ប៉ុន្មានឆ្នាំកន្លង ប៉ុស្ដិ៍ការពារព្រំដែនភូមីនៃកងទ័ពការពារព្រំដែនខេត្តគៀងយ៉ាងបានកសាងផែនការចាត់កម្មាភិបាលធ្វើសកម្មភាពផ្សព្វផ្សាយ អប់រំច្បាប់នៅតាមសាលារៀននានា នៅលើភូមិសាស្រ្តដែលអង្គភាពឈរជើង ។
យុទ្ធជនប៉ុស្ដិ៍ការពារព្រំដែនភូមី ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនៅសាលាបឋមសិក្សាភូមី ស្រុកយ៉ាងថាញ់។
បានការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជីវភាពរបស់មាមីងភាគច្រើននៅតំបន់ព្រំដែនត្រូវបានលើកស្ទួយ។ ព្រមជាមួយនោះ គមនាគមន៍ជនបទក៏មានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ អត្រាប្អូនៗសិស្សានុសិស្សទៅរៀនដោយមធ្យោបាយទោចក្រយានម៉ូតូ មានចំនួនច្រើន។ ថ្វីបើដូច្នោះក្ដី ដោយសារប្អូនៗអាយុនៅក្មេងចូលចិត្តលេងសប្បាយ ខណៈពេលចូលរួមចរាចរណ៍ តែងតែបើកបរទន្ទឹមគ្នាពីរឬបីជួរតាមដងវិថី ម្ល៉ោះហើយជាហេតុនាំឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ច្រើន គួរឲ្យសោកស្ដាយ។ ឆ្នាំ២០១៥ ប៉ុស្តិ៍ការពារព្រំដែនភូមីបានចាត់កម្មាភិបាលទទួលបន្ទុករួមជាមួយនិងសាលារៀនឧទ្ទេសនាមជូនប្អូនៗ នូវច្បាប់ចរាចរណ៍ផ្លូវគោកនិងសេចក្ដីកំណត់ផ្សេងៗ ខណៈពេលចូលរួមចរាចរណ៍។ ដោយរបៀបផ្សព្វផ្សាយយ៉ាងសាមញ្ញ មានដូច៖ "ពូសួរក្មួយ ៗឆ្លើយ" "ក្មួយៗសួរ ពូៗនិងលោកគ្រូ អ្នកគ្រូបកស្រាយ"។ ការផ្សព្វផ្សាយចេះតែប្រព្រឹត្តទៅដូច្នោះ មួយថ្ងៃរៀន១ពេល ឬមួយសបា្តហ៍រៀន២ពេល មុនវេលាប្អូនៗចូលរៀនឬក្នុងវេលាប្អូនៗចេញលម្ហែយូរៗទៅ ប្អូនៗយល់ដឹងអំពីច្បាប់រួចមានការភ្ញាក់រលឹកក្នុងការអនុវត្តន៍។
អ្នកគ្រូតាធីធូថៅ នាយិការងសាលាបឋមសិក្សាភូមី ស្រុកយ៉ាងថាញ ឲ្យដឹង៖ រយៈពេលកន្លង សាលារៀននិងប៉ុស្ដិ៍ការពារព្រំដែនភូមី បានសហការយ៉ាងល្អបង្គួរ ហើយតែងរៀបចំជំរុញយ៉ាងខ្លាំងក្លាការផ្សព្វផ្សាយអប់រំច្បាប់ក្នុងសាលារៀន។ មុខសញ្ញាផ្សព្វផ្សាយ គឺសិស្សានុសិស្ស គ្រូបង្រៀនម្ល៉ោះហើយក្នុងឆ្នាំ២០១៥និងប៉ុន្មានខែដើមឆ្នាំ២០១៦ អត្រាកុមារបង្កឲ្យមានគ្រោះថ្នាក់ ឬរងគ្រោះថ្នាក់ចរាចរណ៍ថយចុះនៅក្រោម០,២%; ស្មារតីភ្ញាក់រលឹកអនុវត្តលក្ខន្ធិកៈសាលា ច្បាប់ចរាចរណ៍ក៏មានការលើកកម្ពស់។ ឧទាហរណ៍ដូចជាដើររហេតរហូតតាមហាងបោះបង់ការរៀនសូត្រជាដើម។ បន្ទាប់ពីបានរៀនរួច ប្អូនៗនៅទាំងផ្សព្វផ្សាយច្បាប់ សេចក្ដីកំណត់របស់ភូមិភាគរបស់សាលារៀនជូនដល់អាណាព្យាបាល ដើម្បីគ្រួសារប្អូនៗបានយល់ដឹងជាមួយផង ហើយមិនមានទង្វើបាបគ្រោះសង្គម មានដូចលេងល្បែងស៊ីសង ផឹកស្រាជាដើម ពិសេសគឺអនុវត្តបានល្អលក្ខន្ធិកៈឆ្លងព្រំដែន។ តាមប្រសាសន៍របស់លោកវរៈសេនីយ៍ឯកបម្រុង ត្រឹងវុាំងហឹង ស្នងការនយោបាយប៉ុស្ដិ៍ការពារព្រំដែនភូមី ឲ្យដឹងដើម្បីពង្រីកលទ្ធផលដែលសម្រេចបានឆ្នាំ២០១៦ ប៉ុស្ដិ៍ការពារព្រំដែនភូមីបើកទូលាយវិសាលភាពផ្សព្វផ្សាយ និងមុខសញ្ញាផ្សព្វផ្សាយ ។ ក្រៅពីកិច្ចការសហការជាមួយនឹងគណៈនាយកសាលារៀននានាលើភូមិសាស្រ្ត អង្គភាពបានបង្កើនកម្មាភិបាលចុះទៅភូមិតំបន់ជ្រៅនានា សហការជាមួយនឹងព្រះសង្ឃនៅវត្តនានា ចលនាប្អូនៗដែលបោះបង់ ការរៀនសូត្រឲ្យចូលរៀនឡើងវិញ ព្រមទាំងធ្វើសេនាធិការជូនបញ្ជាការដ្ឋានប៉ុស្ដិ៍ការពារព្រំដែនខេត្តចេញនូវគោលនយោបាយបានទាន់ពេល និងសមស្រប ដើម្បីជំនួយប្អូនៗសិស្សានុសិស្សក្រីក្រមានលក្ខណសម្បត្តិទៅរៀនសូត្រ។ល។៕
ឡេស៊ាង