សន្និសីទចងសម្ព័ន្ធពាណិជ្ជកម្មតំបន់ព្រំដែនវៀតណាម - កម្ពុជា - ឡាវ ជួយឱ្យអាជីវកម្មនៃប្រទេសទាំង ៣ បានជួបពិភាក្សា ផ្សព្វផ្សាយផលិតផល ម៉ាកយីហោ ចងសម្ព័ន្ធនិងបង្កើតទំនាក់ទំនងដៃគូ។
នៅថ្ងៃទី ៥ ខែមិថុនា នៅសង្កាត់ទិញបៀន ខេត្តអាងយ៉ាង គណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង បានសហការជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម រៀបចំសន្និសីទចងសម្ព័ន្ធពាណិជ្ជកម្ម តំបន់ព្រំដែនវៀតណាម - កម្ពុជា - ឡាវ ក្រោមប្រធានបទ "ចងសម្ព័ន្ធពាណិជ្ជកម្មព្រំដែន - លោតផ្លោះទៅមុខខាងពាណិជ្ជកម្មបៃតង និងឌីជីថល"។

ថ្នាក់ដឹកនាំខេត្តអាងយ៉ាង រួមជាមួយប្រតិភូអញ្ជើញទស្សនាតូបតាំងបង្ហាញផលិតផល OCOP នៅក្រៅអង្គសន្និសីទ។
ថ្លែងបើកអង្គសន្និសីទ លោក ឡេទ្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង បានអះអាង៖ ជាមួយនឹងខ្សែបន្ទាត់ព្រំដែនគោកប្រវែងជិត ១៤៨ គីឡូម៉ែត្រ មានច្រកទ្វារអន្តរជាតិចំនួន៣គឺ៖ វិញសឿង ទិញបៀន ហាតៀង ប្រព័ន្ធកំពង់ផែសមុទ្រ និងព្រលានយន្តហោះអន្តរជាតិភូក្វុក បានជួយឱ្យខេត្តអាងយ៉ាង ក្លាយជាច្រកទ្វារឆ្លងកាត់ទំនិញពហុទិស និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មយុទ្ធសាស្ត្រនៃតំបន់វាលរាបទន្លេគឺវឡុងទីក្រុងភ្នំពេញ និងឈូងសមុទ្រថៃ។
សន្និសីទចងសម្ព័ន្ធពាណិជ្ជកម្មតំបន់ព្រំដែនវៀតណាម - កម្ពុជា - ឡាវ មានអត្ថន័យយ៉ាងសំខាន់ ជួយឱ្យអាជីវកម្មនៃប្រទេសទាំង ៣ បានជួបពិភាក្សា ផ្សព្វផ្សាយផលិតផល ម៉ាកយីហោ ចងសម្ព័ន្ធនិងបង្កើតទំនាក់ទំនងដៃគូ; ខេត្ត-ក្រុងនានារបស់វៀតណាម អាចណែនាំពីសក្តានុពល ចំណុចខ្លាំង និងរួមដំណើរជាមួយអាជីវកម្មក្នុងការជំរុញពាណិជ្ជកម្ម ចងសម្ព័ន្ធការដោះដូរទំនិញ និងពង្រីកទីផ្សាររវាងវៀតណាម - កម្ពុជា - ឡាវ។ ទន្ទឹមនឹងនេះ នេះក៏ជាវេទិកាដ៏សំខាន់មួយសម្រាប់ថ្នាក់ដឹកនាំបណ្តាក្រសួង គណៈ ផ្នែកថ្នាក់មជ្ឈិម ភូមិភាគ រួមជាមួយសហគមន៍អាជីវកម្មកម្ពុជា និងឡាវ ដោះដូរនិងចែករំលែកព័ត៌មាន; បន្តបើកចំហនិងកំណត់ទិសដៅដំណាក់កាលថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាពិសេសគឺការជំរុញពាណិជ្ជកម្មវៀតណាម - កម្ពុជា - ឡាវ ឱ្យឈានទៅមុខកាន់តែឆ្ងាយក្នុងតំបន់ និងអន្តរជាតិ។

អាជីវករទាំងឡាយចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា សហប្រតិបត្តិការពាណិជ្ជកម្មនៅនាអង្គសន្និសីទ។
រយៈពេលកន្លង បណ្តាខ្សែច្រករបៀងសេដ្ឋកិច្ច ច្រកទ្វារអន្តរជាតិ តំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន និងបណ្តាញ Logistics ឆ្លងកាត់ព្រំដែនរវាងប្រទេសទាំង ៣ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញលំហូរទំនិញ សេវាកម្ម និងការវិនិយោគ។ សកម្មភាពដោះដូរទំនិញនៅតាមច្រកទ្វារព្រំដែន មិនត្រឹមតែរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគប៉ុណ្ណោះទេ ថែមទាំងរក្សាបាននូវលក្ខណចីរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់ទៀតផង។ ថ្វីដ្បិតតែដូច្នោះ ចំពោះមុខនិន្នាការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៃសេដ្ឋកិច្ចទូទាំងពិភពលោក ភាគីទាំងឡាយគប្បីទទួលស្គាល់ និងកំណត់ទម្រង់ឡើងវិញនូវវិធីសាស្ត្រគ្រប់គ្រង ក៏ដូចជាការដំណើរការពាណិជ្ជកម្មព្រំដែន ដើម្បីទាញយកផលប្រយោជន៍ឱ្យបានអតិបរមានូវសក្តានុពលដែលមានស្រាប់។

Livestream លក់ទំនិញ និងគាំទ្រការប្រើប្រាស់ផលិតផល OCOP សម្រាប់អាជីវកកម្មនៅក្រៅអង្គសន្និសីទ។
សន្និសីទបានផ្តោតលើការពិភាក្សាអំពីដំណោះស្រាយគន្លឹះៗ ជំរុញការចងសម្ព័ន្ធដោះដូរពាណិជ្ជកម្មព្រំដែន ដូចជា ការពិនិត្យឡើងវិញ និងសំណើរដំណោះស្រាយសុក្រឹតហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ប្រព័ន្ធ logistics នៅតាមតំបន់ច្រកទ្វារព្រំដែន; បង្កើនការចងសម្ព័ន្ធរវាងមជ្ឈមណ្ឌល logistics តំបន់ ជាមួយនឹងមជ្ឈមណ្ឌលពាណិជ្ជកម្មនានានៅកម្ពុជា និងឡាវ សំដៅកាត់បន្ថយការចំណាយនៅទាបបំផុតលើការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។ ជំរុញការផ្លាស់ប្តូរឌីជីថលព្រមៗគ្នាក្នុងសកម្មភាពជំរុញពាណិជ្ជកម្ម ឧបត្ថម្ភអាជីវកម្ម ជាពិសេសគឺអាជីវកម្មខ្នាតតូច និងមធ្យម ម្ចាស់ការចូលទៅកាន់ទីផ្សារ និងដៃគូ តាមរយៈបណ្តាញពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងកាត់ព្រំដែន។ បង្កើនយន្តការចងសម្ព័ន្ធ បង្កើតខ្សែសង្វាក់ផ្គត់ផ្គង់កសិផល និងឧស្សាហកម្មកែច្នៃឆ្លងដែន សំដៅពង្រីកជាអតិបរមាឧត្តមភាព ប្រកួតប្រជែងស្នូលរបស់ប្រទេសនីមួយៗ បង្កើតបានជាផលិតផលមានបរិមាណតម្លៃបន្ថែមខ្ពស់៕
មិញហ្វៀង-វ៉ាន់តឹន