អនុវត្តកម្មវិធី “ជំរុញដំណើរប្អូនៗទៅសាលា” និងគម្រោង “កម្មាភិបាល យុទ្ធជនកងទ័ព ជំរុញដំណើរប្អូនៗទៅសាលា” បានគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ផ្សព្វផ្សាយ អនុវត្តប្រកបដោយប្រសិទ្ធភាព ជួយដល់សិស្សក្រីក្រជាច្រើននៅតំបន់ព្រំដែនសមុទ្រ មានឱកាសបន្តការសិក្សា។

គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ជូនអាហារូបករណ៍ដល់សិស្សក្រីក្រ។
អស់រយៈកាល១០ឆ្នាំអនុវត្តកម្មវិធី “ជំរុញដំណើរប្អូនៗទៅសាលា” បណ្តាអង្គភាព ចំណុះកងទ័ពការពារព្រំដែន បានជួយឧបត្ថម្ភដល់សិស្សានុសិស្សចំនួន ៣៦ លើកនាក់ ចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី១២ ជាមួយនឹងកម្រិតឧបត្ថម្ភសិស្សម្នាក់ ៥០០.០០០ ដុងក្នុងមួយខែ ដោយថវិកាសរុបជាង ២ ពាន់លានដុង។ គម្រោង “កម្មាភិបាល យុទ្ធជនកងទ័ព ជំរុញដំណើរប្អូនទៅសាលា” បានជួយឧបត្ថម្ភដល់សិស្សចំនួន១១នាក់ ជាមួយនឹងទឹកប្រាក់សិស្សម្នាក់៧.៤០០.០០០ដុងក្នុងមួយឆ្នាំ។ ប្រភពថវិកាសម្រាប់អនុវត្តកម្មវិធីនេះ អាស្រ័យកម្មាភិបាល យុទ្ធជនស្ម័គ្រចិត្តរួមចំណែកពីប្រាក់បៀវត្សរ៍និងប្រាក់បំណាច់ប្រចាំខែ។ នេះបង្ហាញពីស្មារតីទទួលខុសត្រូវនិងមនោសញ្ចេតនារបស់យុទ្ធជនពាក់សក្តិខៀវចំពោះសិស្សានុសិស្ស។
តាមការវាយតម្លៃប្រចាំឆ្នាំ មានសិស្ស ១៥ នាក់ ទទួលបានលទ្ធផលសិក្សាល្អនិងឆ្នើម សិស្ស២១ នាក់ទទួលបានលទ្ធផលបង្គួរ ក្នុងនោះមានសិស្ស ៤នាក់កំពុងសិក្សាថ្នាក់ទី ១២។ លទ្ធផលនេះបានបង្ហាញឱ្យឃើញថា ប្អូនៗតែងមានឆន្ទៈនិងប្តេជ្ញាឈានឡើងក្នុងការសិក្សា។ ប្អូនដាវសំណាង សិស្សថ្នាក់ទី១២A៤ អនុវិទ្យាល័យនិងវិទ្យាល័យឡាយហ្វា រៀបរាប់៖ “ខ្ញុំទទួលបានការឧបត្ថម្ភពីពូៗកងទ័ពការពារព្រំដែនតាំងពីឆ្នាំ២០២២ មកដល់សព្វថ្ងៃ មធ្យម៧,៤ លានដុងក្នុងមួយឆ្នាំ។ នេះជា កម្លាំងចលករជួយឱ្យខ្ញុំសិក្សាបានល្អនិងចិញ្ចឹមក្តីប្រាថ្នាចូលរៀនមហាវិទ្យាល័យ។ ក្រៅពីនេះ ក្នុងឱកាសបើកបវេសនកាល ពិធីបុណ្យទានផ្សេងៗ បុណ្យចូលឆ្នាំថ្មី និងបូកសរុបលទ្ធផលចុងឆ្នាំ ពូៗ កងទ័ពការពារព្រំដែន ថែមទាំងជូនអាហារូបករណ៍ រួមនឹងសម្ភារៈសិក្សាជាច្រើនទៀត ធ្វើឱ្យខ្ញុំមានទំនុកចិត្តលើខ្លួនឯងក្នុងការសិក្សា ហេតុនេះហើយ ទើបខ្ញុំចាត់ទុកពូៗដូចជាឪពុកទីពីររបស់ខ្ញុំអញ្ចឹង”។ ចំណែកអ្នកមីង គឹមសាមី នៅឃុំវិញហាយ ឱ្យដឹង៖ “គ្រួសារមានជីវភាពលំបាក ខ្ញុំអាយុកាន់តែចាស់ ចំណែកកូនស្រីមានជំងឺសរសៃប្រសាទ ហេតុនេះក្នុងចំណោមកូន៤នាក់ មានតែម្នាក់បានទៅរៀន។ នោះគឺកូនដែលច្រើនឆ្នាំកន្លង បានពូៗ កងទ័ពការពារព្រំដែនទទួលចិញ្ចឹម ឧបត្ថម្ភថវិកា សម្លៀកបំពាក់ សៀវភៅ ប៊ិក ដើម្បីបានទៅរៀន ដូច្នេះ គុណបំណាច់នេះខ្ញុំនឹងចងចាំជានិច្ច”។
ទន្ទឹមនឹងនោះ ក្នុងរយៈពេល១០ឆ្នាំកន្លង កងទ័ពការពារព្រំដែននៅទាំងសហការជាមួយសមាគមជំរុញការសិក្សាទីក្រុងកឹងធើ ជូនអាហារូបករណ៍ ១.៨៦១ ចំណែក (ក្នុងមួយចំណែក១ លានដុង) ជូនកង់ ១១៤ គ្រឿង (ក្នុងមួយគ្រឿង ២ លានដុង) សៀវភៅសរសេរ ៤០.០០០ ក្បាលនិងសម្ភារៈសិក្សាផ្សេងៗជាច្រើនទៀត។ អំណោយទាំងនេះ ជាកម្លាំងចលករ ដើម្បីឱ្យសិស្សក្រីក្រ និងសិស្សជនជាតិខ្មែរបានទៅរៀន។ វរសេនីយ៍ឯក ហាហ្វីទ្រឿង ស្នងការនយោបាយរងនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បញ្ជាក់៖ “រយៈពេលកន្លង កម្មវិធី “ជំរុញដំណើរប្អូនៗទៅសាលា” បានក្លាយជាទីបង្អែកស្មារតីដ៏រឹងមាំ បំផុសបំណងប្រាថ្នាសិក្សារៀនសូត្រ និងការរួមចំណែករបស់សិស្សានុសិស្សនៅតំបន់សមុទ្រ។ ទន្ទឹមនឹងនោះ រួមចំណែកពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស រដ្ឋ និងកងទ័ព បង្កើនទំនាក់ទំនងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន កសាង “ទីតាំងយុទ្ធសាស្ត្រទឹកចិត្តប្រជាជន” យ៉ាងរឹងមាំនៅតំបន់ព្រំដែនសមុទ្រ”៕
យ្វីអាញ-ដាលីន