ជាច្រើនឆ្នាំកន្លង ខេត្តកៀងយ៉ាង (វៀតណាម) និងខេត្តកំពត (កម្ពុជា) បានពូនជ្រំចំណងមិត្តភាព "ជិតខាងស្និទ្ធស្នាល" រក្សាទំនាក់ទំនងនិងលើកកម្ពស់ប្រសិទ្ធភាពនៃសហប្រតិបត្តិការ រួមចំណែករក្សាលំនឹងសន្តិសុខនយោបាយតំបន់ព្រំដែន ដើម្បីបម្រើការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម កិច្ចរបស់ខេត្តទាំងពីរ។
កងទ័ពការពារព្រំដែនខេត្តកៀងយ៉ាង និងកងទ័ពការពារព្រំដែននៃព្រះរាជា
ណាចក្រកម្ពុជាសហប្រតិបត្តិការយាមល្បាតលើបន្ទាត់ព្រំដែន។
ព្រំដែនជាតិលើដីគោករវាងប្រទេសវៀតណាម និងព្រះរាជាណាចក្រ កម្ពុជា ត្រង់កំណាត់ឆ្លងកាត់ភូមិសាស្រ្តខេត្តកៀងយ៉ាង មានប្រវែង៥៦,៨គីឡូម៉ែត្រដែលជាប់ជាមួយនឹងខេត្តកំពតនិងខេត្តតាកែវមួយចំណែក។ ក្នុងទំនាក់ទំនងទ្វេភាគីថ្នាក់ដឹកនាំនិងប្រជាជនខេត្តកៀងយ៉ាងនិងខេត្តកំពត បានយកចិត្តទុកដាក់ពិសេសក្នុងការកសាងព្រំដែន សន្តិភាព មិត្តភាព បង្កើនសន្តិសុខ-ការពារប្រទេស បម្រើការអភិវឌ្ឍន៍សេដ្ឋកិច្ច- សង្គមកិច្ចរវាងភាគីទាំងពីរ។ យោងមន្ទីរកិច្ចការបរទេស ខេត្តកៀងយ៉ាង យោងលើមូលដ្ឋានអនុសញ្ញាសន្ធិសញ្ញា លិខិតបទដ្ឋាន សហប្រតិបត្តិការទាំងឡាយដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលកម្ពុជា ខេត្តកៀងយ៉ាងបានចុះហត្ថលេខា សហប្រតិបត្តិការលើវិស័យជាច្រើន មានដូច៖ សេដ្ឋកិច្ចវប្បធម៌សង្គម ការពារប្រទេសនិងកិច្ចការបរទេសជាមួយនឹងខេត្តកំពត កែបព្រះសីហនុ កោះកុងនិងក្រុងភ្នំពេញ។ ក្នុងនោះ ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីជាមួយនឹងខេត្តកំពតមានអត្ថន័យយ៉ាងសំខាន់ បានខេត្តយកចិត្តទុកដាក់ពិសេស។ ខេត្តទាំងពីររក្សារាល់សកម្មភាពកិច្ចការបរទេស គ្រប់លំដាប់ថ្នាក់ ខ្នះខ្នែងសហប្រតិបត្តិការការពារសន្តិសុខសណ្តាប់ធ្នាប់ ព្រំដែនសមុទ្រនិងព្រំដែនដីគោក។
លោកវុាំងកុងដូវ ប្រធានមន្ទីរកិច្ចការបរទេសខេត្តកៀងយ៉ាង ឲ្យដឹង៖ កម្លាំងនគរបាល កងទ័ពការពារព្រំដែនរវាងខេត្តទាំងពីររក្សាជំនួបជាប្រចាំ ពិភាក្សាតាមរយៈលិខិតបទដ្ឋាន ទូរស័ព្ទសម្រាប់ផ្ដល់ព័ត៌មាន ក្ដោបក្ដាប់ស្ថានភាពនិងសហការដោះស្រាយករណីដែលជាប់ទាក់ទិន នឹងសន្តិសុខសណ្តាប់ធ្នាប់ព្រំដែន។ បង្ការប្រឆាំងឧបាយកល សកម្ម ភាពបំបែកបំបាក់របស់អានុភាពអមិត្ត ដែលបំបែកបំបាក់ប្រវេណីសាមគ្គីទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ជនជាតិទាំងពីរនិងប្រជាជនទាំងពីរខេត្តគឺកៀងយ៉ាងនិងកំពត។ បង្ការបង្រ្កាបឧក្រិដ្ឋកម្ម និងសហការយាមល្បាតការពារបន្ទាត់ព្រំដែនបង្គោលព្រំដែន។ ការងារខណ្ឌសីមា បោះបង្គោលព្រំដែនដីគោកវៀតណាម-កម្ពុជា ចំណុះភូមិសាស្រ្ត ខេត្តកៀងយ៉ាងបានសម្រេច២២/២៨បង្គោលនៅ៦បង្គោលទៀតកំពុងបន្តការចរចា ដើម្បីកសាងក្នុងរយៈពេលខាងមុខ។
លោកឡេខាក់ហ្គី (Le^ Khắc Ghi) អនុប្រធានគណៈកម្មាធិការប្រជាជន ខេត្តកៀងយ៉ាង បានអះអាង៖ ខេត្តកៀងយ៉ាងនិងខេត្តកំពតបន្តការកសាង" ជិតខាងស្និទ្ធស្នាលមិត្តភាពប្រវេណី សហប្រតិបត្តិការលើគ្រប់វិស័យលំនឹងយូរអង្វែង" បម្រើការដោយប្រពៃដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច- សង្គមកិច្ចរបស់ភូមិភាគ ធានាសន្តិសុខបន្ទាត់ព្រំដែនរួមចំណែកការពារឯករាជ្យ អធិបតេយ្យ ឯកភាពនិងបូរណភាពទឹកដីនៃមាតុប្រទេស៕
ឡេស៊ាង - សេរី