មកទល់នឹងបច្ចុប្បន្ន កងជួរកម្មាភិបាលពេទ្យជនជាតិខ្មែរនិយាយរួម និងកងជួរជម្រើសតាំង និយាយដោយឡែកបានរួមចំណែកលើកកម្ពស់គុណភាពរបស់កងជួរកម្មាភិបាលពេទ្យ នៃមជ្ឈមណ្ឌលសុខាភិបាល ស្រុកកើ-ដ ក្រុងកឹងធើ។
វេជ្ជបណ្ឌិតហ្វាយនិងវេជ្ជបណ្ឌិតហូ តែងប្តូរយោបល់អំពីមុខ ជំនាញនៅកន្លែងធ្វើការ។
វេជ្ជបណ្ឌិតឯកទេស ឌិញស្វឹងហាយ នាយកមជ្ឈមណ្ឌលសុខាភិបាល ស្រុកកើ-ដរៀបរាប់៖"កាលទើបចែកស្រុក ប្រព័ន្ធសុខាភិបាលមូលដ្ឋានស្រុកកើ-ដកង្វះគ្រប់សព្វមូលដ្ឋានសម្ភារៈទ្រុឌទ្រោម បរិក្ខារពេទ្យចាស់ហួសសម័យ ពិសេសគឺខ្វះកងជួរកម្មាភិបាលពេទ្យយ៉ាងធ្ងន់ធ្ងរ។ ពេលនោះដំណាក់សុខាភិបាលមានវេជ្ជបណ្ឌិតរាប់បានត្រឹមតែលើម្រាមដៃ" ។ ចំពោះស្ថានភាពដូចពោលខាងលើ មជ្ឈមណ្ឌលឯកភាពស្នើសូមផ្នែកសុខាភិបាលភូមិភាគ បង្កលក្ខណៈឲ្យកម្មាភិបាលនៅនឹងកន្លែង ទៅសិក្សាលើកកម្ពស់ចំណេះដឹង។ រហូតមកទល់នឹងបច្ចុប្បន្ន មជ្ឈមណ្ឌល មានវេជ្ជបណ្ឌិតចំនួន១៣រូប ប្រឡងជាប់វិញ្ញាបនប័ត្រប្រព័ន្ធរៀនបណ្តើរ ធ្វើការបណ្ដើរ។ បច្ចុប្បន្ន មជ្ឈមណ្ឌលបន្តការបញ្ជូនកងជួរកម្មាភិបាល ពេទ្យទៅរៀនពហុវិជ្ជាពេទ្យចំនួន៤រូប ឱសថការី១រូប និង៣រូបកំពុងរៀនបរិញ្ញាសម្ភពប្រព័ន្ធសុក្រឹតការ។ បច្ចុប្បន្ន នៅរាល់ដំណាក់សុខាភិបាលស្រុកកើ-ដ សុទ្ធតែមានវេជ្ជបណ្ឌិត១០០%។ លោកស្វឹងហាយ ឲ្យដឹងបន្ថែម៖ "ចាប់តាំងពីពេលបង្កើតមជ្ឈមណ្ឌលសុខាភិបាលស្រុកកើ-ដ នៅភូមិថើយហ្វាB ទីប្រជុំជនកើ-ដ កន្លែងដែលមានជនរួមជាតិខ្មែរច្រើនបំផុតរបស់ស្រុក។ ក្នុងរយៈកាលធ្វើឲ្យសុក្រឹតប្រព័ន្ធសុខាភិបាលមូលដ្ឋាន ពេលកងជួរកម្មាភិបាលមជ្ឈមណ្ឌលចុះទៅឃុំនានាដូច៖ ថើយស្វឹង ថើយដុង ដុងហ៊ីប ដុងថាំង។ល។ យល់ឃើញថាគប្បីកសាងប្រព័ន្ធសហការី គ្រូពេទ្យ វេជ្ជបណ្ឌិតជនជាតិខ្មែរ ពីព្រោះកងជួរទាំងនេះ នឹងយល់ច្បាស់ពីទំនៀមទម្លាប់របស់មាមីងជនរួមជាតិខ្មែរងាយស្រួលក្នុងការផ្សព្វផ្សាយអនុវត្តនូវរាល់កម្មវិធីទិសដៅសុខាភិបាលជាតិ។ ផ្តើមពីនោះ មជ្ឈមណ្ឌលស្នើទទួលវេជ្ជបណ្ឌិត ឱសថការីដែលបានជម្រើសតាំងទៅរៀនត្រឡប់មកបំពេញការងារវិញ"។
វេជ្ជបណ្ឌិតយ័ញហូ បំពេញការងារនៅដំណាក់សុខាភិបាលឃុំថើយហ៊ឹង ឲ្យដឹង៖ "ខ្ញុំប្រឡងជាប់វិញ្ញាបនប័ត្រឆ្នាំ២០១៥ ត្រូវបានចាត់បញ្ជូនមកបំពេញការងារនៅទីនេះពីព្រោះនៅដំណាក់សុខាភិបាលពុំទាន់មានវេជ្ជបណ្ឌិត។ ក្នុងរយៈកាលបំពេញការងារនៅទីនេះ ខ្ញុំបានមជ្ឈមណ្ឌល ចាត់មកបម្រើការខាងផ្នែករោគក្នុងមជ្ឈមណ្ឌលសុខាភិបាល ស្រុកកើ-ដ ដើម្បីជាជំនួយបំពេញឲ្យកងជួរវេជ្ជបណ្ឌិតក្នុងផ្នែកជំនាញនេះ ពីព្រោះបច្ចុប្បន្ន កម្មាភិបាល បុគ្គលិកពេទ្យទៅរៀនជំនាញខ្វះកម្លាំង។ ធ្វើការងារនៅមជ្ឈមណ្ឌល ខ្ញុំបានជួបប្រាស្រ័យនឹងអ្នកជំងឺជាច្រើនម៉្លោះហើយ កាន់តែរៀនសូត្របាននូវបទពិសោធន៍ ខ្ញុំរីករាយណាស់ពី ព្រោះបានរដ្ឋជម្រើសតាំងទៅរៀនខាងវិជ្ជាពេទ្យ"។
ចំណែកវេជ្ជបណ្ឌិតដាវធីធូហ្វាយ ក៏ជាអ្នកដែលបានរដ្ឋជម្រើសតាំងទៅ រៀនខាងវិជ្ជាពេទ្យ។ ជីវភាពគ្រួសារជួបការលំបាកច្រើនមានដីស្រែ៣កុង ឪពុកស្លាប់ ម្តាយនៅម្នាក់ឯងចិញ្ចឹមកូនតូច៣នាក់និងម្តាយចាស់។ ដោយឃើញម្តាយនឿយហត់បងៗរបស់ធូហ្វាយឈប់រៀនទៅស៊ីឈ្នួលរកប្រាក់ចំណូលបន្ថែមជូនគ្រួសារ។ ធូហ្វាយ សូមឈប់រៀនជាច្រើនលើកច្រើនសារ ប៉ុន្តែសមាជិកក្នុងគ្រួសារមិនព្រមឲ្យឈប់ ពីព្រោះហ្វាយរៀនគ្រាន់បើ។ ធូហ្វាយ រៀបរាប់៖ "កាលខ្ញុំបានរដ្ឋជម្រើសតាំងទៅរៀនមហាវិទ្យាល័យពេទ្យ ផាមង៉ុកថាច់នៅក្រុងហូជីមិញ សមាជិកក្នុងគ្រួសារអរផងព្រួយផង។ បន្ទាប់ពីបានជ្រាបដំណឹងថា បានរដ្ឋឧបត្ថម្ភ សមាជិកក្នុងគ្រួសារត្រេកអរគ្រប់គ្នា"។ ធូហ្វាយប្រឡងជាប់ វិញ្ញាបនប័ត្រវេជ្ជបណ្ឌិតពហុវិជ្ជាពេទ្យឆ្នាំ២០១១ ដាក់ពាក្យសូមការងារបានរដ្ឋទទួលបញ្ជូនមកបំពេញការងារ នៅមជ្ឈមណ្ឌលសុខាភិបាលស្រុកកើ-ដ។ ក្រោយពីបំពេញការងារបានមួយរយៈពេល បានមជ្ឈមណ្ឌលបញ្ជូនទៅរៀនវគ្គសិក្សាកំណត់ទិស ត្រូវបានចាត់មកទទួល បន្ទុកផ្នែកសម្ភពរបស់មជ្ឈមណ្ឌល។ ធូហ្វាយ រៀបរាប់៖ "មាមីងខ្មែរជា ច្រើនមកពិនិត្យជំងឺ ខ្ញុំតែងឆ្លៀតពេលណែនាំបន្ថែមអំពីចំណេះដឹងខាង វេជ្ជសាស្រ្តជូនមាមីងបានជ្រាប។ ថ្មីៗនេះ ស្មារតីថែទាំសុខភាពផ្ទាល់ខ្លួនរបស់ជនរួមជាតិខ្មែរមានការភ្ញាក់រលឹកច្រើន។ ពេលឈឺម្តងៗ មាមីងមកពិនិត្យជំងឺភ្លាម និងធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិត គ្មាននៅធ្វើតាមទំនើងចិត្តដូចពីមុនទៀត"។
តាមប្រសាសន៍របស់វេជ្ជបណ្ឌិតឌិញស្វឹងហាយ អ្នកដែលបានជម្រើសទៅរៀន សព្វថ្ងៃកំពុបំពេញការងារនៅមជ្ឈមណ្ឌលសុខាភិបាលស្រុកកើ-ដ តួយ៉ាងដូច៖ វេជ្ជបណ្ឌិតហូ វេជ្ជបណ្ឌិតហ្វាយ ឱសថការីហុង ឱសថការីវ៉េរី ឱសថការីទូ ឱសថការីមិញ បរិញ្ញាណឺ។ល។ កំពុងនឹងអនុវត្តការងារថែទាំសុខភាពជូនប្រជាជនបានល្អ រួមចំណែកលើកកម្ពស់គុណភាពក្នុងការពិនិត្យ ព្យាបាលជំងឺជូនប្រជាជននៅស្រុកកើ -ដ៕
ហាថាញ់-មុនី