ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/06/2026 - 13:41

បង្កើន​កិច្ច​សហ​ការ​ឃោស​នា តស៊ូ វិនិច្ឆ័យ ការ​រំ​លោភ​បំ​ពាន​ និង​ការ​ពារ​ជីវ​ចម្រុះ​ 

លោក​ ត្រឹង​ជី​ហុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ  សំ​ណូម​ពរ​ផ្នែក​នគរ​បាល កសិ​កម្ម​និង​បរិស្ថាន បង្កើន​កិច្ច​សហ​ការ​ក្តោ​បក្តាប់​ស្ថាន​ភាព ត្រួត​ពិ​និត្យ​ភូមិ​ឋាន តស៊ូ​និង​វិនិច្ឆ័យ​ម៉ឺង​ម៉ាត់​នូវ​អំ​ពើ​បរ​បាញ់ ដឹក​ជញ្ជូន និង​ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់ ក៏​ដូច​ជា​ទាញ​យក​ជល​ផល​ដែល​មាន​លក្ខណៈ​ផ្តាច់​ពូជ។

នៅ​រសៀល​ថ្ងៃ​ទី ៥ ខែ​មិថុ​នា នគរ​បាល​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​បូក​សរុប​ផែន​ការ​លេខ ១៦២​/KH​-UBND ចុះ​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ អំ​ពី​ការ​ឃោស​នា តស៊ូ និង​វិនិច្ឆ័យ រួម​ចំ​ណែក​ទប់​ស្កាត់​នូវ​អំ​ពើ​ល្មើស​ច្បាប់​ទាក់​ទង​ដល់​ការ​ការ​ពារ​សត្វ​ព្រៃ ការ​ពារ​ប្រ​ភព​ជល​ផល​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ; ចុះ​ហត្ថ​លេខា​លើ​ផែន​ការ​សហ​ការ​រវាង​នគរ​បាល​ទី​ក្រុង មន្ទីរ​កសិ​កម្ម​និង​បរិ​ស្ថាន និង​សមា​គម​ពុទ្ធ​សាស​នា​វៀត​ណាម​ទី​ក្រុង​កឹង​ធើ​ក្នុង​ការ​ឃោស​នា ណែ​នាំ​ព្រះ​សង្ឃ ដូន​ជី និង​ពុទ្ធ​បរិ​ស័ទ​អំ​ពី​ការ​ព្រលែង​សត្វ​ឱ្យ​ត្រូវ​របៀប រួម​ចំ​ណែក​ការ​ពារ​ជីវ​ចម្រុះ​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ ដំ​ណាក់​កាល  ២០២៦ - ២០២៨។ លោក ត្រឹង​ជី​ហុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​នេះ។

ថ្នាក់​ដឹក​នាំ​នគរ​បាល​ទី​ក្រុង សមា​គម​ពុទ្ធ​សាស​នា​វៀត​ណាម​ទី​ក្រុង មន្ទីរ​កសិ​កម្ម និង​បរិ​ស្ថាន​ទី​ក្រុង​កឹង​ធើ ចុះ​ហត្ថ​លេខា​លើ​ផែន​ការ​ស​ហ​ការ។

រយៈ​ពេល​កន្លង នគរ​បាល​ទី​ក្រុង បាន​ពង្រីក​ល្អ​នូវ​តួ​នា​ទី​ជា​ស្នូល សហ​ការ​ជា​មួយ​នឹង​កម្លាំង​សមត្ថ​កិច្ច​ផ្សព្វ​ផ្សាយ​ព្រមៗ​គ្នា​នូវ​វិធាន​ការ​ឃោស​នា ចល​នា តស៊ូ​និង​វិនិច្ឆ័យរំ​លោភ​បំ​ពាន​ទាក់​ទង​ដល់​ការ​ការ​ពារ​សត្វ​ព្រៃ ប្រ​ភព​ជល​ផល និង​ជីវៈ​ចម្រុះ​នៅ​លើ​ភូមិ​ឋាន។ តាម​រយៈ​ការ​ឃោស​នា ប្រ​ជា​ជន​បាន​ស្ម័គ្រ​ចិត្ត​ប្រ​គល់​សត្វ​ព្រៃ​ជិត​ផុត​ពូជ កម្រ និង​សត្វ​ព្រៃ​ធម្ម​តា​ចំ​នួន ៦១៥ ក្បាល; និង​ឧប​ករណ៍​ឆក់​អគ្គិ​សនី​ចំ​នួន ៥៤៣ ដើម​; កាំ​ភ្លើង​ច្នៃ​ដោយ​ខ្លួន​ឯង​សម្រាប់​បរ​បាញ់​សត្វ​ស្លាប​ចំ​នួន ២០ ដើម...។

ក្រុម​ត្រួត​ពិនិត្យ​អន្តរ​ផ្នែក​បាន​ចាត់​តាំង​បើក​យុទ្ធ​នា​ការ​ត្រួត​ពិ​និត្យ​ការ​គោ​រព​ច្បាប់​អំ​ពី​ការ​ការ​ពារ​សត្វ​ព្រៃ​ចំ​ពោះ​គ្រឹះ​ស្ថាន​ចំ​នួន ៤៤ កន្លែង ដែល​ពាក់​ព័ន្ធ​នឹង​ការ​ចិញ្ចឹម​សត្វ​ព្រៃ ភោជ​នីយ​ដ្ឋាន និង​អា​ជីវ​កម្ម​ប្រ​ភេទ​ជល​ផល​នៅ​តាម​ឃុំ សង្កាត់។ ស្ថា​ប័ន​សមត្ថ​កិច្ច​ធ្វើ​បណ្តឹង ១ ករណី​អំ​ពី​ទង្វើ​បំ​ផ្លាញ​ប្រ​ភព​ជល​ផល; ប្រ​ទះ​ឃើញ ៨៣ ករណី និង​មាន​មុខ​សញ្ញា​ចំ​នួន​ ៨៥ នាក់​ប្រើ​ប្រាស់​ឧប​ករណ៍​អគ្គិ​សនី​ឆក់​ដើម្បី​ទាញ​យក​ជល​ផល ចេញ​សេចក្តី​សម្រេច​ពិន័យ​ ២១ ករណី ដោយ​មាន​មុខ​សញ្ញា​ចំ​នួន ២១ នាក់ គិត​ជា​ទឹក​ប្រាក់​សរុប​ជាង ៨៧ លាន​ដុង បន្ត​ស៊ើប​អង្កេត និង​ធ្វើ​ឱ្យ​ច្បាស់​ចំ​នួន ៦២ ករណី…។

អ្នក​តំណាង​ចូល​រួម​កិច្ច​ប្រ​ជុំ​។

នៅ​ក្នុង​កិច្ច​ប្រ​ជុំ នគរ​បាល​ទី​ក្រុង​កឹង​ធើ គណៈ​អភិ​បាល​សមា​គម​ពុទ្ធ​សាស​នា​វៀត​ណាម​ទី​ក្រុង​ មន្ទីរ​កសិ​កម្ម​និង​បរិស្ថាន បាន​ឯក​ភាព​ចុះ​ហត្ថ​លេខា​លើ​ផែន​ការ​សហ​ការ​ឃោស​នា ណែ​នាំ​ព្រះ​សង្ឃ ដូន​ជី និង​ពុទ្ធ​បរិ​ស័ទ​ព្រ​លែង​សត្វ​ឱ្យ​ត្រូវ​របៀប រួម​ចំ​ណែក​ការ​ពារ​ជី​វៈ​ចម្រុះ​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង ដំ​ណាក់​កាល ២០២៦ - ២០២៨។ ភាគី​ទាំង​ឡាយ​បាន​ឯក​ភាព​ផ្តុំ​កម្លាំង​ផ្សព្វ​ផ្សាយ​ព្រមៗ​គ្នា​នូវ​ខ្លឹម​សារ​សំ​ខាន់ៗ ជ្រើស​អនុ​វត្ត​នូវ​តាម​ភូមិ​ឋាន​សំ​ខាន់ៗ; ជ្រើស​រើស​កសាង​គ្រឹះ​ស្ថាន​ពុទ្ធ​សាស​នា​គំ​រូ​នៅ​លើ​ភូមិ​ឋាន​ផ្សព្វ​ផ្សាយ​ទម្រង់ "ព្រ​លែង​សត្វ​ឱ្យ​ត្រូវ​របៀប"; ចាត់​តាំង​ហ្វឹក​ហ្វឺន​ស៊ី​ជម្រៅ​ចំ​ពោះ​ព្រះ​សង្ឃ ដូន​ជី​ កង​កម្លាំង​នគរ​បាល និង​កម្មា​ភិ​បាល​ទាក់​ទង​នឹង​ខ្លឹម​សារ​កំ​ណត់​ភិន​ភាគ​ប្រ​ភេទ​សត្វ និង​សេច​ក្តី​កំ​ណត់​របស់​ច្បាប់​ដែល​ជាប់​ពាក់​ព័ន្ធ។

លោក ត្រឹង​ជី​ហុង  អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ។

ថ្លែង​នៅ​ក្នុង​កិច្ច​ប្រ​ជុំ លោក ត្រឹង​ជី​ហុង សំ​ណូម​ពរ​ផ្នែក​នគរ​បាល កសិ​កម្ម​និង​បរិស្ថាន បង្កើន​កិច្ច​សហ​ការ​ក្តោ​បក្តាប់​ស្ថាន​ភាព ត្រួត​ពិ​និត្យ​ភូមិ​ឋាន តស៊ូ​និង​វិនិច្ឆ័យ​ម៉ឺង​ម៉ាត់​នូវ​ទង្វើប​របាញ់ ដឹក​ជញ្ជូន ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់ និង​ទាញ​យក​ជល​ផល​ដែល​មាន​លក្ខណៈ​ផ្តាច់​ពូជ។ ផ្នែក រណ​សិរ្ស និង​អង្គ​ការ​មហា​ជន​នា​នា បន្ត​ជំ​រុញ​ឃោស​នា ពង្រីក​ប្រ​សិទ្ធ​ភាព​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​សត្វ​ព្រៃ និង​ប្រ​ភព​ជល​ផល។ គណៈ​អភិ​បាល​សមា​គម​ពុទ្ធ​សាស​នា​វៀត​ណាម​ទី​ក្រុង បន្ត​សហ​ការ​ឃោស​នា ណែ​នាំ​ព្រះ​សង្ឃ ដូន​ជី និង​ពុទ្ធ​បរិ​ស័ទ​ព្រ​លែង​សត្វ​ឱ្យ​ត្រូវ​របៀប មិន​ជួញ​ដូរ​សត្វ​ព្រៃ​ដើម្បី​ព្រ​លែង​សត្វ និង​មិន​ព្រ​លែង​ប្រ​ភេទ​សត្វ​កម្លាយ​បរ​ទេស​ដែល​បំ​ផ្លិច​បំ​ផ្លាញ​បរិ​ស្ថាន​ធម្ម​ជាតិ។

អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង សំ​ណូម​ពរ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ សង្កាត់ លើ​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​ភាព​ជា​អ្នក​ដឹក​នាំ បង្កើន​ការ​ត្រួត​ពិ​និត្យ គ្រប់​គ្រង​ភូមិ​ឋាន ប្រ​ទះ​ឃើញ​ទាន់​ពេល និង​វិនិច្ឆ័យ​ការ​រំ​លោភ​បំ​ពាន​ចាប់​តាំង​ពី​មូល​ដ្ឋាន។ ស្ថា​ប័ន​សារ​ព័ត៌​មាន​បន្ត​រួម​ដំ​ណើរ​ក្នុង​ការ​ឃោស​នា សំ​ណាយ​ភាព​នូវ​ទម្រង់​ល្អៗ និង​របៀប​ធ្វើ​មាន​ប្រ​សិទ្ធ​ភាព; ទន្ទឹម​នឹង​នោះ រិះ​គន់​យ៉ាង​ខ្លាំង​នូវ​ទង្វើល្មើស​ច្បាប់​អំ​ពី​ការ​ការ​ពារ​សត្វ​ព្រៃ និង​ជីវៈ​ចម្រុះ៕

កេវ​ជិន - វិមាន​

ចែករំលែកអត្ថបទ