បងគីហីវថាញ់ អនុប្រធានគណៈជនជាតិខេត្តហូវយ៉ាង អំណូតនឹងយើងខ្ញុំៈ "ភូមិដប់ឃុំលឿងង៉ៀ ស្រុកឡុងមី មិនត្រឹមតែជាភូមិវប្បធម៌ប៉ុណ្ណោះទេ តែថែមទាំងចាត់ទុកជាភូមិសង្វាតរៀនសូត្រទៀតផង"។
ទីតាំងសាលាបឋមសិក្សានៅភូមិដប់ ត្រូវបានកសាងរឹងមាំ ជួយឲ្យសិស្សងាយស្រួល
ក្នុងការរៀនសូត្រ។
លឿងង៉ៀ ជាឃុំមានជនរួមជាតិខ្មែររស់នៅកុះករ ប្រមូលម្ដុំច្រើនបំផុតនៅភូមិដប់។ បងលឿងយ៉ាងណាម អនុប្រធានគណៈកម្មាធិការប្រជាជនឃុំលឿងង៉ៀ រៀបរាប់៖ "មុននេះ ផ្លូវចូលទៅកាន់ភូមិដប់ពិបាកដើរណាស់ នៅពេលតម្រូវការចុះទៅបំពេញការងារម្ដងៗ យើងខ្ញុំត្រូវធ្វើដំណើរតាមទូកត្រូវចំណាយពេលកន្លះ ថ្ងៃចួនកាលពេញមួយថ្ងៃ។ ប៉ុន្តែសព្វថ្ងៃនេះ អាស្រ័យដោយកម្មវិធីវិនិយោគរបស់រដ្ឋ សម្រាប់តំបន់មានជនរួមជាតិភាគតិចរស់នៅកុះករ ផ្លូវគមនាគមន៍នៅភូមិដប់ត្រូវបានបង្កើនកម្រិត ស្ពានស្នួរត្រូវបានផ្លាស់ដោយបេតុង សិស្សានុសិស្សក្នុងភូមិលែងធ្លាក់ស្ពានស្នួរដូចពីមុនទៀត។ ទឹកស្អាត អគ្គិសនី ត្រូវបានអាទិភាពវិនិយោគជូនជនជាតិភាគតិចប្រើប្រាស់។ អគ្គិសនី មិនត្រឹមតែសម្រាប់អុជបំភ្លឺតំបន់ជនបទក្រីក្រ ជួយប្រជាជនខិតជិតនឹងវិទ្យាសាស្រ្ត បច្ចេកទេស តាមរយៈមធ្យោបាយព័ត៌មានមហាជនប៉ុណ្ណោះទេ ថែមទាំងជួយអុជបំភ្លឺសម្រាប់កុមារសង្វាតរៀនសូត្រទៀតផង "។
តាមប្រសាសន៍ លោកយ័ញម៉ូយ ប្រធានភូមិដប់ មុននេះដល់រដូវប្រឡងម្ដងៗ មាមីងក្នុងភូមិដប់តែងរង់ចាំលទ្ធផលជាប់ជម្រើសរបស់កូនចៅក្នុងភូមិចូលរៀនមហាវិទ្យាល័យ។ មានកូនពូយ័ញវ៉ឹង យ័ញថេយ័ញខេម បងស្រីធីមីយ៉ិន។ល។ ប៉ុន្តេនៅឆ្នាំក្រោយៗមក រឿងប្អូនៗសិស្សខ្មែរក្នុងភូមិប្រឡងជាប់មហាវិទ្យាល័យមិនមែននៅជារឿងកម្រដូចពីមុនទៀតទេ ម៉្លោះហើយចំនួនអ្នកមានកម្រិតវិជ្ជាមហាវិទ្យាល័យក្នុងភូមិ កើនឡើងជាបន្តបន្ទាប់។ លោកយ័ញម៉ូយ រៀបរាប់៖ "ព្រោះចំនួនអ្នកមានកម្រិតវិជ្ជាមហាវិទ្យាល័យ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើងហេតុនេះយើងខ្ញុំតែងនិយាយសើចលេងថា ភូមិនេះមិនមែនជាភូមិសង្វាតរៀនសូត្រទៀតទេ គឺបានក្លាយទៅជាភូមិមហាវិទ្យាល័យហើយ។ ចួនកាលតទៅមុខក្លាយជាភូមិក្រោយមហាវិទ្យាល័យ ពីព្រោះក្នុងភូមិបាននិងកំពុងមានអ្នករៀនក្រោយមហាវិទ្យាល័យ"។
តាមប្រសាសន៍លោកគីហីវថាញ់ សមិទ្ធផលនេះអាស្រ័យការវិនិយោគ ប្រកបដោយប្រសិទ្ធភាពរបស់បក្ស រដ្ឋ សម្រាប់តំបន់ដែលមានជនជាតិ ភាគតិចរស់នៅកុះករ។ មិនត្រឹមតែវិនិយោគអភិវឌ្ឍអគ្គិសនី ផ្លូវថ្នល់ អគារសិក្សា ដំណាក់សុខាភិបាលនោះទេ រាល់កម្មវិធីគម្រោងអភិវឌ្ឍ សេដ្ឋកិច្ចក៏ត្រូវបានរដ្ឋអនុវត្តព្រមៗគ្នាផងដែរ។ គ្រួសារពូយ័ញវ៉ឹងមុននេះ ជាគ្រួសារក្រមានដីស្រែតែ១កុង ផ្ទះបានរដ្ឋសង់ឲ្យតាមកម្មវិធី១៦៧ និងបានជំនួយទុនពូយ័ញវ៉ឹង ដាំបន្លែកាត់លក់រាល់ថ្ងៃមានប្រាក់ចំណូល លំនឹងគិតគូរចិញ្ចឹមកូនរៀនសូត្រ។ គ្រួសារបងស្រីមីយ៉ិន គ្មានដីផលិត ដោយបានរដ្ឋជំនួយសង់ផ្ទះ ជំនួយទុនលក់ដូរ ទើបកូនៗរបស់បងស្រីនឹងនរចិត្តក្នុងការរៀនសូត្រ។ ក្រៅពីនោះ សិស្សជាជនជាតិភាគតិចនៅហូវយ៉ាង នៅទាំងបានឧបត្ថម្ភប្រាក់រាល់ខែ ដោយឡែកសិស្សដែលរៀននៅសាលាមធ្យមសិក្សាមូលដ្ឋានជនជាតិអន្តេវាសិកហីមឡាមឬសាលាធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកខេត្ត បានលើកលែងប្រាក់កម្រៃសាលា និងបានជំនួយប្រាក់ហូបចុក កន្លែងស្នាក់នៅ។ល។ ពូយ័ញវ៉ឹង សំណេះសំណាល៖ "និយាយតាមត្រង់ ប្រសិនបើគ្មានរដ្ឋជំនួយទុនធ្វើសេដ្ឋកិច្ច ឧបត្ថម្ភកូនខ្ញុំរៀនសូត្រគ្រួសារខ្ញុំមិនបានដូចសព្វថ្ងៃនេះទេ" ។
តាមប្រសាសន៍បងលឿងយ៉ាងណាម ប្រការគួរឲ្យមោទនៈ នោះគឺចលនាសង្វាត់រៀនសូត្រនៅភូមិដប់បានរីកសាយភាយដល់ភូមិនានា ហេតុនេះលឿងង៉ៀ មិនត្រឹមតែសម្រេចជាសារវន្ដឧត្តានកម្មអប់រំមធ្យមសិក្សាមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងកំពុងខិតខំប្រឹងប្រែងសម្រេចជាសារវន្ដ ឧត្តានកម្មអប់រំមធ្យមសិក្សា។ ការរៀនសូត្របានចប់ចុងចប់ដើម ដើម្បីចាកផុតពីភាពក្រីក្របាននិងកំពុងជាទិសដៅខិតខំប្រឹងប្រែងរបស់គ្រួសារក្រីក្រជាច្រើនក្នុងឃុំ ដូចជាគំរូនៃគ្រួសារជនរួមជាតិខ្មែរក្រីក្រជាច្រើននៅភូមិដប់បានធ្វើ៕
ហាថាញ់-ពេជ្រសឿន