ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/06/2026 - 21:57

ខិត​ខំ​រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​មិថុ​នា​ នឹង​បង្ហាញ​ទម្រង់​មជ្ឈ​មណ្ឌល​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ទី​ក្រុង​កឹង​ធើ 

(អ.ឡ) លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង លោក​ឡេ​ក្វាង​ទុង សំ​ណូម​ពរ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង មន្ទីរ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា ចាត់​តាំង​សិក្ខា​សា​លា អញ្ជើញ​ក្រុម​អ្នក​ជំ​នាញ អ្នក​វិទ្យា​សាស្ត្រ អា​ជីវ​កម្ម​នៅ​ក្នុង​និង​ក្រៅ​ទី​ក្រុង ដើម្បី​ឧទ្ទេស​នាម​និង​ប្រ​មូល​មតិ​យោ​យល់​ធ្វើ​ឱ្យ​សុក្រឹត​ទម្រង់ ខិត​ខំ​រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​មិថុ​នា បង្ហាញ​ទម្រង់​មជ្ឈ​មណ្ឌល​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ។

លោក​ទ្រឿង​កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ថ្លែង​ការណ៍​ក្នុង​កិច្ច​ប្រ​ជុំ។

នៅ​ថ្ងៃ​ទី​៥ ខែ​មិថុ​នា លោក​ឡេ​ក្វាង​ទុង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ ធ្វើ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​អំ​ពី​ទម្រង់​មជ្ឈ​មណ្ឌល​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ទី​ក្រុង​កឹង​ធើ។

នៅ​កិច្ច​ប្រ​ជុំ​នេះ ថ្នាក់​ដឹក​នាំ​ទី​ក្រុង​និង​គ្រប់​មន្ទីរ គណៈ ផ្នែក បាន​ពិ​ភាក្សា​អំ​ពី​ការ​បង្កើត​ក្រុម​ប្រឹក្សា​សម្រប​សម្រួល​ប្រ​ព័ន្ធ​អេ​កូឡូ​ស៊ី​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ ផ្តើម​អា​ជីព​ច្នៃ​ប្រ​តិដ្ឋ ដាក់​ចេញ​សេច​ក្តី​ណែ​នាំ​លក្ខ​ឋាន​ទទួល​ស្គាល់​មជ្ឈ​មណ្ឌល​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ មជ្ឈ​មណ្ឌល​ឧបត្ថម្ភ​ផ្តើម​អា​ជីព​ច្នៃ​ប្រ​តិដ្ឋ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ។

តាម​រយៈ​នោះ ការ​បង្កើត​ក្រុម​ប្រឹក្សា​សម្រប​សម្រួល ដោយ​មាន​ការ​ចូល​រួម​ពី​តួ​​អង្គ​នា​នា​ក្នុង​ប្រ​ព័ន្ធ​អេកូ​ឡូ​ស៊ី រួម​មាន​ស្ថាន​ប័នគ្រប់​គ្រង​ វិទ្យា​ស្ថាន​ សា​កល​វិទ្យា​ល័យ​និង​អា​ជីវ​កម្ម​ ដើម្បី​ធ្វើ​ឱ្យ​ជាក់​ច្បាស់​ទិស​ដៅ​ ភារ​កិច្ច​អភិវឌ្ឍ​ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រតិដ្ឋ​ ផ្តើ​មអា​ជីព​ច្នៃ​ប្រតិដ្ឋ​របស់​ភូមិ​ភាគ​ តភ្ជាប់​បណ្តា​ញ ជំ​រុញ​វប្ប​ធម៌​ផ្លាស់​ថ្មី​ច្នៃ​ប្រតិដ្ឋ​ ផ្តើ​មអា​ជីព​ច្នៃ​ប្រតិដ្ឋ​ក្នុង​ទូ​ទាំង​សង្គម​។

ក្រុម​ប្រឹក្សា​សម្រប​សម្រួល​ នៅ​មាន​តួ​នា​ទី​តម្រង់​ទិស​ ពិគ្រោះ​គោ​លន​យោ​បាយ​ដល់​សកម្ម​ភាព​ផ្លាស់​ថ្មី​ច្នៃ​ប្រតិដ្ឋ​ ផ្តើ​មអា​ជីព​ច្នៃ​ប្រតិដ្ឋ​ តភ្ជាប់​រាល់​ប្រ​ភព​កម្លាំង​នៅ​ក្នុង​និង​ក្រៅ​ទី​ក្រុង​កឹង​ធើ ជា​ជំ​ហាន​ៗ ក្លាយ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​ដល់​សកម្ម​ភាព​ផ្លាស់​ថ្មី​ច្នៃ​ប្រតិដ្ឋ​ បង្កើន​ទិន្នផល​ គុណ​ភាព​និង​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​របស់​អា​ជីវ​កម្ម​ អភិវឌ្ឍ​ផលិត​ផល​មុខ​ព្រួញ​របស់​ទី​ក្រុង​ រួម​ចំណែក​លើក​កម្ពស់​សមា​មា​ត្រ​នៃ​ការ​រួម​ចំណែក​ដល់​កត្តា​ទិន្នផល​ចម្រុះ​ទៅ​ក្នុង​ GRDP។

តំណាង​មន្ទីរ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​ទី​ក្រុង​កឹង​ធើ មាន​យោបល់​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​។

អំ​ពី​ការ​ចេញ​សេ​ចក្តីណែ​នាំ​លក្ខ​ឋាន​ទទួល​ស្គាល់​មជ្ឈមណ្ឌល​ផ្លាស់​ថ្មី​ច្នៃ​ប្រតិដ្ឋ​ មជ្ឈមណ្ឌល​ឧបត្ថម្ភ​ផ្តើ​មអា​ជីព​ច្នៃ​ប្រតិដ្ឋ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ ក្នុង​គោល​បំណង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ឱ្យ​បាន​ទូ​លំ​ទូ​លាយ​ និង​ធ្វើ​ឱ្យ​សុក្រឹត​នូវ​ជំ​ហាន​អនុ​វត្ត​ សមាស​ភាព​សំណុំ​ឯក​សា​រនិង​លក្ខ​ឋាន​កំ​ណត់​និង​ទទួល​ស្គាល់​មជ្ឈមណ្ឌល​ផ្លាស់​ថ្មី​ច្នៃ​ប្រតិដ្ឋ​ មជ្ឈមណ្ឌល​ផ្លាស់​ថ្មី​ច្នៃ​ប្រតិដ្ឋ​ថ្នាក់​ខេត្ត​ ជួយ​អា​ជីវ​កម្ម​កំ​ណត់​ច្បាស់​ផែន​កា​រ និង​លក្ខ​ណៈចាំ​បាច់​នៅ​ពេល​អនុ​វត្ត​និង​កសាង​សំណុំ​លិខិត​លើក​ស្នើ​។ ទន្ទឹម​នឹង​នោះ​ លើក​ទឹក​ចិត្ត​ ឧបត្ថម្ភ​អា​ជីវ​កម្ម​បង្កើត​មជ្ឈមណ្ឌល​ផ្លាស់​ថ្មី​ច្នៃ​ប្រតិដ្ឋ​ ដើម្បី​ជំ​រុញ​ការ​អភិវឌ្ឍ​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​ផ្លាស់​ថ្មី​ច្នៃ​ប្រតិដ្ឋ​ ផ្តើ​មអា​ជីព​ច្នៃ​ប្រតិដ្ឋ​របស់​ទី​ក្រុង​។

លោក​ឡេក្វាង​ទុង​ សមាជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​។

ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ឡេក្វាង​ទុង​ សំណូម​ពរ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ មន្ទីរ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​ ចាត់​តាំង​សិក្ខា​សា​លា​ អញ្ជើញ​ក្រុម​អ្នក​ជំនាញ​ អ្នក​វិទ្យា​សាស្ត្រ​ អា​ជីវ​កម្ម​ក្នុង​និង​ក្រៅ​ទី​ក្រុង​ ដើម្បី​ឧទ្ទេស​នាម​និង​ប្រ​មូល​មតិ​យោ​យល់​ធ្វើ​ឱ្យ​សុក្រឹត​ទម្រង់​មជ្ឈ​មណ្ឌល​ផ្លាស់​ថ្មី​ច្នៃ​ប្រតិដ្ឋ​ទី​ក្រុង​កឹង​ធើ។ ក្រៅ​ពី​នោះ​ គប្បី​ចាត់​តាំង​សកម្ម​ភាព​សហ​កា​រនិង​ការ​ចុះ​ហត្ថ​លេខា​រវាង​ភាគី​នា​នា​ ដើម្បី​ធានា​រួម​ដំណើរ​អភិវឌ្ឍ​ទម្រង់​ក្នុង​ពេល​បច្ចុប្បន្ន​និង​ទៅ​អនា​គត​។ ខិត​ខំ​រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​មិថុនា​ ទម្រង់​មជ្ឈមណ្ឌល​ផ្លាស់​ថ្មី​ច្នៃ​ប្រតិដ្ឋ​ទី​ក្រុង​កឹង​ធើ បាន​សម្រេច​រួច​រាល់​និង​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​៕

មី​ថា​ញ-មុនី​

ចែករំលែកអត្ថបទ