ទោះបីមិនមែនកើតនៅខេត្តកាម៉ាវ (ស្រុកកំណើតនៅខេត្តត្រាវិញ) ប៉ុន្តែបងថាច់យៀង អនុប្រធានក្រុមឃោសនាការសិល្បៈខ្មែរខេត្តកាម៉ាវ មានចិត្តប្រាថ្នា៖ "ខ្ញុំចាត់ទុកខេត្តកាម៉ាវដូចជាស្រុកកំណើតរបស់ខ្ញុំអីចឹង អ្វីដែលខ្ញុំអាចធ្វើបាន ខ្ញុំនឹងធ្វើឲ្យទាល់តែបាន ដើម្បីភ្លេងប្រពៃណីខ្មែរ សិល្បៈខ្មែរឋិតថេរនិងរុងរឿងជានិច្ច"។
បងថាច់យៀងកំពុងវាយឃឹម។
បងយៀង ឲ្យដឹង៖ "ខ្ញុំបានតម្លើងកម្មវិធីដោយផ្ទាល់ជាច្រើន រួមមានកម្មវិធីចម្រៀងរបាំ ល្ខោននិយាយឃោសនាចម្រុះ សម្តែងបម្រើក្នុងឱកាសបុណ្យចូលឆ្នាំថ្មីបុណ្យភ្ជុំបិណ្ឌ បុណ្យអកអំបុកនិងថ្ងៃបុណ្យផ្សេងៗទៀតរបស់ជនរួមជាតិខ្មែរជារៀងរាល់ឆ្នាំ និងកម្មវិធីសម្តែងកំដរក្នុងពិធីជួបជុំ អាស្រ័យដោយគណៈចង្អុលការតីណាមបូ និងគណៈជនជាតិខេត្តកាម៉ាវរៀបចំ; កម្មវិធីសម្តែងកំដរមហាសន្និបាតសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តកាម៉ាវ; កម្មវិធីឃោសនាបោះឆ្នោតរដ្ឋសភានិងក្រុម ប្រឹក្សាប្រជាជនរាល់លំដាប់ថ្នាក់ អាណត្តិកាល២០១១-២០១៦; កម្មវិធីសម្តែងដោះដូរភ្ញៀវអន្តរជាតិ (កម្ពុជា); ធ្វើសេនាធិការកសាងកម្មវិធី ចម្រៀង របាំ ល្ខោននិយាយឃោសនាចម្រុះបានជិត៥០កម្មវិធី ដែល មានគុណភាពខ្ពស់ជូនអង្គភាព"។
ជាមួយនឹងការប្តេជ្ញាចិត្ត និងការខិតខំដោយឥតឈប់ឈរ បងតែងរៀប ចំដោយផ្ទាល់នូវការចេញទៅសម្តែងបម្រើមាមីងនៅតំបន់ឆ្ងាយដាច់ស្រយាលតំបន់ជនជាតិ តាមវត្តអារាម សាលាទាននៃស្រុកនានាក្នុងទូទាំងខេត្តនាឱកាសបុណ្យទានជារៀងរាល់ឆ្នាំ តែងសម្រេចផែនការពី១០០%ឡើងទៅ។ កសាងដោយផ្ទាល់នូវកម្មវិធីចម្រៀងរបាំចម្រុះបានជិត២០កម្មវិធីថត និងចាក់ផ្សាយនៅតាមស្ថានីយវិទ្យុ-ទូរទស្សន៍កឹងធើ និងកាម៉ាវ; ធ្វើសេនាធិការតម្លើងកម្មវិធីដល់អង្គភាពចូលរួមសមោសរ វប្បធម៌ កីឡានិងទេសចរណ៍ខ្មែរណាមបូលើកទី៥នៅខេត្តអាងយ៉ាង អង្គភាពទទួលបានរង្វាន់លេខ២ទូទាំងក្រុម។ ដោយមានបទពិសោធន៍ យល់ដឹង និងមានប្រជាប្រិយភាព បងយៀងរួមជាមួយនឹងអង្គភាពរៀបចំសហការបានជោគជ័យសម្រាប់សមោសរវប្បធម៌ កីឡា ៣ជនជាតិ (កិញ ខ្មែរ ចិន) លើកទី១ នៅស្រុកថើយប៊ិញ; ចូលរួមចង្អុលការរៀបចំ សហការសម្តែងកំដរដោយជោគជ័យនូវរាត្រីទទួលទេព្តាឆ្នាំថ្មី អំណរបក្ស អំណរនិទាឃរដូវជារៀងរាល់ឆ្នាំ។ ពិសេសគឺចង្អុលការសម្តែងកំ ដរដោយជោគជ័យនៅពេលចូលរួមសមោសរល្ខោនយូកេលើកទី១ ឆ្នាំ២០១៣ នៅខេត្តសុកត្រាំង ដោយទទួលបានមេដាយប្រាក់សមូហភាព១គ្រឿង (គ្មានមេដាយមាស) មេដាយមាសបុគ្គល១គ្រឿង មេដាយប្រាក់ បុគ្គល២គ្រឿង និងរង្វាន់ឆ្នើមសម្រាប់សមូហភាព តន្ត្រីករ១គ្រឿង នេះជាស្នាដៃខ្ពស់បំផុតចាប់ពីមុនមក ដែលអង្គភាពទទួលបាននៅរដូវរង្វាន់ទូទាំងប្រទេស។
ក្នុងអំឡុង៥ឆ្នាំកន្លង លោកថាច់យៀង តែងសម្រេចឆ្នើមនូវភារកិច្ចលើគ្រប់វិស័យ ក្នុងនាទីរបស់ខ្លួនជាអនុប្រធានជំនាញខាងឯកទេស និងជាសេនាធិការថ្នាក់ដឹកនាំ អង្គភាពសិល្បៈមួយដែលមានលក្ខណៈពិសេស ដោយឡែករបស់ជនជាតិ ហើយក៏ជាបុព្វបទដើម្បីអនុវត្តផែនការបង្កើន កម្រឹតក្រុមឃោសនាការសិល្បៈខ្មែរ ទៅជាក្រុមសិល្បៈខ្មែរខេត្តកាម៉ាវ (បានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បង្កើតតាមសេចក្តីសម្រេច លេខ២៦០/២០១៤/QĐ-UBND ចុះថ្ងៃ២១ កុម្ភៈ ឆ្នាំ២០១៤)។ អ្នកដូចបងយៀង កាន់តែធ្វើឲ្យមាមីងខ្មែរមានក្តីជំនឿបន្ថែមទៀតក្នុងការអភិរក្ស និងពង្រីកនូវតម្លៃប្រពៃណី ហើយជនរួមជាតិកាន់តែមានការពេញចិត្តជាមួយនឹងបុព្វហេតុការពារនិងកសាងមាតុភូមិ៕
ក្វឹករិន-វុាំងក្វិញ (baocamau.com.vn)-វិមាន