយសិស្សក្រីក្រ។
ប្តូរយោបល់ជាមួយនឹងផ្នែកសិក្សាអប់រំ សមាគមជំរុញការសិក្សាខេត្តបានផ្តើមកម្មវិធីជំនួយកម្លាំងជូនសិស្សទៅសាលា ដើម្បីត្រៀមប្រភពជំនួយ។ អ្នកស្រីង្វៀនធីហ្វេភឿង អនុប្រធានសមាគមជំរុញការសិក្សាខេត្ត ឲ្យដឹង៖ "មកដល់ដំណាក់កាលនេះ សមាគមចលនាទឹកប្រាក់ពីអង្គការ អាជីវកម្មសប្បុរសជនបានចំនួន៦៨០លានដុង។ល។៕
កាវថាំង(baotintuc.vn) - សុផល