15/03/2016 - 09:14

ដើម្បីភាពសុខសាន្តនៅតំបន់ព្រំដែន

តាម​គោល​លំ​នាំ​៤​រួម​" ហូប​រួម រស់​នៅ​រួម ធ្វើ​ការ​រួម និ​យាយ​ភា​សា​ជន​ជាតិ​និង​ភា​សាស​កល​រួម​" កង​ទ័ព​ការ​ពារ​ព្រំ​ដែន​កៀង​យ៉ាង​ ក​សាង​នូវ​ភាព​ទំ​នុក​ចិត្ត​ក្នុង​ជន​រួម​ជាតិ​នៅ​តំ​បន់​ព្រំ​ដែនបាន​ល្អ​ប្រ​សើរ​។  

កម្មា​ភិ​បាល យុទ្ធ​ជន​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ជួយ​ប្រ​ជា​ជន​ប្រ​មូល​ផល​ស្រូវ​នៅ​ភូមិ​សាស្រ្ត​ស្រុក​យ៉ាង​ថាញ់​។ 

និ​ទា​ឃៈ​រដូវ​ឆ្នាំ​នេះ អង្គុយ​ក្នុង​ផ្ទះ​ស្រ​ឡះ​ស្រ​ឡំ សម​រម្យ គ្រួ​សារ​ក្រី​ក្រ​ទាំង​ឡាយ មិន​អាច​ណា​បំ​ភ្លេច​បាន​នូវ​ស្នា​ដៃ​របស់​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ដែល​បាន​នាំ​មុខ​ចលនា​រួម​វិភាគ​ទាន​សង់​ផ្ទះ​ជូន​មា​មីង​។ ផ្ទះ​ទ្រុឌ​ទ្រោម​រាប់​សិប​ពាន់​ខ្នង​ឥ​ឡូវ​បាន​សង់​ថ្មី ក្នុង​នោះ គប្បី​និ​យាយ​ដល់​ការ​ចលនា​៖​" ទ្រ​នំ​សុខ​ជន​រួម​ជាតិ​តំ​បន់​ព្រំ​ដែន​"។ ក្នុង​ការ​ចលនា​លើក​នេះ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ភូ​ម៉ី​យ៉ាង​ថាញ់ វិញ​ដេវ បាន​សង់​ផ្ទះ​ជូន​អ្នក​ក្រ​ចំ​នួន​១០០​ខ្នង​។ ក្នុង​នោះ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ភូ​ម៉ី បាន​ជួយ​លុប​បំ​បាត់​ផ្ទះ​ដាច់​រយីក​ទ្រុឌ​ទ្រោម​នៅ​ភូមិ​មួយ​លើ​ភូមិ​សាស្រ្ត​ដែល​ប៉ុស្តិ៍​បោះ​ជំ​រំ​។ មិន​ត្រឹម​តែ​សង់​ផ្ទះ បង​ៗ​កង​ទ័ព​នៅ​ទាំង​មាន​ភារៈ​ជួយ​មា​មីង​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​បង្រៀន​អក្សរ​ជូន​កុ​មារ​ប្រ​មូល​ផល​ស្រូវ បង្ការ​ព្យុះ​ទឹក​ជំ​នន់ ក​សាង​សំ​ណង់​ប្រ​ជា​សុ​ខុ​មាល​ភាព​រាប់​សិប​។ល។

ក្នុង​អំ​ឡុង​ជាង​៥​ឆ្នាំ​កន្លង កង​កម្លាំង​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​យ៉ាង​ថាញ់​នៅ​ទាំង​ចលនា​កុ​មា​ដែល​បោះ​បង់​ការ​រៀន​សូត្រ​រាប់​ពាន់​រូប ឲ្យ​វិល​មក​ចូល​រៀន​វិញ ជួស​ជុល​និង​សាង​សង់​ផ្ទះ​ថ្មី​ជូន​មុខ​សញ្ញា​គោល​ន​យោ​បាយ​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​៥០០​ខ្នង គិត​ជា​តម្លៃ​ទឹក​ប្រាក់​រាប់​សិប​ពាន់​លាន​ដុង ជួយ​រុះ​រើ​ទៅ​កន្លែង​ថ្មី ដើម្បី​ធ្វើ​ស្ថិរ​វប្ប​កម្ម​ស្ថិរ​និ​វេសន៍​ជូន​ប្រ​ជា​ជន​រាប់​រយ​គ្រួ​សារ​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ​ថ្មី​។ ក្រៅ​ពី​នោះ ប៉ុស្តិ៍​នៅ​ទាំង​ជួយ​រដ្ឋ​អំ​ណាច់​ភូមិ​ពង្រឹង​ឡើង​វិញ​សា​ខា​បក្ស ក្រុម​សម្រុះ​សម្រួល​។ ពង្រឹង​និង​អនុ​វត្ត​សណ្តាប់​ធ្នាប់ គណៈ​នគរ​បាល​ឃុំ​ក្រុម​សម្រុះ​សម្រួល​ចំ​នួន​៣៨​ដោយ​មាន​ស​មា​ជិក​១៣៥​រូប​។ មាន​ភូមិ​តំ​បន់​ជ្រៅ តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​ជា​ច្រើន​ដែល​មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ពី​មុន​នេះ ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​ជួប​ការ​លំ​បាក​ណាស់ មា​មីង​រស់​នៅ​ដាច់​ដោយ​ឡែក​ការ​ហូប​ចុក​នៅ​ខ្វះ​ខាត​ខួប​ឆ្នាំ អ​បិយ​ជំ​នឿ​ឱន​ថយ តែង​កើត​មាន​ក្នុ​ង​ចំ​ណោម​មា​មីង ប៉ុន្តែ​បច្ចុប្បន្ន​នៅ​ទី​នេះ បាន​ក្លាយ​ជា​"​ចំ​ណុច​លេច​ធ្លោ​ខាង​វប្ប​ធម៌​នៅ​តំ​បន់​ព្រំ​ដែន​" ដូច​ភូមិ​៖ ហ្គាច់​ហ្គោ វាម​ហាង ត្រា​ផក​។ បច្ចុ​ប្បន្ន ទូ​ទាំង​ស្រុក​បាន​ទ​ទួល​ស្គាល់​គ្រួ​សារ​វប្ប​ធម៌​និង​ភូមិ​វប្ប​ធម៌​៩៨​%​។ ទម្លាប់​ឱន​ថយ​បាន​ច្រាន​បន្ថយ និង​លុប​បំ​បាត់​ជា​បណ្ដើរ​ៗ ប្រ​ជា​ជន​តែង​បាន​ទទួល​យក​សេ​វា​សុ​ខា​ភិ​បាល​និង​វប្ប​ធម៌​ស្មារ​តី​។ ប្រ​ព័ន្ធន​យោ​បាយ​នៅ​មូល​ដ្ឋាន​បាន​ពង្រឹង​ការ​រៀប​ចំ​និង​ស​កម្ម​ភាព​របស់​អង្គ​ការ​ម​ហា​ជន​មាន​ភាព​រ​លូន ជា​បង្អែក​សម្រាប់​ប្រ​ជា​ជន​ក្នុង​ដំ​ណាក់​កាល​កសាង​អភិ​វឌ្ឍ​លើ​គ្រប់​វិ​ស័យ​សេដ្ឋ​កិច្ច​-សង្គម​កិច្ច រក្សា​រឹង​មាំ​កិច្ច​ការ​ការ​ពារ​ប្រ​ទេស​-សន្តិ​សុខ​ភូមិ​ភាគ​។ ផ្តើម​ពី​ស្រុក​មាន​អត្រា​គ្រួ​សារ​ក្រី​ក្រ​ដល់​ទៅ​៥០​% មក​ទល់​នឹង​បច្ចុ​ប្បន្ន មាន​គ្រួ​សារ​ចំ​នួន​៨០​% មាន​ផ្ទះ​នៅ​លំ​នឹង ផ្ទះ​រឹ​ង​មាំ ទិញ​បាន​ម៉ូ​តូ​សម្ភារៈ​ប្រើ​ប្រាស់​សម្រាប់​គ្រួ​សារ ជីវ​ភាព​បាន​សម្បូរ​ធូរ​ធារ​។

កម្មា​ភិ​បាល យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​ខេត្ត​កៀង​យ៉ាង បង្ក​បាន​នូវ​ខ្សែ​ក្រ​វាត់​ការ​ពារ​និង​ជំ​ហរ​យុទ្ធ​សាស្រ្ត​ប្រ​ជា​ជន ក្នុង​ការ​ចលនា​ម​ហា​ជន ចូល​រួម​ការ​ពារ​សន្តិ​សុខ​ការ​ពារ​ប្រ​ទេស​។ ជួយ​ជន​រួម​ជាតិ​លើក​កម្ពស់​ស្មារ​តី​ប្រុង​ប្រ​យ័ត្ន​បដិ​វត្តន៍ បង្ការ​ទប់​ស្កាត់​ឧ​បាយ​កល​បំ​បែក​បំ​បាក់​ផែន​ម​ហា​សាម​គ្គី​ជន​ជាតិ​រួម​ចំ​ណែក​ក្នុង​ភារ​កិច្ច រក្សា​សន្តិ​សុខ​ន​យោ​បាយ សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម ដើម្បី​ភាព​សុខ​សាន្ត​នៅ​តំ​បន់​ព្រំ​ដែន​តី​ណាម​៕

លេស៊ាងៈសុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
កម្មា​ភិ​បាល