សាស្រ្តាចារ្យរង បណ្ឌិតង្វៀនមិញធ្វី (សកលវិទ្យាល័យកឹងធើ) ទើបនឹងណែនាំ " របៀបយកទឹកនិងផលិតស្ករត្នោត" ជូនកសិករខ្មែរ៧០រូប ជំនាញប្រកបរបរយកទឹកត្នោត និងមូលដ្ឋានផលិតស្ករត្នោតនានារបស់ស្រុកទ្រីតូងនិងស្រុកទិញបៀង ខេត្តអាងយ៉ាង។
ជនរួមជាតិខ្មែរចូលរួមហ្វឹកហាត់បច្ចេកទេសទាញយកផលពីស្ករត្នោត។
ការហ្វឹកហាត់អាស្រ័យមន្ទីរវិទ្យាសាស្រ្ត និងបច្ចេកវិជ្ជាខេត្តអាងយ៉ាង រៀបចំឡើងទាក់ទាញកសិករខ្មែរជាច្រើនរូប មូលដ្ឋានផលិតកម្មនិងកម្មាភិបាលជំនាញការទាំងឡាយនៅខេត្តអាងយ៉ាងចូលរួម។ យោងប្រសាសន៍របស់លោកត្រឿងកៀងថ អនុប្រធានមន្ទីរវិទ្យាសាស្រ្ត និងបច្ចេកវិជ្ជាខេត្តអាងយ៉ាង ឲ្យដឹង៖ ខ្លឹមសារហ្វឹកហាត់សំដៅណែនាំ កម្មាភិបាលបច្ចេកទេស គ្រួសារផលិត ច្នៃស្ករត្នោតលើភូមិសាស្រ្តស្រុកទ្រីតូង និងទិញបៀងពី"របៀបប្រមូលផល រក្សាទឹកត្នោត ច្នៃផលិតរក្សាស្ករត្នោត"។ អាចនិយាយបានថា របៀបទាញយកផលទឹកត្នោតនិងផលិតស្ករត្នោតប្រកបដោយគុណភាពឆ្លើយតបនឹងទីផ្សារប្រើប្រាស់ និងបង្កើនប្រាក់ចំណេញប៉ុន្តែគប្បីធានាសុវត្ថិភាពផលិតផលនិងសុខភាពអ្នកប្រើប្រាស់។
លោកវឿងឡុងហុង ប្រធានការិយាល័យសេដ្ឋកិច្ច - ហេដ្ឋារចនាសម្ព័ន្ធ ស្រុកទិញបៀង ឲ្យដឹង៖ ការណែនាំ" របៀបប្រមូលផល រក្សាទឹកត្នោត និងច្នៃផលិតរក្សាស្ករត្នោត" ឆ្លើយតបនឹងបំណងរបស់ជនរួមជាតិខ្មែរជំនាញខាងរបរយកទឹកត្នោត និងមូលដ្ឋានផលិតស្ករត្នោតទាំងឡាយ។ ជាពិសេស គឺបម្រើឲ្យកិច្ចការកសាងផ្លាកពាណិជ្ជកម្ម"ស្ករត្នោតទិញបៀង" ឋិតក្នុងយុទ្ធសាស្រ្ត" កសាងផ្លាកពាណិជ្ជកម្មផលិតផលប្រណីត នៅភូមិភាគ"ដំណាក់កាល២០១៥ -២០២០ ថែមទាំងឆ្ពោះទៅរកទិសដៅ" គុណភាពនិងប្រសិទ្ធភាព "ផលិតផលបម្រើទេសចរណ៍លើភូមិសាស្រ្ត។ យោងប្រសាសន៍របស់លោកហុង ទូទាំងស្រុកមានមូលដ្ឋានផលិតស្ករត្នោត២៣ ម្ល៉ោះហើយចាំបាច់ត្រូវមានបច្ចេកទេស ដើម្បីផលិតចេញនូវផលិតផលសម្រេចគុណភាព និងរក្សាបានកេរ្ដិ៍ឈ្មោះរបស់ភូមិរបរប្រវេណី។
យោងតាមស្ថិតិរបស់មន្ទីរកសិកម្ម និងអភិវឌ្ឍជនបទខេត្តអាងយ៉ាង ឲ្យដឹង៖ ដើមត្នោតភាគច្រើនមានដាំនៅស្រុកទ្រីតូង និងស្រុកទិញបៀងសរុបប្រមាណជាង៦០.០០០ដើម និងផ្ដល់ស្ករប្រមាណពី៥.៥០០-៦.០០០តោនរៀងរាល់ឆ្នាំ។ អាស្រ័យហេតុដូច្នោះ អង្គភាពនានាគប្បីណែនាំហ្វឹកហាត់ជូនប្រជាជនអ្នកយកទឹកត្នោតនិងអ្នកផលិតស្ករឆៅដោយផ្ទាល់ ដើម្បីខ្សែសង្វាក់តម្លៃ" ទាញយកផល ច្នៃនិងផលិត"ស្ករត្នោតបានលើកកម្ពស់ធានាសញ្ញាពាណិជ្ជកម្មស្ករត្នោត៕
ផាងត្រោងអ៊ឹង - ថាច់សេរី