ដើម្បីសម្រេចបាននូវទិសដៅទាំងឡាយនៃមហាសន្និបាតលើកទី ១៤ សហជីព កម្មវិធីសកម្មភាពនឹងដាក់ចេញឱ្យបានឆាប់ សំដៅបង្កការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា និងជាក់ស្តែងនៅក្នុងចលនាកម្មករ និងសកម្មភាពសហជីពនាពេលខាងមុខ។
.webp)
គណៈប្រតិបត្តិការអគ្គសម្ព័ន្ធសហជីពកម្មករវៀតណាម នីតិកាលទី ១៥។
នាព្រឹកថ្ងៃនេះ (ថ្ងៃទី៥ ខែមិថុនា) បន្ទាប់ពីធ្វើការដោយរួសរាន់ ប្រកបដោយប្រជាធិបតេយ្យ និងការទទួលខុសត្រូវខ្ពស់អស់រយៈពេល ២ថ្ងៃកន្លះ មហាសន្និបាតលើកទី ១៤ សហជីពវៀតណាម អាណត្តិកាល ២០២៦-២០៣១ បានបិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ បើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ ជាមួយនឹងការប្តេជ្ញាចិត្តរួមដំណើរជាមួយរដ្ឋាភិបាល ដើម្បីសម្រេចឱ្យបាននូវទិសដៅកំណើនសេដ្ឋកិច្ចមានតួលេខពីរខ្ទង់។
មហាសន្និបាតលើកទី ១៤ សហជីពវៀតណាម គឺជាព្រឹត្តិការណ៍នយោបាយមានសារៈដ៏សំខាន់បំផុតរបស់វណ្ណៈកម្មករ ដែលប្រមូលផ្តុំប្រតិភូឆ្នើមចំនួន ៧៨០ រូប។ ទាំងនេះគឺជាកម្មាភិបាលសហជីព និងសមាជិកសហជីពគំរូ តំណាងឱ្យបណ្តាវិជ្ជាជីវៈវិស័យ និងភូមិភាគ ដោយនាំមកនូវឆន្ទៈ គោលបំណង និងបញ្ញាញាណរបស់សមាជិកសហជីពជិត ១០ លាននាក់នៅទូទាំងប្រទេស។
អនុម័តនូវសេចក្តីសម្រេចចិត្តសំខាន់ៗជាច្រើន និងការបង្ហាញមុខគណៈប្រតិបត្តិការអាណត្តិកាលថ្មី
ថ្លែងការណ៍បិទមហាសន្និបាត លោកង្វៀងអាញត្វឹង ប្រធានអគ្គសម្ព័ន្ធសហជីពកម្មករវៀតណាម បានបញ្ជាក់ថា មហាសន្និបាតបានបំពេញរួចរាល់នូវរាល់ខ្លឹមសារកម្មវិធីដែលបានគ្រោងទុក។
ជាមួយនឹងទិសស្លោកសកម្មភាព៖ “សាមគ្គី-ប្រជាធិបតេយ្យ-ក្រឹត្យក្រម-ផ្លាស់ថ្មី-អភិវឌ្ឍ” មហាសន្និបាតបានពិភាក្សាយ៉ាងស៊ីជម្រៅ និងអនុម័តលើឯកសារស្នូលនានា រួមមាន៖ របាយការណ៍របស់គណៈប្រតិបត្តិការនៃអគ្គសម្ព័ន្ធសហជីពកម្មករវៀតណាម អាណត្តិកាលទី ១៣; របាយការណ៍ត្រួតពិនិត្យការងាររបស់គណៈប្រតិបត្តិការអាណត្តិកាលទី ១៣; លក្ខន្តិកៈសហជីពវៀតណាមវិសោធនកម្ម និងបំពេញបន្ថែម និងសេចក្តីព្រាងកម្មវិធីសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤។
លទ្ធផលលេចធ្លោមួយក្នុងចំណោមលទ្ធផលលេចធ្លោនានានៃមហាសន្និបាត គឺការបោះឆ្នោតជ្រើសរើសគណៈប្រតិបត្តិការអគ្គសម្ព័ន្ធសហជីពកម្មករវៀតណាម អាណត្តិកាលទី ១៤ ដែលមានសមាជិកចំនួន ១៣៥ រូប។ ទាំងនេះគឺជាកម្មាភិបាលដែលមានគុណធម៌ សមត្ថភាព និងស្មារតីលះបង់ ត្រៀមខ្លួនជាស្រេចក្នុងការទទួលរ៉ាប់រងភារកិច្ចដ៏ធ្ងន់ធ្ងរក្នុងនាមជាតំណាង គិតគូរ និងការពារសិទ្ធិ ក៏ដូចជាផលប្រយោជន៍ស្របច្បាប់ និងត្រឹមត្រូវរបស់សហគមន៍កម្មករ។
.webp)
លោកអាញត្វឹង ប្រធានអគ្គសម្ព័ន្ធសហជីពកម្មករវៀតណាម បានបញ្ជាក់ថា មហាសន្និបាតបានបំពេញរួចរាល់នូវរាល់ខ្លឹមសារកម្មវិធីដែលបានគ្រោងទុក។
ភ្លាមៗបន្ទាប់ពីនោះ គណៈប្រតិបត្តិការអាណត្តិកាលទី ១៤ បានបើកសម័យប្រជុំលើកទីមួយ ដោយបោះឆ្នោតជ្រើសរើសគណៈអចិន្ត្រៃយ៍ ប្រធានបណ្តាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យ និងប្រធានគណៈកម្មាធិការត្រួតពិនិត្យ។ គណៈប្រតិបត្តិការអាណត្តិកាលថ្មីបានបង្ហាញមុខជាផ្លូវការ និងទទួលភារកិច្ចនៅចំពោះមុខមហាសន្និបាតទាំងមូល។
ក្នុងអំឡុងពេលនៃការប្រព្រឹត្តទៅ មហាសន្និបាតមានកិត្តិយសដ៏ក្រៃលែងដោយបានទទួលស្វាគមន៍សមមិត្ត តូឡឹម អគ្គលេខាបក្សនិងជាប្រធានរដ្ឋ រួមជាមួយបណ្តាសមមិត្តថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម បណ្តាក្រសួង ផ្នែក ភូមិភាគ និងភ្ញៀវអន្តរជាតិអញ្ជើញចូលរួម ដែលនាំមកនូវការលើកទឹកចិត្ត និងការជំរុញទឹកចិត្តយ៉ាងធំធេងដល់អង្គការសហជីព។
ថ្លែងការណ៍ចង្អុលការក្នុងសម័យប្រជុំពេញអង្គនៃមហាសន្និបាត សមមិត្តអគ្គលេខាបក្សនិងជាប្រធានរដ្ឋ តូឡឹម បានស្ងើចសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏ធំធេងរបស់កម្មករ បុគ្គលិកនិងអ្នកពលកម្ម។ សមមិត្តបានសង្កត់ធ្ងន់ទៅលើតម្រូវការ និងភារកិច្ចថ្មីៗដែលដាក់ចេញក្នុងអាណត្តិកាល ២០២៦-២០៣១។ នេះជាដំណាក់កាលដែលមានអត្ថន័យប្រវត្តិសាស្ត្រដ៏សំខាន់ ជាមួយនឹងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ៖ ខួបលើកទី ១០០ ឆ្នាំនៃការបង្កើតសហជីពវៀតណាម ខួបលើកទី ១០០ ឆ្នាំ នៃការបង្កើតបក្ស និងខួបលើកទី ១០០ឆ្នាំនៃការបង្កើតប្រទេស។ តាមរយៈនោះ សមមិត្តអគ្គលេខាបក្សនិងជាប្រធានរដ្ឋ បានបញ្ជាក់យ៉ាងច្បាស់ពីការទទួលខុសត្រូវរបស់សង្គមទាំងមូលក្នុងការគិតគូរ និងពង្រីកតួនាទី បេសកកម្មរបស់វណ្ណៈកម្មករចំពោះមុខស្ថានភាពថ្មី។
នៅក្នុងសម័យប្រជុំបិទមហាសន្និបាត នាព្រឹកថ្ងៃទី៥ មិថុនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោកឡេមិញហឹង រួមជាមួយបណ្តាសមាជិករដ្ឋាភិបាល បានអញ្ជើញចូលរួម និងមានសម័យពិភាក្សាឯកទេសក្រោមប្រធានបទ៖ “សហជីពរួមដំណើរជាមួយរដ្ឋាភិបាលក្នុងការលើកកម្ពស់ទិន្នផលពលកម្មសម្រេចឱ្យបាននូវទិសដៅកំណើនសេដ្ឋកិច្ចមានតួលេខពីរខ្ទង់”។
នាយករដ្ឋមន្ត្រីបានផ្ញើសារយ៉ាងខ្លាំងក្លាទៅកាន់មហាសន្និបាត និងអ្នកពលកម្មនៅទូទាំងប្រទេស៖ ត្រូវតែបន្តខិតខំប្រឹងប្រែង ផ្លាស់ថ្មី ច្នៃប្រតិដ្ឋ អនុវត្តវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល ដើម្បីលើកកម្ពស់ទិន្នផលពលកម្ម ឈានមុខគេក្នុងការសម្រេចឱ្យបាននូវទិសដៅកំណើនសេដ្ឋកិច្ចមានតួលេខពីរខ្ទង់។
នាំយកសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតទៅក្នុងជីវភាពឱ្យបានឆាប់
ប្រធានអគ្គសម្ព័ន្ធសហជីពកម្មករវៀតណាម បានបញ្ជាក់៖ មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់សហជីពគ្រប់លំដាប់ថ្នាក់ក្នុងការសម្រេចឱ្យបានជោគជ័យនូវទិសដៅ៖ ផ្តោតលើការអភិវឌ្ឍសមាជិកសហជីព កែលម្អទម្រង់ចាត់តាំង លើកកម្ពស់ប្រសិទ្ធភាពសកម្មភាព; អនុវត្តឱ្យបានល្អនូវតួនាទីជាតំណាង គិតគូរ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់និងត្រឹមត្រូវរបស់សមាជិកសហជីព និងអ្នកពលកម្ម; ជំរុញការអនុវត្តប្រជាធិបតេយ្យនៅកន្លែងធ្វើការ; ឃោសនា ផ្សព្វផ្សាយ និងចលនាអ្នកពលកម្មឱ្យផ្លាស់ថ្មី ច្នៃប្រតិដ្ឋ ឈានមុខក្នុងការអនុវត្តវិទ្យាសាស្ត្រ-បច្ចេកវិទ្យា កសាងកម្លាំងផលិតថ្មី លើកកម្ពស់ទិន្នផលពលកម្ម រួមចំណែកកសាងប្រទេសជាតិប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ សម្បូរសប្បាយ រុងរឿង អរិយធម៌និងសុភមង្គល។
ដើម្បីសម្រេចបាននូវទិសដៅខាងលើ មហាសន្និបាតបានដាក់ចេញនូវក្រុមភាគកម្រិតខិតខំប្រឹងប្រែងចំនួន ១០; ឯកភាពបំផុសចលនាប្រឡងប្រណាំង “ពលកម្មពូកែ ទិន្នផលខ្ពស់ ប្រាក់ចំណូលល្អ” ដោយកំណត់យកភាពលោតផ្លោះចំនួន ២ កម្មវិធីចំនួន ៣ គម្រោងចំនួន ៤ និងក្រុមដំណោះស្រាយ និងភារកិច្ចគន្លឹះសំខាន់ៗចំនួន ៥ ដើម្បីផ្តុំកម្លាំងអនុវត្តក្នុងអាណត្តិកាល។
សង្កត់ធ្ងន់លើសារៈសំខាន់នៃមហាសន្និបាត ប្រធានអគ្គសម្ព័ន្ធសហជីពកម្មករវៀតណាម លោកង្វៀងអាញត្វឹង បានបញ្ជាក់ថា ជោគជ័យនេះនឹងបង្កជាកម្លាំងចលករដ៏ធំធេង នាំមកនូវស្មារតីនិងបរិយាកាសថ្មីសម្រាប់ចលនាកម្មករ ក្នុងបរិការណ៍ដែលពិភពលោកមានការប្រែប្រួលជាច្រើន ហើយប្រទេសជាតិកំពុងឈានចូលការអភិវឌ្ឍន៍ថ្មី។
ដើម្បីសម្រេចបាននូវទិសដៅដែលបានដាក់ចេញ ប្រធានអគ្គសម្ព័ន្ធសហជីពកម្មករវៀតណាម បានសំណូមពរ៖ “ប្រតិភូម្នាក់ៗដែលចូលរួមមហាសន្និបាត សូមនាំយកនូវឆន្ទៈសកម្មភាពនៃមហាសន្និបាត ទៅក្នុងដំណើរការអនុវត្តភារកិច្ចនៅតាមភូមិភាគ ផ្នែក និងអង្គភាពរបស់ខ្លួន”។
សហជីពគ្រប់លំដាប់ថ្នាក់ដែលបានប្រគល់ភារកិច្ច គប្បីរួសរាន់ចាត់តាំងជ្រួតជ្រាប និងឃោសនាផ្សព្វផ្សាយទូលំទូលាយនូវលទ្ធផលនៃមហាសន្និបាត; ទន្ទឹមនឹងនោះ ត្រូវកសាងភ្លាមៗនូវបណ្តាគម្រោង សេចក្តីសម្រេចចិត្ត និងកម្មវិធីសកម្មភាពជាក់ស្តែង។ ផែនការ កម្មវិធីសកម្មភាពនឹងត្រូវដាក់ចេញភ្លាមៗនៅក្នុងខែមិថុនា ចំណែកបណ្តាគម្រោង និងកម្មវិធីលម្អិតនឹងត្រូវសម្រេចនៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៦ ដើម្បីបង្កការផ្លាស់ថ្មីយ៉ាងខ្លាំងក្លា ជាក់ស្តែងនៅក្នុងចលនាកម្មករ និងសកម្មភាពសហជីពនាពេលខាងមុខ៕
ប្រភព៖ Vietnam+-សុផន
| ចែករំលែកអត្ថបទ |
|
ពាក្យគន្លឹះនាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។
