អ្នកមីងម៉ាយធីដឿក នៅមណ្ឌល៦ សង្កាត់កៃខេ ខណ្ឌនិញកេវ (ក្រុងកឹងធើ) មិនត្រឹមតែមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរប៉ុណ្ណោះទេ អ្នកមីងនៅទាំងបានកម្មាភិបាលសង្កាត់កៃខេ ស្រឡាញ់រាប់អានទៀងផង។
អ្នកមីងម៉ាយធីដឿក។
អ្នកមីងម៉ាយធីដឿក កើតនិងធំក្តីឡើងនៅខណ្ឌអូរម៉ូង។ មុននេះ អ្នកមីងធ្វើជាគ្រូបង្រៀននៅខណ្ឌអូរម៉ូង។ ដល់ឆ្នាំ១៩៨១ អ្នកមីងបានប្តូរមកបង្រៀននៅសាលាបឋមសិក្សាកៃខេ រហូតដល់ចូលនិវត្តន៍ឆ្នាំ២០០៩ ។ អ្នកមីងបង្រៀននៅសាលានេះជាង៣០ឆ្នាំ និងបង្រៀននៅថ្នាក់មេត្តាធម៌ជិត១៥ឆ្នាំ។ ថ្នាក់រៀននេះជាកន្លែងបណ្តុះបណ្តាលកុមារក្រីក្រកុមារ ដែលគ្មានលក្ខណៈទៅរៀនសូត្រនឹងគេ។ ហើយក៏ជាកន្លែងកុមារពិការកុមារដែលគ្មានបញ្ជីគ្រួសារស្នាក់នៅអចិន្ត្រៃយ៍ មិនអាចចូលរៀនបាន។ អ្នកមីងតែងចលនាសប្បុរសជនបានជានំអង្ករ ដើម្បីចែកជូនដល់ប្អូនៗ ដែលមានជីវភាពគ្រួសារក្រលំបាក។
បងប៉ូយបូ៊យហ្វឹង កម្មាភិបាលសង្កាត់កៃខេ បញ្ជាក់៖" ក្នុងអំឡុងពីឆ្នាំ១៩៩៥-២០០៥ នៅលើភូមិសាស្រ្តសង្កាត់មានប្រជាជនពីកន្លែងផ្សេងមករស់នៅ ប៉ុន្តែគ្មានបញ្ជីគ្រួសារស្នាក់នៅអចិន្ត្រៃយ៍។ ចំពោះគ្រួសារទាំងនេះ សុទ្ធតែគ្មានដីលំនៅរស់នៅតាមទូកឬក៏លក់ដូរកំប៉ិកកំប៉ុក ម៉្លោះហើយប្អូនៗមិនអាចចុះឈ្មោះទៅរៀននៅតាមសាលានានាមានប្អូនខ្លះ ស្ថិតក្នុងស្ថានភាពមិនចេះអក្សរ។ អាស្រ័យថ្នាក់រៀនរបស់អ្នកមីងម៉ាយធីដឿក មកដល់សព្វថ្ងៃមានប្អូនខ្លះពេញវ័យវឌ្ឍនាការ ប្អូនខ្លះបានសម្រេចជោគជ័យក្នុងជីវភាព។ រៀងរាល់ឆ្នាំនៅមានប្អូនៗពីទីជិតទីឆ្ងាយ មកសួរសុខទុក្ខជូនអំណោយដល់អ្នកមីងនៅនាឱកាសបុណ្យទាន"។ អ្នកមីងដឿកភ្នកនឹកឡើងវិញ៖ "ពេលនាងខ្ញុំកំពុងបង្រៀនថ្នាក់ទី៥ នាងខ្ញុំបានជួបជាមួយនឹងអាណាព្យាបាលសិស្សដែលមកសុំឲ្យកូនចូលរៀនប៉ុន្តែប្អូនគ្មានបញ្ជីគ្រួសារដូច្នោះមិនអាចទទួលបាន។ សម្លឹងឃើញប្អូនៗ ចង់បានចូលរៀនធ្វើឲ្យនាងខ្ញុំមិនអស់ចិត្តឡើយ រួចនាងខ្ញុំក៏ស្នើសុំបង្រៀនថ្នាក់បំពេញវិជ្ជាផ្គួបផ្សំនឹងថ្នាក់រៀនមេត្តាធម៌ ដើម្បីបង្រៀនប្អូនៗ។ ក្រៅពីនោះ នាងខ្ញុំនៅទាំងទទួលបង្រៀនប្អូនៗខ្សោយ បញ្ញាឬពិការ។ ការងាររបស់ថ្នាក់មេត្តាធម៌ច្រើនជាងថ្នាក់ធម្មតា ប៉ុន្តែនាងខ្ញុំយល់ថាជាសុភមង្គលណាស់ ពេលដែលបានជួយបង្ហាត់បង្រៀនប្អូនៗ"។
បច្ចុប្បន្ន ថ្វីត្បិតតែអាយុជិត៧០ឆ្នាំក៏ដោយ ប៉ុន្តែអ្នកមីងម៉ាយធីដឿកនៅតែទទួលបង្រៀនអមជូនប្អូនៗជាសិស្សក្រីក្រ ប្អូនៗខ្លះដែលរៀនមិនទាន់គេខ្សោយក្នុងការទំនាក់ទំនងមិនអាចចូលរៀនបាន។ ពេលទំនេរអ្នកមីងតែងដេរប៉ាក់ខោអាវ ចូលសមាគមសប្បុរសធម៌ ដើម្បីយកទៅជូនគ្រួសារក្រីក្រក្នុងនិងក្រៅក្រុងទៀតផង៕
ថាញ់ភូ-សុផល