20/10/2015 - 15:08

កាម៉ាវខិតខំកសាងក្លាយជាខេត្តអភិវឌ្ឍបង្គួរ

ជា​មួយ​នឹង​កំ​ណើន​សេដ្ឋ​កិច្ច​ខ្ពស់​បង្គួរ សម្រេច​បាន​៨,៣​%/​ឆ្នាំ រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច ផ្លាស់​ប្តូរ​យ៉ាង​ស​កម្ម​តាម​ទិស​ដៅ​ឧស្សា​ហូប​នី​យ​កម្ម កាម៉ាវ​កំ​ពុង​ខិ​ត​ខំ​ដោយ​ពេញ​ទំ​ហឹង​ ដើម្បី​ក្លាយ​ជា​ខេត្ត​មួយ​អភិ​វឌ្ឍ​បង្គួរ​ក្នុង​ទូ​ទាំង​ប្រ​ទេស​។ 

ទម្រង់​រូប​ភាព​ចិញ្ចឹម​ជល​ផល​ គឺ​ជា​ប្រៀប​ខ្លាំង​ខាង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​នៅ​កា​ម៉ាវ​។

ជា​តំ​បន់​ចុង​ប៉ូច​ខាង​ត្បូង​បំ​ផុត​នៃ​មាតុ​ភូមិ  ហើយ​ជា​ខេត្ត​មួយ​ក្នុង​ចំ​ណោម​បួន​ខេត្ត​សំ​ខាន់​នៃ​តំ​បន់​សេដ្ឋ​កិច្ច​វា​ល​រាប​ទន្លេ​គឺវ​ឡុង កា​ម៉ាវ មាន​លក្ខណៈ​សម្បត្តិ​ងាយ​ស្រួល​សម្រាប់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច ពិ​សេស​គឺ ផ្នែក​ខាង​ជល​ផល​។ សំ​ណង់​ទាំង​ឡាយ​របស់​មជ្ឈិម​របស់​ខេត្ត បាន​វិ​និ​យោគ​ទុន កសាង​ក្នុង​រយៈ​ពេល​កន្លង​ និង​បន្ត​ដំ​ណើរ​ការ​នៅ​ពេល​​ខាង​​មុខ មាន​ដូច​៖ ផ្លូវ​គោក ផ្លូវ​ទឹក មណ្ឌល​ឧស្សា​ហ​កម្ម មណ្ឌល​សេដ្ឋ​កិច្ច កំ​ពង់​ផែ​ហង​ខ្វាយ គម្រោង​ឋាម​ពល អគ្គិ​ស​នី​កម្លាំង​ខ្យល់​។ល។ គឺ​ជា​ឱ​កាស និង​ជា​កម្លាំង​ចល​ករ​ដើម្បី​ខេត្ត​កា​ម៉ាវ​អភិ​វឌ្ឍ​រហ័ស និង​រឹង​មាំ​ជាង​ក្នុង​ពេល​ខាង​មុខ​។

ដើម្បី​សម្រេច​បាន​នូវ​ទិស​ដៅ​ខាង​លើ ម​ហា​សន្និ​បាត​បក្ខ​ភាគ​ខេត្ត​កា​ម៉ាវ លើក​ទី​១៥ អា​ណត្តិ​កាល​២០​១៥​​-២០២០ បាន​ដាក់​ចេញ​ទិស​ដៅ ខិត​ខំ​កសាង​ដល់​ឆ្នាំ​២០២០ ក្លាយ​ជា​ខេត្ត​អភិ​វឌ្ឍ​បង្គួរ​របស់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។ នេះ​ជា​ទិស​ដៅ​យ៉ាង​ស​កម្ម បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​បក្ខ​ភាគ​ខេត្ត​។ ទន្ទឹម​នឹង​ការ​ផ្តុំ​កម្លាំង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គម្រោង​ស្តារ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច ស្តារ​រចនា​សម្ព័ន្ធ​ក​សិ​កម្ម​ឡើង​វិញ និង​អនុ​វត្ត​ការ ទម្លុះ​ទម្លាយ​ជា​យុទ្ធ​សាស្រ្ត​៣​យ៉ាង ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​កសាង​ជន​បទ​ថ្មី សម​ស្រប​ជា​មួយ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព ខេត្ត​នឹង​ជំ​រុញ​ការ​ទាញ​យក​ផល​ពី​ការ​ដាំ​ដុះ​និង​ចិញ្ចឹម​ជល​ផល តាម​ទិស​ដៅ​ផលិត​ទំ​និញ អនុ​វត្ត​បច្ចេក​វិជ្ជា​ខ្ពស់​ក្នុង​ទម្រង់​រូប​ភាព​សេដ្ឋ​កិច្ច កសិ​ដ្ឋាន​រោង​ចិញ្ចឹម​សត្វ​ជា​លក្ខ​ណៈ​គ្រួ​សារ និង​សហ​ករណ៍​។ ផ្លាស់​ប្តូរ​ផ្ទៃ​ដី​ផលិត​ស្រូវ​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព បង្វែរ​មក​ដាំ​ដុះ    ចិញ្ចឹម​សត្វ​មាន​ប្រ​សិទ្ធ​ភាព​ដោយ​ចីរ​ភាព​។ ផែន​ការ​ផ្លាស់​ប្តូរ​មណ្ឌល​ព្រៃ​សេដ្ឋ​កិច្ច ដាំ​ស្មាច់​មិន​ស្រូវ​មាន​ប្រ​សិទ្ធ​ភាព​បង្វែរ​មក​ដាំ​ដើម​ឈើ​ព្រៃ​ប្រ​ពល​វប្ប​កម្ម​មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់; គ្រប់​គ្រង​ផ្ទៃ​ដី​ព្រៃ​ទឹក​ប្រៃ​ឲ្យ​បាន​ល្អ; ជំ​រុញ​ការ​ទាក់​ទាញ​ស​មាស​ភាព​សេដ្ឋ​កិច្ច អា​ជីវ​កម្ម​ចូល​រួម​ដាំ​ដើម​ឈើ​ផ​លិត​កម្ម ច្នៃ​រុក្ខ​ផល; ម្ចាស់​ការ​ត​ទល់ បង្ការ​ភាព​រេច​រឹល ស្រុត​បាក់​ដី​អា​ស្រ័យ​ដោយ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ កម្រិត​ទឹក​ស​មុទ្រ​ឡើង​ខ្ពស់​។ បង្កើន​ការ​ចង​សម្ព័ន្ធ​តំ​បន់​ត​ភ្ជាប់​រវាង​ខេត្ត​នា​នា​ក្នុង​តំ​បន់ ដើម្បី​អភិ​វឌ្ឍ​ឧស្សា​ហ​កម្ម ពិ​សេស​គឺ​អា​ទិ​ភាព​អភិ​វឌ្ឍ​ផ្នែក​ឧស្សា​ហកម្ម​ដែល​មាន​ប្រៀប​ខាង​ប្រ​ភព​វត្ថុ​ធាតុ​ដើម និង​ទាក់​ទាញ​ពល​ករ​ច្រើន​។ អភិ​វឌ្ឍ​ផ្នែក​ខាង​សេ​វា​កម្ម បម្រើ​ផលិត​កម្ម និង​ជីវ​ភាព​ពិ​សេស​គឺ​នៅ​តំ​បន់​ជន​បទ ទន្ទឹម​នឹង​នោះ​មាន​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ដល់​អា​ជីវ​កម្ម បណ្តា​ទម្រង់​រូប​ភាព​សេដ្ឋ​កិច្ច ស​មូ​ហ​ភាព​ក្នុង​ការ​ស្វែង​រក​ទី​ផ្សារ​ប្រើ​ប្រាស់​ទំ​និញ​កសិ​ផល ដើម្បី​ជំ​រុញ​ផ​លិត​កសិ​-រុក្ខ-នេ​សាទ​កម្ម​។ល។

រយៈ​កាល​កន្លង ខេត្ត​កា​ម៉ាវ​ទាញ​យក​ផល​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​សក្តា​នុ​ភាព សេដ្ឋ​កិច្ច​ស​មុទ្រ​សេដ្ឋ​កិច្ច​ជល​ផល ក្លាយ​ជា​ខេត្ត នាំ​មុខ​នៃ​ទូ​ទាំង​ប្រ​ទេស​ខាង​តម្លៃ​និ​ហ​រ័ណ​បង្គា​។ នេះ​ក៏​ជា​ភូមិ​ភាគ​ផ្គត់​ផ្គង់​អគ្គិ​ស​នី​៨​ពាន់​លាន​Kw សម្រាប់​ប្រ​ទេស​ជាតិ​ជា​រៀង​រាល់​ឆ្នាំ​និង​ជី​អា​ហ្សូត​៨០០​ពាន់​តោន និង​ជល​ផល​ជាង​ពាក់​កណ្តាល​លាន​តោន​។ល។ ទន្ទឹម​នឹង​នោះ ខេត្ត​កា​ម៉ាវ​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​វិ​និ​យោគ​ទុន​អភិ​វឌ្ឍ​វប្ប​ធម៌ សុ​ខា​ភិ​បាល​ អប់រំ និង​លើក​ស្ទួយ​ជីវ​ភាព​សម្ភារៈ ស្មារ​តី​របស់​ប្រ​ជា​ជន ឥត​ឈប់​ឈរ;​ម្ចាស់​ការ​ត​ទល់​ជា​មួយ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ និង​កម្រិត​ទឹក​ស​មុទ្រ​ឡើង​ខ្ពស់​ការ​ពារ​បាន​ល្អ​នូវ​ធន​ធាន​ធម្ម​ជាតិ​ និង​បរិ​ស្ថាន​៕

ស៊ុងដឹម-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្ត​កា​ម៉ាវ​