ប៉ុន្មានឆ្នាំកន្លង បណ្តាគោលនយោបាយចំពោះជនរួមជាតិ ជនជាតិតំបន់ភ្នំ តែងបានបក្ស រដ្ឋ រដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ចង្អុលការ ផ្សព្វផ្សាយអនុវត្តនាំមកនូវប្រសិទ្ធភាពយ៉ាងសកម្ម។
ទម្រង់រូបភាពឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ចជូនគ្រួសារជនរួម ជាតិខ្មែរនៅខេត្តត្រាវិញ យ៉ាងមានប្រសិទ្ធភាព។
ទោះជាយ៉ាងណាក៏ដោយ នៅតំបន់ជនរួមជាតិ ជនជាតិតំបន់ភ្នំ ជាក់ស្តែងគឺនៅមានការរីកចម្រើនយឺត អត្រាគ្រួសារក្រីក្រនៅខ្ពស់ បើប្រៀបជាមួយនឹងមធ្យមភាគក្នុងប្រទេសទាំងមូល។ ដើម្បីគោលនយោបាយ ទាំងឡាយ បន្តការរួមចំណែកជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមកិច្ច កាត់បន្ថយអត្រាគ្រួសារក្រីក្រ និងកែលំអជីវភាពសម្ភារៈរបស់ជនរួម ជាតិ ជនជាតិតំបន់ភ្នំ លោករដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ យ៉ាងសែវភឺ បានសម្ដែងឲ្យឃើញច្បាស់ជាងនូវវិធានការពង្រីកប្រសិទ្ធ ភាព បណ្តាគោលនយោបាយជនជាតិក្នុងរយៈពេលខាងមុខ ។ នៅចំ ពោះមុខនៃការកង្វល់ពីស្ថានភាពចំនួនគ្រួសារក្រីក្រ នៃជនជាតិភាគតិច ស្រូបយកជាង៤៧%នៃចំនួនគ្រួសារក្រក្នុងទូទាំងប្រទេស ខណៈពេល ចំនួនប្រជាជននៃជនជាតិភាគតិចមានអត្រាតែ១៤%ប៉ុណ្ណោះ។ លោក រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ យ៉ាងសែវភឺ បានបញ្ជាក់ប៉ុន្មាន ឆ្នាំកន្លង ដោយបានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ មានគោលយោ បាយជាច្រើនសម្រាប់តំបន់ជនរួមជាតិជនជាតិតំបន់ភ្នំ បានប្រកាសឲ្យ ប្រើប្រាស់ ហើយបាននាំមកនូវសមិទ្ធិផលសំខាន់ៗជាច្រើន។ មុននេះ អត្រាគ្រួសារក្រីក្រខ្ពស់ជាងច្រើន ស្រូបយកអត្រាពី៧០-៨០% ជួនកាល មានតំបន់ជនជាតិខ្លះឡើងដល់៩០%។ ថ្មីៗនេះ តំបន់ជនរួមជាតិ ជនជាតិភាគតិចនានា មានភាពផ្លាស់ប្តូរយ៉ាងប្រត្យក្ស មុខមាត់ជនបទមាន ភាពផ្លាស់ថ្មី អត្រាគ្រួសារក្រីក្រកាត់បន្ថយគួរឲ្យចាប់អារម្មណ៍ ខណៈ ពេលការឧបត្ថម្ភរបស់រដ្ឋនៅមានកម្រិតនៅឡើយ។ ថ្វីត្បិតតែដូច្នោះ គណៈកម្មាធិការជនជាតិនៅមិនទាន់ស្កប់ចិត្ត ជាមួយនឹងលទ្ធផលនោះ ព្រោះគម្លាតមាន-ក្រ រវាងតំបន់ជនរួមជាតិ ជនជាតិតំបន់ភ្នំនានា និង អត្រារួមក្នុងទូទាំងប្រទេសនៅមានចំនួនច្រើន ក្នុងពេលទូទាំងប្រទេស មានអត្រាគ្រួសារក្រីក្រជាង៥% ប៉ុន្តែតំបន់ជនរួមជាតិជនជាតិស្រូប អត្រាដល់ទៅជាង៤០%។
លោករដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ យ៉ាងសែវភឺ សំណេះសំណាល៖ ការឧបត្ថម្ភរបស់រដ្ឋក្នុងប៉ុន្មានឆ្នាំកន្លង គឺពិតជាគួរឲ្យកត់សំគាល់។ ថ្វីត្បិតតែដូច្នោះ បើពិនិត្យជាក់ស្ដែងនូវរាល់គោលនយោបាយនីមួយៗ យោងតាមគម្រោងដែលផ្នែកសមត្ថកិច្ចផ្ដល់សច្ចានុមតិ គឺប្រភពកម្លាំងវិនិយោគទុននៅមានភាពស្ដួចស្ដើងណាស់។ ឧទាហរណ៍កម្មវិធី ១៣៥ គឺជាគម្រោងមួយដ៏សំខាន់ ប៉ុន្តែប្រភពកម្លាំងដែលបានបែងចែក សរុប ទើបសម្រេចប្រមាណ៦៤%។ សរុបប្រភពកម្លាំងបណ្ដាគោលន យោបាយបច្ចុប្បន្ន អាស្រ័យណៈកម្មាធិការជនជាតិគ្រប់គ្រងទើប សម្រេចបានតែ៤៨% ក្នុងនោះមានគោលនយោបាយមួយចំនួនសម្រេចអត្រាទាប មានដូច៖ គោលនយោបាយផ្ទះនៅ ដីនៅ សម្រេច១០% គោលនយោបាយឲ្យបុលទុនតាមសេចក្ដីសម្រេចលេខ៥៤/២០១២/QĐ-TTg ចុះថ្ងៃទី៤ ធ្នូ ឆ្នាំ២០១២ របស់នាយករដ្ឋមន្ត្រី គឺសម្រេចប្រមាណ២,៣%។ សរុបប្រភពកម្លាំង បែងចែកសម្រាប់ឆ្នាំ២០១៥ ប្រមាណ៦.០០០ពាន់លានដុង ប៉ុន្តែតាមផែនការនៃគម្រោងគោលនយោបាយដែលផ្ដល់សច្ចានុមតិ គឺ១២.០០០ពាន់លានដុង មានន័យថា សម្រេចជិត៥០%។ បើប្រៀបជាមួយផែនការ តម្រូវការគោលនយោបាយជាច្រើន អនុវត្តមិនទាន់បានសម្រេចរួចរាល់។ មកដល់ឆ្នាំ២០១៥ គោលយោបាយទាំងឡាយក៏អស់សុពលភាព ប៉ុន្តែតម្រូវការរបស់ប្រជាជនគឺនៅមានច្រើនណាស់។ នេះគឺជាបញ្ហាមួយដែលគណៈកម្មាធិការ ជនជាតិនៅខ្វល់ខ្វាយ ហើយកំពុងរាយការណ៍ជូននាយករដ្ឋមន្ត្រី ដើម្បី មានផែនការសម្រាប់គោលនយោបាយពាក់កណ្ដាលដំណាក់កាល ២០ ១៦ - ២០២០ ។
បណ្ដាប្រភពកម្លាំងទាំងអស់នឹងបានទាញយកមកប្រើ មានដូច៖ ថវិកា រដ្ឋ សង្គមូបនីយកម្ម ការរួមចំណែករបស់អង្គការនានា អាជីវកម្មសម្រាប់ តំបន់ជនរួមជាតិជនជាតិតំបន់ភ្នំ ការរួមវិភាគទានផ្ទាល់ពីសំណាក់ប្រជា ជននិងអង្គការអន្តរជាតិនានា។ ខាងមុខនេះ គណៈកម្មាធិការជនជាតិ នឹងបង្កើនការសង្គមូបនីយកម្ម និងការរួមវិភាគទានរបស់អាជីវកម្ម សប្បុរសជន បណ្ដាអង្គការក្នុងប្រទេសសម្រាប់ការងារជនជាតិ។ ទន្ទឹមនឹងនោះ ត្រូវតែមានគោលនយោបាយជម្រុញទឹកចិត្តឲ្យបុលទុនឥណ ទានចំពោះតំបន់ជនជាតិ។ បច្ចុប្បន្ន គោលនយោបាយឲ្យបុលទុន សម្រេចអត្រាទាប (២,៣%) គប្បីពិនិត្យស្រាវជ្រាវដើម្បីមានវិធានការ ជម្នះបង្កើនបុលទុនឥណទាន គឺដើម្បីប្រជាជនបុលទុនអភិវឌ្ឍផលិត កម្ម អាជីវកម្មធ្វើមានធ្វើបាន៕
ង្វៀងកឿង (ទីភ្នាក់ងារសារពត៌មានវៀតណាម)