16/08/2016 - 09:34

សមណសិស្សគំរូ

រៀន​ពូ​កែ អស់​ពី​ព្រះ​ទ័យ​ជួយ​មិត្ត​ភ័ក្តិ​និង​ខ្នះខ្នែ​ង​ចូល​រួម​ស​កម្ម​ភាព​សម្ព័ន្ធ​យុវ​ជន​សា​លារៀ​ន សម​ណ​សិស្ស​យ័ញ​ណេ រៀន​ថ្នាក់​ទី១២ សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ ត្រូវ​បាន​សម្ព័ន្ធ​យុវ​ជន​ខេត្ត សុក​ត្រាំង​ជូន​ប័ណ្ណ​សរ​សើរ​អំ​ពី​ការ "រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​សីល​ធម៌​ហូ​ជី​មិញ​"។

 សមណ​សិស្ស​យ័ញ​ណេ ជា​គំ​រូ​ក្នុង​ការ​រៀន​សូត្រ​។

ក្នុង​នាម​ជា​ប្រ​ធាន​ថ្នាក់​ទី​១២  សម​ណ​សិស្ស​យ័ញ​ណេ តែង​ធ្វើ​ជា​គំ​រូ ដើម្បី​មិត្ត​ភ័ក្តិ​ទាំង​ឡាយ​ក្នុង​ថ្នាក់​ឈាន​ឡើង​ព្រម​គ្នា។​ ក្នុង​ការ​រៀន​សូត្រ គឺ​រៀន​ដោយ​អង្គ​ឯង សិក្សា​ស្រាវ​ជ្រាវ​តាម​ប្រ​ព័ន្ធ​អ៊ីន​ធើ​ណែត អាន​សៀវ​ភៅ​និង​រៀន​សូត្រ​ពី​មិត្ត​ភ័ក្តិ លោក​គ្រូ​អ្នក​គ្រូ ដើម្បី​ស្វែង​រក​ចំ​ណេះ​ដឹង​សម្រាប់​ខ្លួន​ព្រះ​អង្គ​ផ្ទាល់​។ សមណ​សិស្ស​យ័ញ​ណេ ពិត​ឲ្យ​ដឹង​៖ "នៅ​ពេល​ឈាន​ជើង​ចូល​សា​លា អា​ត្មា​ភាព​បាន​កំ​ណត់​ច្បាស់​ការ​រៀន​សូត្រ​គឺ​ជា​កិច្ច​ការ​ចម្បង​ពី​ព្រោះ​ក្នុង​សា​លា​មាន​កន្លែង​ឆាន់​ស្នាក់​នៅ និង​គោល​ន​យោ​បាយ វិ​និ​យោគ​ទុន​ផ្សេង​ៗ​របស់​រដ្ឋ ត្រូវ​បាន​សា​លា​រៀន​អនុ​វត្ត​គ្រប់​សព្វ រៀន​ពូ​កែ​នឹង​ទទួល​បាន​អា​ហា​រូប​ករណ៍​ថែម​ទៀត​។ អា​ស្រ័យ​ហេតុ​នោះ អា​ត្មា​ភាព​ត្រូវ​តែ​ខិត​ខំ​រៀន​ឲ្យ​បាន​ពូ​កែ ដើម្បី​មាន​ចំ​ណេះដឹ​​ង​សម្រាប់​ខ្លួន ថែម​ទាំង​ទទួល​បាន​អា​ហា​រូប​ករណ៍​សម្រាប់​រៀន​ភា​សា​អង់​គ្លេស និង​ព័ត៌​មាន​​វិ​​ទ្យា​​ទៀត​ផង​"។

ទោះ​បី​ស្រ​ឡាញ់​ការ​រៀន​សូត្រ ប៉ុន្តែ​អា​ស្រ័យ​ដោយ​ជីវ​ភាព​គ្រួ​សា​រក្រលំ​បាក គ្មាន​ឱ​កាស​បន្ត​ការ​រៀន​សូត្រ ម្ល៉ោះ​ហើយ​យ័ញ​ណេ​រៀន​បាន​តែ​ថ្នាក់​ទី​៨​ប៉ុណ្ណោះ​។ កាល​ពី​ឆ្នាំ​២០០៩ យ័ញ​ណេ​បាន​សាង​ផ្នួស​នៅ​វត្ត​ក្បាល​ក្រ​ពើ​ខេត្ត​បាក​លីវ​។ រៀន​ធម៌​អាថ៌​វិ​ន័យ​ផង ព្រះ​អង្គ​ខ្នះ​ខ្នែង​រៀន​ចប់​ថ្នាក់​បា​លី​រង​ផង​។ ឆ្នាំ​២០១២ ព្រះ​តេជ​ព្រះ​គុណ​យ័ញ​ណេ ជាប់​ជម្រើស​ចូល​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ។ រ​ហូត​មក​ទល់​ពេល​នេះ​ព្រះអ​ង្គ​នៅ​តែ​ឧស្សាហ៍​ព្យា​យាម​រៀន​សូត្រ​ដោយ​សម្រេច​និទ្ទេស​គ្រាន់​បើ​ពូ​កែ​។ ព្រះ​តេ​ជព្រះ​គុណ​យ័ញ​ណេ ពិត​ឲ្យដឹង​បន្ថែម​៖ "​អា​ស្រ័យដោយ​ចំ​ណេះ​ដឹង​ទូ​ទៅ​នៅ​ឱន​ថយ ម្ល៉ោះ​ហើយ​ចូល​សា​លា អា​ត្មា​ភាព​តែង​ស្វែង​យល់​វចនា​នុក្រម​វៀត​ណាម អាន​សៀវ​ភៅ ធ្វើ​មេ​រៀន​លំ​ហាត់​ឲ្យ​បាន​ច្រើន និង​យក​ចិត្ត​ទុក​ដាក់ ស្តាប់​លោក​គ្រូ អ្នក​គ្រូ​ពន្យល់​មេ​រៀន​។ ក្នុង​ម៉ោង​រៀន​ដោយ​ខ្លួន​ឯង អាត្មា​ភាព​ផ្តុំ​កម្លាំង​រៀន​៤៥ នាទី​នៅ​ពេល​ខួរ​ក្បាល​តាន​តឹង​គឺ​ដើរ​លំ​ហែ ជុំ​វិញ​វា​សិក​ដ្ឋាន ប​រិ​វេណ​វត្ត ដើម្បី​បន្ធូរ​អា​រម្មណ៍ ហើយ​មក​ចូល​រៀន​ជា​បន្ត​"។ ក្រៅ​ពី​នេះ នៅ​ក្នុង​ថ្នាក់​រៀន​ព្រះ​អង្គ​ថែម​ទាំង​ចែក​មិត្ត​ភ័ក្តិ ជា​ក្រុម​មិត្ត​រៀន​ពូ​កែ​អម​មិត្ត​ដែល​រៀន​ខ្សោយ ដើម្បី​មិត្ត​ទាំង​ឡាយ​ក្នុង​ថ្នាក់​រួម​គ្នា​ឈាន​ឡើង​។ សម​ណ​សិស្ស​យ័ញ​យ័ន ស​មត្ថ​ភាពរៀន​មធ្យម ពិត​ឲ្យ​ដឹង​៖ "ក្នុង​ការ​រៀន​សូត្រ ព្រះ​តេជ​គុណ​យ័ញ​ណេ តែង​រំ​លឹក​ថា​ចូល​សា​លា គោល​បំ​ណង​សំ​ខាន់​គឺ​រៀន ម្ល៉ោះ​ហើយ​ត្រូវ​តែ​ត​ស៊ូ។​ ដឹង​ថា​អា​ត្មា​ភាព​រៀន​ខ្សោយ ក្នុង​ម៉ោង​រៀន សម​ណសិស្ស​យ័ញ​ណេ បាន​ចែក​ជា​ក្រុម​រៀន​ជា​មួយ​អា​ត្មា​ភា​​ព ណែ​នាំ​និង​បង្ហាត់​បង្ហាញ​មេ​រៀន​យ៉ាង​ហ្មត់​ចត់ ធ្វើ​លំ​ហាត់​មេ​រៀន​លុះ​ត្រា​តែ​អា​ត្មា​ភាព​បាន​យល់​ច្បាស់​។ ហេតុ​ដូច្នោះ នៅ​ពេល​ចូល​សា​លា​ស្តាប់​លោក​គ្រូ អ្នក​គ្រូ​ពន្យល់​មេ​រៀន​អា​ត្មា​ភាព​កាន់​តែ​ភ្លឺ​ច្បាស់​"។

ក្នុង​ការ​រៀន​សូត្រ​សម​ណសិស្ស​យ័ញ​ណេ គឺ​ជា​ប្រ​ធាន​ថ្នាក់​គំ​រូ​ឈាន​មុខ​ក្នុង​ការ​រៀន​សូត្រ​និង​អស់​ពី​ចិត្ត​ជួយ​មិត្ត​ភ័ក្តិ​;រី​ឯ​ការ​ងារ​សម្ព័ន្ធ​យុវ​ជន គឺ​ព្រះ​អង្គ​ខ្នះ​ខ្នែង​ចូល​រួម​រាល់​ស​កម្ម​ភាព​មាន​ដូច៖ បរិច្ចាគ​ឈាម​ស្ម័គ្រចិត្ត​; ចូល​រួម​រៀប​ចំ​អ​នា​ម័យ​ក្នុង​សា​លា​វា​សិក​ដ្ឋាន​ឬ​ក៏​ដាំ​ដើម​ឈើ​។ល​។  ជា​មួយ​នឹង​ស្នា​ដៃ​ទាំ​ងនោះ ឆ្នាំ​២០១៥ សម​ណ​សិស្ស​យ័ញ​ណេ ត្រូវ​បាន​សម្ព័ន្ធ​យុវ​ជន​ខេត្ត​សុក​ត្រាំង​ជូន​ប័ណ្ណ​សរ​សើរ​អំ​ពី​ការ​"រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​សីល​ធម៌​ហូ​ជី​មិញ​"៕

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សម​ណ​សិស្ស​យ័ញ​ណេ