19/01/2016 - 09:48

យន្តូបនីយកម្មកសិកម្មនៅត្រាវិញ

ប៉ុន្មាន​ឆ្នាំ​មក​អាយ​នេះ កសិ​ករ​នៅ​ខេត្ត​ត្រា​វិញ​អនុ​វត្ត​យន្តូប​នីយ​កម្ម ក​សិ​កម្ម​ដោយ​ប្រ​សិទ្ធ​ភាព រួម​ចំ​ណែក​កាត់​បន្ថយ​កម្លាំង​ពល​កម្ម បង្កើន​​តម្លៃ​ផលិត​ក​សិ​កម្ម។ 

 ប្រ​មូល​ផល​ស្រូវ​នៅ​ស្រុក​កូវ​កែ​ខេត្ត​ត្រា​វិញ​។

ពូ​ឡឹម​វុាំ​ង​ថាំង នៅ​ឃុំ​ផុង​ភូ ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ ឲ្យ​ដឹង​៖ "គ្រួ​សារ​ខ្ញុំ​កំ​ពុង​ប្រ​មូល​ផល​ស្រូវ​រដូវ​សម្រក​១៦​កុង  ដោយ​ម៉ា​ស៊ីន​ច្រូក​បោក​ចម្រុះ​។ ម៉ា​ស៊ីន​ច្រូត​បោក​ចម្រុះ ត្រង​ពេញ​បាវ ហើយ​ចង​ទម្លាក់​ចុះ​ស្រែ​​មាន ម៉ា​ស៊ីន​ប្រ​មូល​នាំ​បាវ​ស្រូវ​ឡើង​ថ្នល់​។ ឥ​ឡូវ​នៅ​កន្លែង​ដែល​មាន​ផ្លូវ​កៅ​ស៊ូ មាន​ឈ្មួញ​មក​ទិញ​ស្រូវ​ដោយ​រថ​យន្ត​ដឹក​ទំ​និញ​ហើយ​ភាគ​ច្រើន​ប្រ​មូល​ទិញ​បន្ទាប់​ពី​ប្រ​មូល​ផល​តែ​ម្តង​ ហេតុ​នោះ​មិន​ចាំ​បាច់​ដឹក​ជញ្ជូន​ទៅ​ផ្ទះ​ឬ​ក៏​ហាល​ទៀត​ទេ មិន​បង់​ថ្លៃ​ឈ្នួល​ពល​ករ​"។  នៅ​វាល​ស្រែ​ដែល​ប្រ​មូល​ផល​ស្រូវ​រួច​ស្រេច ក​សិ​ករ​ប្រើ​ប្រាស់​ម៉ា​ស៊ីន​រមូរ​ចំ​បើង​ទៅ​ជា​ដុំ​ៗ។ ចំ​បើង​នេះ​លក់​ឲ្យ​គ្រួ​សារ​ចិញ្ចឹម​គោ បណ្តុះ​ផ្សិត​ចំ​បើង​ផ្សិត​ប៉ាវ​ង៉ឺ​ឬ​ក៏​នីហរ័​ណក​សិករ​មិន​បង់​កម្លាំង​ប្រ​មូល​ចំ​បើង​ឬ​ក៏​រង្គាយ​ដុត​ដូច​ពី​មុន​។ ពូ​ថាំង ឲ្យ​ដឹងបន្ថែម​៖ "បន្ទាប់​ពី​ប្រ​មូល​ផល​ស្រូវ​រួច​ស្រេច​កសិ​ករ​ប្រើ​ម៉ា​ស៊ីន​ភ្ជួរ​រាស់​ដី រួច​​ប្រើ​​ម៉ា​ស៊ីន​ពង្រោះ​ជួរ​ឬ​ក៏​ម៉ា​ស៊ីន​ស្ទូង​ដើម្បី​ចាប់​ផ្តើម​រដូវ​ផលិត​កម្ម​ថ្មី​"។

តាម​ប្រ​សាសន៍​របស់​បង​ស្រី​ត្រឹង​ធី​ហុង​ថ្វី ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជាជន​ឃុំ​ង៉ុក​បៀង ស្រុក​ថ្កូវ កិច្ច​ការ​យន្តូ​បនី​យកម្ម​លើ​វិ​ស័យ​​កសិ​​កម្ម ជួយ​ឲ្យ​កសិ​ករ​កាត់​បន្ថយ​កម្លាំង​បាន​យ៉ាង​ច្រើន​ក្នុង​ការ​ធ្វើ​ស្រែ​ធ្វើ​ចម្ការ​។ នៅ​​ឃុំ​ង៉ុក​បៀង គ្រួ​សារ​មួយ​ចំ​នួន​កំ​ពុង​អនុ​វត្ត​បច្ចេក​ទេស​ស្រោច​ស្រព​ទឹក​ដោយ​ស្វ័យ​ប្រ​វត្តិ​លើ​ស្រែ​ដាំ​ពោត​។ គ្រាន់​តែ​បើក​ម៉ូ​តើ​បូម ដោយ​អគ្គិ​សនី​ទឹក​នឹង​ស្រោច​ស្រព​ដោយ​ខ្លួន​ឯង មិន​ចាំ​បាច់​ប្រើ​ប្រាស់ ពល​ករ​ច្រើន​ត្រូវ​ការ​តែ​ពល​ករ​ម្នាក់​អាច​ស្រោច​ទឹក​ពោត​រាប់​សិប​កុង​។ ចំ​ពោះ​ឃុំ​ជន​បទ​ថ្មី​យន្តូប​នីយ​កម្ម កសិ​កម្ម​បាន​អនុ​វត្ត​ដោយ​ជាក់​ស្តែង​ជាង ដោយមាន​ការ​ជឿន​លឿន​ក្នុង​បច្ចេក​ទេស​បង្ក​បង្កើន​ផល​។ បង​ថាច់​ហ្វាង​ណាម អនុ​ប្រធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ភូ​កឹង ស្រុក​ទីវ​កឹង ឲ្យ​ដឹង​៖  នៅ​តាម​វាល​ស្រែ​គំ​រូ​ធំ ហាក់​ដូច​ជា​រាល់​ដំ​ណាក់​ការ​តែង បាន​អនុ​វត្ត​​ដោយ​​គ្រឿង​ម៉ា​ស៊ីន​ទាំង​អស់ ហេតុ​នោះ​ក​សិ​ករ​មិន​បង់​កម្លាំង​ពល​កម្ម​ដូច​ពី​មុន​។ អា​ស្រ័យ​ហេតុ​នោះ គ្រួ​សារ​ជា​ច្រើន​ទោះ​បី​ធ្វើ​ស្រែ​រាប់​សិប​កុង ប៉ុន្តែ​អាច​ឲ្យ​កូន​ចៅ​របស់​ខ្លួន​ទៅ​ធ្វើ​ការ​ដើម្បី​រក​ប្រាក់​​ចំ​ណូល​បន្ថែម​។​ បង​ស្រី​ថាច់​ធី​តែប នៅ​ភូមិ​ថាញ់​ស្វៀង ឃុំ​គឹម​សើុង  ស្រុក​ថ្កូវ ឲ្យ​ដឹង​៖ "ខ្ញុំ​ធ្វើ​ស្រែ​តែ​ម្នាក់​ឯង ចំ​ណែក​កូន​ស្រី​ខ្ញុំ​ធ្វើ​ជា​កម្ម​ករ​ក្រុម​ហ៊ុន​ស្បែក​ជើង​នៅ​ទី​ប្រ​ជុំ​ជន​ថ្កូវ ពេល​ព្រឹក​ទៅ​ពេល​រសៀល​ត្រ​ឡប់​មក​ផ្ទះ​វិញ​មិន​បង់​ថ្លៃ​ឈ្នួល​ផ្ទះ ហេតុ​នោះ​ទាំង​ពីរ​នាក់​ម៉ែ​កូន​រក​ប្រាក់​ចំ​ណូល​បាន​លំ​នឹង​។ អា​ស្រ័យ​ហេតុ​នោះ គ្រួ​សារ​ខ្ញុំ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​"។ ភាព​ជាក់​ស្តែង​យន្តូប​នីយ​កម្ម​កសិ​កម្ម​បាន​ជួយ​ឲ្យ​កសិ​ករ​ត្រា​វិញ​មិន​នឿយ​ហត់​ដូច​ពី​មុន​៕

ហាថាញ់-វិមាន

ចែករំលែកអត្ថបទ