ស្រុកកាងឡុង ខេត្តត្រាវិញ បាននិងកំពុងអនុវត្តល្អការងារគិតគូរជីវភាពជូនជនរួមជាតិខ្មែរ ដើម្បីកាត់បន្ថយឲ្យបានឆាប់រហ័សអត្រាគ្រួសារជនជាតិភាគតិចក្រីក្រ។
បណ្ណាល័យសាលាបឋមសិក្សាហ្វៀងហោយទើបតែបានកសាងថ្មី។
ស្រុកកាងឡុង មានជនរួមជាតិខ្មែររស់នៅជាង១០ពាន់នាក់ ប្រមូលផ្តុំនៅឃុំចំនួន៣ គឺឃុំហ្វៀងហោយ ប៊ិញភូ និងឃុំភឿងថាញ់ ដោយការយកចិត្តទុកដាក់របស់រដ្ឋ បានជាហេដ្ឋារចនាសម្ព័ន្ធរបស់ឃុំទាំង៣នេះ មានភាពលំនឹង។ បណ្តាដំណាក់សុខាភិបាលនៅឃុំចំនួន៣ គឺឃុំភឿងថាញ់ ប៊ិញភូនិងហ្វៀងហោយ សុទ្ធតែបានកសាងថ្មីនិងសម្រេចបទដ្ឋានជាតិ។ លោកស្រីផាមហុងហ្វា ប្រធានដំណាក់សុខាភិបាលឃុំហ្វៀងហោយ ឲ្យដឹង៖ "ក្រៅពីការវិនិយោគទុនកសាងថ្មី ដំណាក់សុខាភិបាល ថែមទាំងវិនិយោគទុនបំពាក់គ្រឿងបរិក្ខារពេទ្យទំនើបៗ សម្រាប់បម្រើការថែទាំសុខភាពជូនប្រជាជន។ ម្យ៉ាងទៀតនៅពេលដែលបានវិនិ យោគទុនបំពាក់ម៉ាស៊ីនឆ្លុះអេកូ ដំណាក់សុខាភិបាលក៏បានបញ្ជូនកម្មាភិបាលបន្តការសិក្សា ដើម្បីលើកកម្ពស់ចំណេះវិជ្ជាសម្រាប់ប្រើប្រាស់ ម៉ាស៊ីនឲ្យបានស្ទាត់ជំនាញ។ បច្ចុប្បន្ន មជ្ឈមណ្ឌលមានវេជ្ជបណ្ឌិត សម្រេចវិជ្ជាឯកទេស"។ នៅពេលចំណេះវិជ្ជារបស់កម្មាភិបាលពេទ្យ បានជ្រៅជ្រះ មូលដ្ឋានសម្ភារៈ ត្រូវបានវិនិយោគទុនព្រមៗគ្នា ប្រជាជនអ្នកណាក៏មានការនឹងនរចិត្ត នៅពេលទៅពិនិត្យ ព្យាបាលជំងឺនៅទីនេះដែរ។ ពូថាច់សុផល នៅភូមិសុខ ឃុំហ្វៀងហោយ ឲ្យដឹង៖ "ខ្ញុំតែងទៅពិនិត្យព្យាបាលជំងឺនៅមជ្ឈមណ្ឌលជារឿយៗ ពីព្រោះកម្មាភិបាលនៅទីនេះអស់ពីចិត្ត ទីកន្លែងក៏ស្អាតបាត"។
ផ្តើមពីកម្មវិធីនិងគម្រោងការផ្សេងៗរបស់រដ្ឋាភិបាលសម្រាប់ដោយឡែកជនជាតិភាគតិច ឃុំប៊ិញភូ ហ្វៀងហោយ និងភឿងថាញ់ ត្រូវបានវិនិយោគទុនកសាងប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ មានដូច៖ អគ្គិសនី អគារសិក្សាដំណាក់សុខាភិបាល។ល។ អាស្រ័យហេតុនោះ បណ្តាឃុំដែលមានសាលារៀនសម្រេចបទដ្ឋានជាតិនិងផ្លូវចូលទៅភូមិនានា ត្រូវបានក្រាលកៅស៊ូ ចាក់បេតុងតភ្ជាប់ពីភូមិមួយទៅភូមិមួយគ្រប់ទីកន្លែង។ល។
អនុវត្តសេចក្តីសម្រេចចិត្តលេខ៧៤/២០០៨/QĐ-TTg របស់នាយករដ្ឋ មន្រ្តីនៃរដ្ឋាភិបាលស្រុកកាងឡុង បានដោះស្រាយជំនួយប្រជាជនចំនួន១.១៥៦គ្រួសារ ក្នុងនោះជំនួយដីសង់ផ្ទះ៨៣គ្រួសារ ផ្ទេររបរជូនពលករ-ការិនីបានចំនួន៨៧២នាក់។ល។ គិតជាតម្លៃថវិកាសរុបជាង១២ពាន់លានដុង។ ទន្ទឹមនឹងនោះ ភូមិភាគនៅទាំងជំនួយដីសង់ផ្ទះជូនប្រជាជនចំនួន៤៣៦គ្រួសារ គិតជាតម្លៃថវិកាសរុបជាង២០ពាន់លានដុង។ អ្នកមីងគឹមធីម៉ាយ នៅភូមិង្វៀនឡាង ឃុំប៊ិញភូ ឲ្យដឹង ៖"ផ្ទះខ្ញុំមានសមាជិក១៣នាក់ ប៉ុន្តែគ្មានដីសង់ផ្ទះ រស់នៅដោយសារដីរបស់អ្នកជិតខាង។ ដោយបានរដ្ឋប្រគល់ដីនិងសង់ផ្ទះឲ្យខ្ញុំ ម្ល៉ោះហើយខ្ញុំមានការត្រេកអរណាស់។ សព្វថ្ងៃមានផ្ទះសម្រាប់នៅ ដូច្នេះខ្ញុំគ្រាន់តែគិតគូរធ្វើការរកស៊ីប៉ុណ្ណោះ"។
តាមប្រសាសន៍របស់លោកឡឹម ការអនុវត្តន៍បណ្តាគោលនយោបាយ ព្រមៗគ្នាបាននាំមកនូវប្រសិទ្ធភាពជាក់ស្តែង។ ជាពិសេស គឺគ្រួសារក្រីក្រទាំងឡាយដែលមានផ្ទះនៅម្ល៉ោះហើយពួកគាត់មានការនឹងនរចិត្ត ផ្ទេរមុខរបរដើម្បីប្រកបកិច្ចការរកស៊ី។ ប្រការទាំងនេះ បានធ្វើឲ្យអត្រាគ្រួសារក្រីក្រនៅស្រុកកាងឡុង មានការកាត់បន្ថយគួរកត់សម្គាល់។ កាលពីឆ្នាំ២០០៩ អត្រាគ្រួសារជនរួមជាតិខ្មែរក្រីក្រមាន៤២,៤% មកទល់ពេលនេះ កាត់បន្ថយនៅ២៧,៤២%ប៉ុណ្ណោះ"៕
ហាថាញ់-លីសៀ