01/03/2016 - 14:34

បណ្តុះបណ្តាលរបរនៅស្រុកកើ -ដ

ឆ្នាំ​២០១៥ ស្រុក​កើ​-ដ ក្រុង​កឹង​ធើ បាន​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​របរ​ក​សិ​កម្ម និង​ក្រៅ​ក​សិ​កម្ម​បាន​២៣​លើក ជូន​សិក្ខា​កាម​ចំ​នួន​៧១៤​រូប ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​បង​ប្អូន​ពល​ករ​ជន​បទ​និង​បង​ប្អូន​ពល​ករ​ជន​រួម​ជាតិ​ភាគ​តិច​ចំ​នួន​៤.៦១៤​រូប សម្រេច​១០២,៥​% តាម​ផែន​ការ​កំ​​ណត់​នៃ​សេច​ក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ស្រុក​កើ​​-ដ​។ 

ត្បាញ​កន្រ្ត​កត្រ​កៀត​នៅ​ស្រុក​កើ​​ -​ដ​។

ក្នុង​ទម្រង់​រូប​ភាព​បណ្តុះ​បណ្តាល​របរ​នៅ​ស្រុក​កើ​-ដ សព្វ​ថ្ងៃ​នេះ មាន​របរ​តម្បាញ កាត់​ដេរ​សំ​ណង់​។ល។ ជា​របរ​អាច​នឹង​សម​ស្រប​ជា​មួយ​នឹង​ពល​ករ​ជន​បទ​។ សិក្ខា​កាម​ទាំង​ឡាយ​ដែល​បាន​បណ្តុះ​បណ្តាល​សុទ្ធ​តែ​មាន​ការ​ងារ​ធ្វើ​លំ​នឹង​។ តួ​យ៉ាង​ដូច​បង​ស្រី ង្វៀន​ធី​ម៉ាយ នៅ​ភូមិ​ថាញ់​ភឿក ឃុំ​ថាញ់​ភូ បាន​រៀន​ចប់​វគ្គ​កាត់​ដេរ​រួច​ហើយ​ត្រូវ​បាន​មជ្ឈ​មណ្ឌល​បង្រៀន​របរ​ស្រុក​កើ​-ដ ប្រ​គល់​សំ​ពត់​យក​មក​កាត់​ដេរ សម្លៀក​បំ​ពាក់​សិស្ស​នៅ​នឹង​ផ្ទះ។ បង​ស្រី​ម៉ាយ ឲ្យ​ដឹង​៖ "កាត់​ដេរ​នៅ​នឹង​ផ្ទះ ថ្វី​ត្បិត​តែ​ប្រាក់​ចំ​ណូល​មិន​បាន​ខ្ពស់​ដូច​កាត់​ដេរ​នៅ​ឯ​ក្រុម​ហ៊ុន ស​ហ​គ្រាស​ក៏​ពិត​មែន ប៉ុន្តែ​រៀង​រាល់​ខែ នាង​ខ្ញុំ​អាច​រក​បាន​ប្រាក់​ចំ​ណូល​ជិត​២លាន​ដុង គ្រប់​ចាយ​វាយ​ក្នុង​គ្រួ​សារ​។ ក្រៅ​ពី​នោះ នាង​ខ្ញុំ​នឹង​មាន​ពេល​វេ​លា​ធ្វើ​ការ​ងារ​ផ្ទះ និង​មាន​លក្ខណៈ​គិត​គូរ​ឲ្យ​កូន​ៗរៀន​សូត្រ​បាន​ល្អ​ទៀត​ផង​។ល។ "ចំ​ណែក​បង​ស្រី​ដាវ​ធី​ធ្វី ជា​ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​ថើយ​ត្រឿង​១ ឃុំ​ថើយ​ស្វឹង ពី​មុន​នេះ​ជីវ​ភាព​គ្រួ​សារ​ជួប​ការ​លំ​បាក​រស់​នៅ​ដោយ​ពឹង​ផ្អែក​ទៅ​លើ​ការ​ស៊ី​ឈ្នួល​កាត់​ស្រូវ​។ ឆ្នាំ​នេះ​ប្តី​បង​ស្រី​ធ្វី​ក្រោយ​ពី​បាន​រៀន​វគ្គ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ខាង​បចេ្ចក​ទេស​សាង​សង់ គាត់​បាន​ឧទ្ទេស​នាម​ចូល​ធ្វើ​ការ​នៅ​ការ​ដ្ឋាន​កំ​ពុង​ដំ​ណើរ​ការ​នៅ​ភូមិ​ស្រុក ប្រាក់​ចំ​ណូល​មធ្យម​ភាគ​៣​លាន​ដុង​/ខែ​។ ចំ​ណែក​បង​ស្រី​ធ្វី ក្រោយ​ពី​រៀន​របរ​ត្បាញ​ត្រ​កៀត​រួច បង​បាន​សហ​ករណ៍​គឹម​លៀង ខណ្ឌ​កាយ​រាំង ប្រ​គល់​ត្រ​កៀត​ត្បាញ​នៅ​នឹង​ផ្ទះ រៀង​រាល់​ថ្ងៃ បង​ស្រី​ត្បាញ បាន​ពី​៣-៤​កន្រ្តក​រក​បាន​ប្រាក់​ចំ​ណូល​ពី​៣០.០០០​-៤០.០០០​ដុង​ដែរ​។   នៅ​ភូមិ​ថើយ​ត្រឿង​១ ឃុំ​ថើយ​ស្វឹង បច្ចុ​ប្បន្ន​មាន​បង​ប្អូន​នា​រី​ខ្មែរ​ជាង​៣០​រូប បាន​រៀន​របរ​ត្បាញ​ត្រ​កៀត​និង​បាន​កែ​លម្អ​ជីវ​ភាព ក្រោយ​ពី​រៀន​របរ​រួច​។ ប្រាក់​ចំ​ណូល​នេះ​ថ្វី​ត្បិត​តែ​មិន​ជា​ប៉ុន្មាន ប៉ុន្តែ​បាន​រួម​ចំ​ណែក​មួយ​ភាគ​ណា​សម្រាប់​បង​ប្អូន​នា​រី​បន្ថយ​ភាព​ក្រី​ក្រ​ផង​ដែរ​។

ដើម្បី​ការ​ងារ​បណ្តុះ​បណ្តាល​របរ នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជូន​ពល​ករ​ជន​បទ រួម​ចំ​ណែក​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​កិច្ច​លុប​បំបា​ត់​ភាព​អត់​ឃ្លាន កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​ភូមិ​ភាគ​។  លោក​វ៉​មិញ​ជិន ប្រ​ធាន​កា​រិយា​ល័យ​ការ​ងារ យុទ្ធ​ជន​ពិ​ការ និង​សង្គម​កិច្ច​ស្រុក​កើ-ដ ឲ្យ​ដឹង​៖ "តាម​ផែន​ការ​ឆ្នាំ​២០១៦ ស្រុក​កើ​-ដ នឹង​រៀប​ចំ​វគ្គ​បង្រៀន​របរ​ក​សិ​កម្ម និង​ក្រៅ ក​សិ​កម្ម​ជូន​ពល​ករ​ជន​បទ​២០​វគ្គ។ ក្នុង​ដំ​ណាក់​កាល​នេះ ស្រុក​នឹង​ខ្នះ​ខ្នែង​ស​ហ​ការ​ជា​មួយ​ក្រុម​ហ៊ុន សហ​គ្រាស​នា​នា ចុះ​កិច្ច​សន្យា​ការ​ងារ និង​ប្រ​មូល​ទិញ​ផ​លិត​ផល​របស់​ក​សិ​ករ​។ល។ ពិ​សេស ផ្នែក​នឹង​សហ​ការ​ជា​មួយ​ភូមិ​ភាគ រៀប​ចំ​ត្រួត​ពិ​និត្យ​ឡើង​វិញ​នូវ​តម្រូវ​ការ​រៀន​របរ​របស់​ពល​ករ​ឲ្យ​បាន​សម​ស្រប​ទៅ​តាម​តំ​បន់​នី​មួយ​ៗ ខិត​ខំ​ក្នុង​ឆ្នាំ​២០​១៦ មាន​ពល​ករ​ជាង​៨០​%បានប​ណ្តុះ​បណ្តាល​នឹង​មាន​ការ​ងារ​ធ្វើ​លំ​នឹង​រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​ពី​១,៥​%-​១,៨​% នៃ​ចំ​នួន​គ្រួ​សារប្រ​ជា​ជន​ស​រុប​ទូ​ទាំង​ស្រុក​។ ជា​ពិ​សេស​ខិត​ខំ​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ពី​១៧,៧៥​% ចុះ​នៅ​ជាង​១៥​%​ក្នុង​ឆ្នាំ​២០​១៦​"​ ៕

កុសល-សុផល

ចែករំលែកអត្ថបទ