07/04/2015 - 14:50

ផ្តល់ឱកាសសម្រាប់អ្នកចិញ្ចឹមត្រីខ្ជឹងនៅតំបន់ណាមសុងហូវ

រោង​ចក្រ​ច្នៃ​ត្រី​ខ្ជឹង​នី​ហ​រ័​​ណ ទើប​តែ​ចាប់​ផ្តើម​ក​សាង​នៅ​ភូមិ​និញ​ឡើយ ឃុំ​និញ​គ្វើយ​A ស្រុក​ហុង​យ៉ឹង​ ខេត្ត​បាក​លីវ នេះ​គឺ​ជា​ដំ​ណឹង​រីក​រាយ​សម្រាប់​ក​សិ​ករ​នៅ​ភូមិ​ភាគ ក្នុង​នោះ​មាន​ជន​រួម​ជាតិ​ខ្មែរ​។ល។​

 ​ តំ​ណាង​វិ​និ​យោគ​​ិន​ចុះ​កិច្ច​សន្យា​សហ​ការ​វិ​និ​យោគ​ធា​នា ប្រ​មូល​ទិញ​ផលិត​ផល​ត្រី​ខ្ជឹង​ជា​មួយ​ស្រុក​ហុង​យ៉ឹង​។


រោង​ចក្រ​ច្នៃ​ត្រី​ខ្ជឹង​នី​ហ​រ័ណ អា​ស្រ័យ​ដោយ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ជល ផល​ហុង​យ៉ឹង​និង​ក្រុម​ហ៊ុន​ Seil Yangman​ (ប្រ​ទេស​កូរ៉េ​) សហ​ការ​វិនិ​យោគ​ទុន​ថ​វិ​កា​ដំ​បូង​គឺ​៦០​ពាន់​លាន​ដុង​។ រោង​ចក្រ​ត្រូវ​បាន​កសាង​លើ​ផ្ទៃ​ដី​៨.០០០​ម៉ែត្រ​កា​រ៉េ ព​លា​នុ​ភាព​រៀប​ចំ​គ្រោង​ប្លង់​ពី​៥​ដល់​៧​តោន​​ត្រី វត្ថុ​ធាតុ​ដើម​/ថ្ងៃ តាម​ការ​គ្រោង​ទុក​យឺត​បំ​ផុត​ គឺ​នៅ​ក្នុង​ត្រី​មាស​ទី​I​ ឆ្នាំ​២០១៦ រោង​ចក្រ​នឹង​ដំ​ណើ​ការ​ស​កម្ម​ភាព​ជា​ផ្លូវ​ការ​។  

លោក​លឿង​ភឿង​ដុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ហុង​យ៉ឹង ឲ្យ​ដឹង​៖ គណៈ​នា​យក​រោង​ចក្រ​ច្នៃ​ត្រី​ខ្ជឹង​នី​ហ​រ័ណ បាន​ចុះ​កិច្ច​សន្យា​ម៉ៅ​ទិញ​ទាំង​ស្រុង​ផលិត​ផល​ត្រី​ខ្ជឹង​ចិញ្ចឹម​នៅ​នឹង​ភូមិ​ភាគ ដើម្បី​ធ្វើ​ការ​នាំ​ចេញ ព្រម​ទាំង​ឧបត្ថម្ភ​ផ្ទេរ​ជូន​បច្ចេក​ទេស​ដល់​កសិ​ករ​ចាប់​ពី​ការ​ភ្ញាស់​ចិញ្ចឹម​ត្រី​ខ្ជឹង​ពូជ ការ​ថែ​ទាំនិង​គ្រប់​គ្រង​។ល។ "ត​ទៅ​អ​នា​គត​ផ្ទៃដី​ចិញ្ចឹម​ត្រី​ខ្ជឹង​របស់​ស្រុក​នឹង​ពង្រីក​ឡើង​ដល់​ទៅ៨០០​ហិ​កតា​ ជួយ​ឲ្យ​កសិ​ករ​មាន​ឱ​កាស​បង្កើន​ការ​ផលិត​ធ្វើ​មាន​ធ្វើ​បាន​លើ​ដី​ស្រែ​របស់​គ្រួ​សារ​"​លោក​លឿង​ភឿង​ដុង ឲ្យ​ដឹង​ដូច្នេះ។

តាម​ថ្នាក់​ដឹក​នាំ​ស្រុក​ហុង​យ៉ឹង មក​ទល់​ពេល​នេះ មាន​គ្រួ​សារ​ក​សិ​ករ​ជា​ច្រើន​បាន​ស្ទាត់​ជំ​នាញ​បច្ចេក​ទេស​ចិញ្ចឹម​ត្រី​ខ្ជឹង​។ តួ​យ៉ាង​ដូច​មូល​ដ្ឋាន​ភ្ញាស់​ចិញ្ចឹម​ត្រី​ខ្ជឹង​ហ្វាង​ថុង​ជា​ដើម​។ អា​ស្រ័យ​ទទួល​បាន​ជំ​នួយ និង​ចែក​រំ​លែក​បទ​ពិ​សោធន៍​ពី​អ្នក​ជំ​នាញ​ការ​នៃ​ប្រ​ទេស​កូ​រ៉េ បាន​ជា​បច្ចុប្បន្ន​មូល​ដ្ឋាន​នេះ ភ្ញាស់​ត្រី​ខ្ជឹង​ពូជ​សម្រេច​អត្រា​ដល់​ទៅ​៩០​% មិន​ដូច​កាល​ពី​មុន​នេះ សម្រេច​បាន​តែ​១០​%​ប៉ុណ្ណោះ​។ "​រយៈ​ពេល​ជិត​ៗ​នេះ យើង​ខ្ញុំ​ថែម​ទាំង​បាន​នាំ​ចូល​ដោយ​ផ្ទាល់​ត្រី​ពូជ​ប្រ​ភេទ​តូច​(៦.០០០​ដល់​៦.៥​០០​ក្បាល​/គី​ឡូ​ក្រាម ពី​ប្រ​ទេស​ពី​ហ្វីពី​ន​ គិត​ជា​តម្លៃ​ទឹក​ប្រាក់​ជាង​១.០០០​USD/​គី​ឡូ​ក្រាម​ យក​មក​ភ្ញាស់​ឲ្យ​​ទៅ​ជា​ត្រី​ពូជ​គិត​ចំ​នួន​ពី​​២០​ដល់​ ៥០​ក្បាល​/គី​ឡូ​ក្រាម បាន​ជួយ​ឲ្យ​យើង​ខ្ញុំ​ក្លាយ​ជា​មូល​ដ្ឋាន​ត​ភ្ជាប់​ក្នុង​ការ​ចិញ្ចឹម​-ច្នៃ​-លក់​ផលិត​ផល​ត្រី​ខ្ជឹង រ​វាង​ខេត្ត​បាក​លីវ ជា​មួយ​នឹង​ដៃ​គូ​នៃ​ប្រ​ទេស​កូ​រ៉េ។​ ក្នុង​ឆ្នាំ​២០១៥ យើង​ខ្ញុំ​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ដើម្បី​​ផ្គត់​ផ្គង់​ត្រី​ពូជ​ប្រ​មាណ​១​លាន​ក្បាល លុះ​ដល់​ឆ្នាំ​២០១៦​កើន​ឡើង​២​លាន​ក្បាល ដើម្បី​ធា​នា​ប្រ​ភព​ត្រី​ក្នុង​ការ​នាំ​ចូល​ជូន​ប្រ​ជា​ជន​ភូមិ​ភាគ​"​ លោក​វ៉​វុាំងអ៊ុ​ក តំ​ណាង​ម្ចាស់​មូល​ដ្ឋាន​ហ្វាង​ថុង ឲ្យ​​ដឹង​ដូច្នេះ​។

លោក​តៀក​តៀង​យុង ប្រ​ធាន​សា​ខា​នា​​យក​ដ្ឋាន​ចិញ្ចឹម​ជល​ផល​ខេត្ត​​កាម៉ា​វ ឲ្យ​​ដឹង​៖ បច្ចុ​ប្បន្ន ភូមិ​ភាគ​មាន​ក​សិ​ករ​រាប់​ពាន់​គ្រួ​សារ​ចិញ្ចឹម​ត្រី ខ្ជឹង​រាប់​រយ​ហិក​តា ប៉ុន្តែ​តម្លៃ​មិន​ទៀង​ទាត់​និង​មិន​ទាន់​មាន​ច្រក​ចេញ​លំ​នឹង​នៅ​ឡើយ​។ អា​ស្រ័យ​ហេតុ​នោះ រោង​ចក្រ​ច្នៃ​ត្រី​ខ្ជឹង​នៅ​ហុង​យ៉ឹង បាន​កសាង​នឹងមា​ន​ឱ​កាស​ល្អ ដើម្បី​ក​សិ​ករ​នៅ​ភូមិ​ភាគ​មាន​ការ​ជឿ​ជាក់​ពង្រីក​ចិញ្ចឹម​ត្រី​ខ្ជឹង រក​បាន​ប្រាក់​ចំ​ណូល​បន្ថែម​លើ​ផ្ទៃ​ដី​រួម​។ "​ឲ្យ​តែ​តម្លៃ​បាន​លំ​នឹង​ប្រ​មាណ​ពី​៣​០០​ដល់​៤០០​ពាន់​ដុង​/គី​ឡូ​ក្រាម គឺ​ផ្ទៃ​ដី​ចិញ្ចឹម​ត្រី​ខ្ជឹង​១​ហិក​តា ក្រោយ​ពី​រយៈ​ពេល​ចិញ្ចឹម​១៨​ខែ អាច​នឹង​ជួ​យ​ប្រ​​ជា​ជន​រក​បាន​ប្រាក់​ចំ​ណូល​រាប់​រយ​លាន​ដុង​"​ លោក​តៀក​តៀង​យុង​ ឲ្យ​ដឹង​ដូច្នេះ​៕

ហឺវ​តុង​-លី​សៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​លឿង​ភឿង​ដុង