20/04/2016 - 15:25

ខេត្តហូវយ៉ាង សម្រេចលក្ខឋានឧត្តានកម្មអប់រំមតេ្តយ្យ

ខេត្តហូវយ៉ាង បានក្រសួងអប់រំនិងបណ្តុះបណ្តាលទទួលស្គាល់សម្រេច លក្ខឋានឧត្តានកម្មអប់រំមតេ្តយ្យជូនកុមារអាយុ៥ឆ្នាំ។ ដូច្នេះ ខេត្តហូវយ៉ាងជាខេត្តមួយក្នុងចំណោម៥ខេត្ត ក្រុងនៅវាលរាប ទន្លេគឺវឡុងសម្រេចលក្ខឋាន។ 

គ្រូ​និងសិស្សសា​លា​មតេ្តយ្យ​ហឿង​យឿង​។

កំ​ណត់​កម្រិត​មតេ្តយ្យ គឺ​ជា​គ្រឹះ​ធារ​ដើម្បី​សិស្សវិ​វឌ្ឍន៍​លើ​គ្រប់​ជ្រុង​ជ្រោយ បាន​ជា​ផ្នែក​អប់​រំ​ខេត្ត​ហូវ​យ៉ាង​ក​សាង​ផែន​ការ​អភិ​វឌ្ឍន៍​អប់​រំមតេ្តយ្យ​ដោយ​ភាព​លម្អិត​ជាក់​ស្តែង​។ ទន្ទឹម​នឹងនោះ ផ្នែក​ក៏​បាន​ប្រ​មូល​ផ្តុំ ផ្សព្វ​ផ្សាយ​ដោយ​ប្រ​សិទ្ធ​ភាព គម្រោង​ឧត្តានកម្ម​អប់​រំ​មតេ្តយ្យជូន​កុ​មារ​អា​យុ​៥​ឆ្នាំ តាម​សេចក្តី​សម្រេច​លេខ​២៣៩​របស់​នា​យក​រដ្ឋ​មន្ត្រីនៃ​រដ្ឋា​ភិ​បាល។ ដំណើរ​គម្រោង​អភិ​វឌ្ឍ​នៅ​រាល់​ឃុំ សង្កាត់ ទី​ប្រ​ជុំ​ជន ចាំ​បាច់​ត្រូវ​តែ​មាន​ខ្លឹម​សារ​អភិវឌ្ឍ​អប់រំ​មតេ្តយ្យ លោក​លឿង​យ៉ាង​ណាម​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​លឿង​ងៀ ស្រុក​ឡុង​មី ឲ្យ​ដឹង​៖ "កិច្ច​ចង្អុល​ការ​របស់​ថ្នាក់​ដឹក​នាំ​ស្រុក​ចាប់​ពី​បង្កើត​ឃុំ​ថ្មី ចែក​ចេញ​ពី​ឃុំ​លឿង​តឹម គណៈ​កម្មា​ធិ​ការ​បក្ស គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​លឿង​ងៀ បាន​អា​ទិ​ភាព​អភិវឌ្ឍ​ប្រ​ព័ន្ធ​អប់រំ ពិ​សេស​គឺ​សា​លា​កម្រិត​មតេ្តយ្យ​។ បច្ចុ​ប្បន្ន ក្រៅ​ពី​សា​លា​មតេ្តយ្យ​នៅ​មជ្ឈ​មណ្ឌល​ឃុំ​បាន​ក​សាង​ថ្មី សា​ខា​សា​លា​នៅ​រាត់​រាយ​ក៏​បាន​កសាង​រឹង​មាំ​និង​សម​រម្យ​ទាំង​អស់​ធា​នា​ជូន​កុ​មារ​ចូលរៀន​កម្រិត​មតេ្តយ្យ ដោយ​សុវត្ថិ​ភាព កុមារ​អា​យុ៥​ឆ្នាំ​បាន​រៀន២​ពេល​/ថ្ងៃ​"។ ចំ​ណែក​នៅ​ឃុំហ្វា​ឡឺវ​ ក្រុង​វី​ថាញ់ លោក​គឹម​ទ្រុង​យុង អនុ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្សឃុំឲ្យ​ដឹង​៖ កម្រិត​មតេ្តយ្យ​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ បាន​ត្រួត​ពិ​និត្យ​និងទទួល​ស្គាល់​សម្រេច​លក្ខ​ឋាន​ឧត្តាន​កម្ម​អប់​រំ មតេ្តយ្យ​ជូន​កុ​មារ​អា​យុ​៥​ឆ្នាំ ដោយ​សារ​មូលដ្ឋាន សម្ភារៈ​សា​លា​មតេ្តយ្យ​ហឿង​ស៊ែន ក​សាង​រឹង​មាំ​មាន​គ្រូ​បង្រៀន​គ្រប់​គ្រាន់​និង​សម្រេច​បទ​ដ្ឋាន​ ។

តាម​ប្រ​សាសន៍​របស់​លោកវ៉​ថាញ់​ម៉ូង អនុ​ប្រ​ធាន​ការិ​យា​ល័យ​នៃ​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​ហូវ​យ៉ាង ពេល​សា​លា​មតេ្តយ្យ​នា​នា​បាន​កសាង​ថ្មី ការ​ចលនា​កុមារ​ចូល​រៀន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ងាយ​ស្រួល​ជាង​។  ពិ​សេស​គឺនៅ​តាម​មណ្ឌល​សា​លា​មាន​សិស្ស​ជន​ជាតិ​ភាគតិច​កុះ​ករ គ្រូ​បង្រៀន​បាន​បំ​ពេញ​ការ​ងារ​ផ្សព្វ​ផ្សាយ​ល្អ ហេតុ​នោះ អត្រា​កុ​មារ​ជន​ជាតិ​ភាគ​តិច​ចូល​រៀន​សម្រេច​១០០​%។ អ្នក​គ្រូវ៉​ធី​ហាញ់ នា​យិកា​សា​លា​មតេ្តយ្យ​ហឿង​យឿង ស្រុក​ចូវ​ថាញ់​A ឲ្យ​ដឹង​៖ "សិស្ស​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត បាន​ចលនា​ចូល​រៀន​ទាំង​អស់​។ ក្រៅ​ពី​គោល​ន​យោ​បាយ​មិន​បង់​កម្រៃ​សិក្សា​និង​កាត់​បន្ថយ​កម្រៃ​សិក្សា​ប្អូន​ៗ ថែម​ទាំង​បាន​ឧបត្ថម្ភ​ជា​រៀង​រាល់​ខែ​ទៀត​ផង ហេតុ​នោះ​អា​ណា​ព្យា​បាល​សិស្ស​មាន​ការ​ស្ងប់​ចិត្ត​ឲ្យ​កូន​មករៀន​នៅ​សា​សា​នេះ​"។

ដើម្បី​ឲ្យ​បាន​ទទួលស្គាល់​សម្រេច​បទ​ដ្ឋាន បច្ចុប្បន្ន​ខេត្ត​ហូវ​យ៉ាង មាន​សាលាមតេ្តយ្យ​ចំ​នួន​៨៤ រួម​មាន​៖ សា​លារដ្ឋ​ចំ​នួន​៨៣ សា​លា​ឯក​ជន​១ និង​មាន​កុមារ​៤៩ក្រុម ថ្នាក់មតេ្តយ្យ​ឯក​ជន​ក្នុង​នោះ​មាន​សា​លា​សម្រេច​បទដ្ឋាន​ជាតិ​៣២/៨៤ ស្រូប​អត្រា​៣៨,០៩%។ តាម​ប្រសាសន៍​របស់​លោកដុង​វុា​ំង​ថាញ់ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្តហូវយ៉ាង សម្រេច​ឧត្តានកម្ម​អប់រំ​មតេ្តយ្យ​ជូន​កុ​មារ​អា​យុ​៥​ឆ្នាំ គឺ​ជា​គ្រឹះ​ធារ ដើម្បីលើក​កម្ពស់​គុណ​ភាព​អប់រំជូន​កម្រិតសិក្សា​បន្ត​បន្ទាប់​៕

ហាថាញ់-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​លោកវ៉​ថាញ់​ម៉ូង