ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/06/2026 - 21:57

ប្រ​សិទ្ធ​ភាព​នៃ​ចលនា​រៀន​សូ​ត្រ​និង​ធ្វើ​តាម​គំ​រូ​អ៊ំ​ 

ជ្រួត​ជ្រាប​ដំបូន្មាន​លោក​ប្រ​ធាន​ហូជី​មិញ​ “គំ​រូ​រស់​មួយ​មាន​តម្លៃ​ជាង​សុន្ទ​រក​ថា​ឃោស​នា​រាប់​រយ​ច្បាប់​” គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ទី​ក្រុង​កឹង​ធើ តែង​តែ​យក​ចិត្ត​ទុក​ដាក់​កសាង​និង​ពង្រីក​ទម្រង់​ គំ​រូ​ជឿន​លឿន​ក្នុង​ការ​រៀន​សូ​ត្រ​ និង​ធ្វើ​តាម​គំ​រូ​អ៊ំ​លើ​គ្រប់​វិស័យ​។ តាម​នោះ​ រួម​ចំណែក​ជំ​រុញ​ការ​រៀន​សូ​ត្រ​ និង​ធ្វើ​តាម​គំ​រូ​អ៊ំ​កាន់​តែ​ជ្រាល​ជ្រៅ​ បង្ក​ការ​រីក​សាយ​ភាយ​យ៉ាង​ខ្លាំង​ក្លា​ក្នុង​កម្មា​ភិបាល​ បក្ខ​ជន​ និង​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រទាប់​។

សមាគម​សហ​ព័ន្ធ​នា​រី​សង្កាត់​អូរ​ម៉ូង​ បើក​យុទ្ធ​នា​ការ​អនា​ម័យបរិស្ថាន​ និង​ដាំ​ដើម​ឈើ​អប​អរ​សា​ទរ​ទិវា​បុណ្យ​កំ​ណើត​លោក​ប្រ​ធាន​ហូជី​មិញ​។

ជា​មួយ​ទិស​ស្លោក​ “រៀន​តាម​គំ​រូ​អ៊ំ​ពី​ប្រ​ការ​សាមញ្ញ​បំផុត​” សមាគម​សហ​ព័ន្ធ​នា​រី​គ្រប់​ថ្នាក់​នៃ​សង្កាត់​អូរ​ម៉ូង​ បាន​ផ្សព្វ​ផ្សា​យក​សាង​ទម្រង់​និង​មាន​សកម្ម​ភាព​ជាក់​ស្ដែង​ជា​ច្រើន​ ស្រប​តាម​តម្រូវ​ការ​របស់​សមាជិកា​នៅ​ភូមិ​ភាគ​ និង​ភ្ជាប់​ជា​មួយ​ភារ​កិច្ច​នយោបាយ​តាម​ដំ​ណាក់​កាល​នីមួយៗ​។ លោក​ស្រី​ វ៉​ធី​ធ្វី​ដង​ ប្រ​ធាន​សមាគម​សហ​ព័ន្ធ​នា​រី​សង្កាត់​អូរ​ម៉ូង​ ឱ្យ​ដឹង​ថា​ អនុ​វត្ត​តាម​សេចក្ដី​សន្និដ្ឋាន​លេខ​ ០១-KL/TW របស់​ការិយា​ល័យ​នយោបាយ​ កា​រងា​រក​សាង​និង​ពង្រីក​ទម្រង់​ គំ​រូ​ជឿន​លឿន​ បាន​កំ​ណត់​ជា​ខ្លឹម​សារ​ស្នូល​មួយ​ ដើម្បី​បង្ក​កា​រវិ​វឌ្ឍយ៉ាង​ច្បាស់​ក្នុង​ការ​រៀន​សូ​ត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយាបថ​ហូជី​មិញ​។ សមាគម​បា​នក​សាង​និង​រក្សា​ទម្រង់​ជា​ច្រើន​ដូច​ជា​៖ ចិញ្ចឹម​ជ្រូក​ដី​សន្សំ​ប្រាក់​ទិញ​ធានា​រ៉ាប់​រង​សុខាភិបាល​; នា​រី​សប្បុរស​ធម៌​-ចែក​រំលែក​ក្ដី​ស្រ​ឡាញ់​; ក្រុម​នា​រី​ចូល​រួម​ផ្កោ​លទោស​ បង្ការ​បង្ក្រាប​បទ​ល្មើស​ការ​ពារ​សន្តិ​សុខ​មា​តុ​ភូមិ​; នា​រី​ប្រ​មូល​សំ​រាម​បង្កើត​មូល​និធិ​សមាគម​ និង​កំ​ណាត់​ផ្លូវ​នា​រី​ស្វ័យគ្រប់​គ្រង​។ ទន្ទឹម​នឹង​នោះ​ សមាគម​សកម្ម​ជួយ​ឧបត្ថម្ភ​សមាជិកា​ នា​រី​ផ្ដើម​ធើ្វអា​ជីព​ និង​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​ តាម​រយៈ​គម្រោង​លេខ​ ២៤១៥ “ជួយ​ឧបត្ថម្ភ​នា​រី​ផ្ដើម​អា​ជីព​ ដំ​ណាក់​កាល​ ២០២៦ - ២០៣៥” និង​គម្រោង​ ១ “ជួយ​ឧបត្ថម្ភ​សហ​ករណ៍​ដែល​នា​រី​ចូល​រួម​គ្រប់​គ្រង​ និង​បង្ក​ការ​ងារ​ធ្វើ​ជូន​នា​រី​ រហូត​ដល់​ឆ្នាំ​ ២០៣០”។ បណ្ដា​ទម្រង់​សកម្ម​ភាព​ទាំង​នេះ​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​ បង្ក​ជា​កម្លាំង​រីក​សាយ​ភាយ​យ៉ាង​ខ្លាំង​ក្លា​ដល់​កម្មា​ភិបាល​ សមាជិកា​ និង​ប្រ​ជា​ជន​ ព្រម​ទាំង​ពង្រីក​តួ​នា​ទី​ ឋានៈ​របស់​នា​រី​ក្នុង​ការ​អនុ​វត្ត​ភារ​កិច្ច​នយោបាយ​ និង​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​។

លោក​គ្រូ​ អ្នក​គ្រូ​ និង​សិស្សា​នុសិស្ស​សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​ថា​ញ់ភូ​ ចេញ​ដំណើរ​ធ្វើ​អនា​ម័យគាំ​ទ្រ​យុទ្ធ​នា​ការ​ធ្វើ​ឱ្យ​ពិភព​លោក​កាន់​តែ​ជ្រះ​ស្អាត​។

ផ្អែក​លើ​លក្ខ​ខណ្ឌ​ជាក់​ស្ដែង​ សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​ថា​ញ់ភូ​ បាន​ច្នៃ​ប្រតិដ្ឋ​ក្នុង​ការ​រៀប​ចំ​ចលនា​ប្រឡង​ប្រ​ណាំង​ “បង្រៀន​ល្អ​ - រៀន​ល្អ​” ដោយ​រូប​ភាពយ​យ៉៉ាងសម្បូរ​បែប​ ព្រម​ទាំង​រៀប​ចំ​សកម្ម​ភាព​អប់​រំ​បំណិន​រស់​នៅ​។ សា​លា​តែង​តែ​លើក​ទឹក​ចិត្ត​លោក​គ្រូ​អ្នក​គ្រូ​ផ្លាស់​ប្ដូរ​វិធី​សាស្ត្រ​បង្រៀន​ ពី​ការ​ផ្ទេរ​ចំ​ណេះ​ដឹង​តាម​បែប​ប្រពៃណី​ មក​ជា​ការ​រៀប​ចំ​សកម្ម​ភាព​ស្វ័យសិក្សា​សម្រាប់​សិស្ស​ បង្ក​បរិយាកាស​អប់​រំ​ប្រ​ជា​ធិ​បតេយ្យ​ ជួយ​ឱ្យ​ប្អូន​ៗម្ចាស់​ការ​ បត់​បែន​ និង​ច្នៃ​ប្រតិដ្ឋ​ក្នុង​ការ​សិក្សា​ ព្រម​ទាំង​ហាត់​ពត់​លត់​ដំ​ខ្លួន​។ ជាក់​ស្តែង​ដូច​ជា​ការ​អនុ​វត្ត​ចលនា​ “កុមារ​វៀតណាម​រៀន​សូ​ត្រ​ និង​ធ្វើ​តាម​គំ​រូ​អ៊ំ​” ខិត​ខំ​ប្រឹង​ប្រែង​សិក្សា​ អនុ​វត្ត​ល្អ​នូវ​លក្ខ​ន្តិកៈ​របស់​សា​លា​ និង​សក​ម្មក​សាង​ “សា​លា​រៀន​ជិត​ស្និទ្ធ​ សិស្ស​សកម្ម​”។ លោក​គ្រូ​ ត្រឹង​ទ្រុង​ថៅ​ លេខា​សម្ព័ន្ធ​យុវជន​សា​លា​ ឱ្យ​ដឹង​ថា​ ឆ្នាំ​សិក្សា​កន្លង​ហើយ​ សា​លា​សម្រេច​បាន​លទ្ធ​ផល​គួរ​ឱ្យ​មោទនៈ ដោយ​មាន​សិស្ស​ ០៤ នាក់​សម្រេច​បាន​កិត្តិ​នាម​ជា​សិស្ស​រៀន​ពូ​កែ​ថ្នាក់​ទី​ក្រុង​ សិស្ស​ ០១ នាក់​បាន​ស្ងើច​សរសើរ​ជា​សិស្ស​ល្អ​ ៣ យ៉ាង​ថ្នាក់​ទី​ក្រុង​ សិស្ស​ ០៥ នាក់​បាន​ស្ងើច​សរសើរ​ជា​សិស្ស​ល្អ​ ៣ យ៉ាង​ថ្នាក់​ឃុំ​ និង​គ្រូ​បង្រៀន​ ០៣ នាក់​សម្រេច​កិត្តិ​នាម​ជា​"យុទ្ធ​ជន​ប្រ​ណាំង​ប្រ​ណាំង​ថ្នាក់​មូល​ដ្ឋាន​"។

ជា​មួយ​នឹង​លទ្ធ​ផល​សម្រេច​បាន​ សង្ឃឹម​ថា​ គ្រ​ប់់ថ្នាក់​ សមាគម​ និង​អង្គ​កា​រន​យោ​បាយ​-សង្គម​ទី​ក្រុង​ នឹង​បន្ត​អនុ​វត្ត​ល្អ​កា​រងា​រក​សាង​ ព្រម​ទាំង​ពង្រីក​ទម្រង់​ល្អ​ៗ និង​របៀប​ធ្វើ​មាន​ប្រ​សិទ្ធ​ភាព​; ស្ងើច​សរសើរ​ជូន​រង្វាន់​និង​លើក​កិត្តិ​យស​សមូហ​ភាព​ បុគ្គល​មាន​ស្នា​ដៃ​ឆ្នើម​ទាន់​ពេល​ ដើម្បី​ជំ​រុញ​ការ​រៀន​សូ​ត្រ​ និង​ធ្វើ​តាម​គំ​រូ​អ៊ំ​កាន់​តែ​រីក​សាយ​ភាយ​ខ្លាំង​ក្លា​ និង​មាន​ប្រ​សិទ្ធ​ភាព​៕

ថា​ញវ៉ាង​ - ថា​ច់ធី​

ចែករំលែកអត្ថបទ