31/05/2016 - 17:26

មនោសញ្ចេតនាកងទ័ពការពារព្រំដែន

ប៉ុន្មាន​ឆ្នាំ​មក​នេះ កម្មា​ភិ​បាល​យុទ្ធ​ជនកង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង បាន​អនុ​វត្ត​ទម្រង់​រូប​ភាព​ជា​ច្រើន​ប្រ​កប​ដោយ​មនុស្ស​ធម៌​ពោរ​ពេញ​ទៅ​ដោយ​មនោ​សញ្ចេត​នា​ចំ​ពោះ​មិត្ត​រួម​កង មាន​ដូច​៖ ក​សាង​ទ្រ​នំ​ម​នោ​សញ្ចេត​នា​មិត្ត​រួម​កង​គាំ​ពារ​កូន​ចៅ​កម្មា​ភិ​បាល បុគ្គ​លិក​ការ​ពារ​ព្រំ​ដែន​ជួប​ការ​លំ​បាក​ក្នុង​ជីវ​ភាព​។ល។ ផ្តើម​ពី​នោះ បាន​រួម​ចំ​ណែក​លំ​នឹង​ជីវ​ភាព​ជួយ​កម្មា​ភិ​បាល យុទ្ធ​ជន​ជា​ច្រើន​នឹង​នរ​ចិត្ត អនុ​វត្ត​ល្អ​នូវ​ភារ​កិច្ច​បាន​ប្រ​គល់​ជូន​។ 

បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង ប្រ​គល់​​ផ្ទះ​មិត្ត​រួម​កង​ជូន​សាច់​ញាតិ​គ្រួ​សារ​វ​រៈ សេនីយ៍​ត្រី ឡេ​ហុង​វៀត អតីត​ជា​កម្មា​ភិ​បាល​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​បាយ​យ៉ា។​

តាម​ប្រ​សាសន៍ វរៈ​សេ​នីយ៍​ឯក​បម្រុង ង្វៀន​ក្វឹក​កឿង ស្នង​ការ​ន​យោ​បាយ រង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង រយៈ​ពេល​កន្លង អ​នុ​វត្ត​ការ​ចលនា "រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​សីល​ធម៌​ហូ​ជី​មិញ​" កម្មា​ភិ​បាល​យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង បាន​ចូល​រួម​យ៉ាង​ស​កម្ម ក្នុង​ការ​សាម​គ្គី​រួម​កម្លាំង​ជួយ​សមមិត្ត មិត្ត​រួម​កង​ជា​ដើម​។ ទន្ទឹម​នឹង​នោះ អង្គ​ភាព​ខ្លះ​ថែម​ទាំង​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​ការ​ចលនា បង្ក​បង្កើន​ផល​ដើម្បី​បង្កើត​មូល​និ​ធិ​និង​ចលនា​បុគ្គល អង្គ​ភាព​នា​នា ក៏​ដូច​ជា​ស​ហ​ការ​ជា​មួយ​នឹង​ក្រុម​ទំ​នាក់​ទំ​នង​ប្រ​ពៃ​ណី​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត រៀប​ចំ​រាល់ស​​​កម្ម​ភាព​ជាក់​ស្តែង សំ​ដៅ​ទាក់​ទាញ​នូវ​ការ​ចាប់​អា​រម្មណ៍ ដើម្បី​ធ្វើ​យ៉ាង​ណា​ទទួល​បាន​នូវ​ជំ​នួយ​ពី​គណៈ ផ្នែក អង្គ​ការ​ម​ហា​ជន​នៅ​ភូមិ​ភាគ​។ អា​ស្រ័យ​ហេតុ​នោះ ផ្ទះ​ឧប​ការ​គុណ ផ្ទះ​ម​ហា​សាម​គ្គី​និង​ផ្ទះ​មិត្ត រួម​កង​រាប់​សិប​ខ្នង ត្រូវ​បាន​ប្រ​គល់​ជូន​កម្មា​ភិ​បាល យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន ខេត្ត​ដែល​ជួប​ការ​លំ​បាក​អំ​ពី​ផ្ទះ​នៅ។ ដោយ​ឡែក​ឆ្នាំ​២០១៥ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត បាន​សាង​សង់​ផ្ទះ​មិត្ត​រួម​កង​ចំ​នួន​ខ្នង ផ្ទះ​ម​ហា​សាម​គ្គី​ជាង​២០​ខ្នង ជូន​ប្រ​ជា​ជន​នៅ​តំ​បន់​ដែល​អង្គ​ភាព​ឈរ​ជើង​និង​ជំ​នួយ​កូន​ចៅ​កម្មា​ភិ​បាល​យុទ្ធ​ជន​ជា​ច្រើន​ដែល​មាន​ជីវ​ភាព​គ្រួ​សារ​ជួប​ការ​លំ​បាក​ជា​មួយ​នឹង​តម្លៃ​ទឹក​ប្រាក់​៥០០​ពាន់​ដុង​/ខែ​/ម្នាក់​។ ក្រៅ​ពី​នេះ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត នៅ​ទាំង​សហ​ការ​ជា​មួយ​នឹង​អនុ​ម​ហា​វិ​ទ្យា​ល័យ​វិជ្ជា​ជីវៈ​ខេត្ត​សុក​ត្រាំង បើក​ថ្នាក់​បង្រៀន​វិជ្ជា​ជីវៈ​និង ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ជូន​យោ​ធិន​ចេញ​ពី​កង​ជួរ​ទ័ព និង​កូន​ចៅ​សមា​ជិក​ក្រុម​ទំ​នាក់​ទំ​នង​ប្រ​ពៃ​ណី​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត ។ល។

និ​យាយ​ពី​ទឹក​ចិត្ត​របស់​កម្មា​ភិ​បាល​យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង បង​ស្រី​ង្វៀន​ធី​ធូ ភរិ​យា​វរៈ​សេ​នី​យ៍​ត្រី ឡេ​ហុង​វៀត អ​តី​ត​កម្មា​ភិ​បាល​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​បាយ​យ៉ា នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង ឲ្យ​ដឹង​៖ "​កាល​ពី​ឆ្នាំ​២០១៥ បង​ឡេ​ហុង​វៀត ធ្វើ​មរណ​ភាព ពី​ព្រោះ​ជំ​ងឺ​រាំុ​រ៉ៃ ជីវ​ភាព​គ្រួ​សារ​នាង​ខ្ញុំ​ជួប​ការ​លំ​បាក​ខ្លាំង​។ ដោយ​បាន​កម្មា​ភិ​បាល យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត សង់​ផ្ទះ​មិត្ត​រួម​កង​ឲ្យ​គ្រួ​សារ​នាង​ខ្ញុំ និង​ជំនួយ​អា​ហា​រូបករណ៍​ដល់​កូន​ខ្ញុំ​ទាំង​ពីរ​នាក់​បាន​ទៅ​រៀន​សូត្រ​ជា​បន្ត ម្ល៉ោះ​ហើយ​នាង​ខ្ញុំ​មាន​ចិត្ត​ត្រេក​អរ​ណាស់ ហើយ​ប្តេជ្ញា​ចិត្ត​រួម​ជា​មួយ​នឹង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន ខិត​ខំ​ចិញ្ចឹម​កូន​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម​"។  ទង្វើ​ជាក់​ស្តែង​របស់​កម្មា​ភិ​បាល  យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង បាន​ជួយ​ឲ្យ​សម​មិត្ត​ជា​ច្រើន ឆ្លង​កាត់​ការ​លំ​បាក​លំ​នឹង​សតិ​អា​រម្មណ៍​បម្រើ​ការ​ងារ​ការ​ពារ​អធិប​តេយ្យ បូរ​ណភាព​ទឹក​ដី សន្តិ​សុខ​ព្រំ​ដែន​នៃ​មាតុ​ប្រ​ទេស​៕

យ្វីអាញ់-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ង្វៀន​ក្វឹក​កឿង