លោកគីហីវថាញ់ អនុប្រធានគណៈជនជាតិខេត្តហូវយ៉ាង ឲ្យដឹង ឆ្នាំ កន្លង ខេត្តហូវយ៉ាង អនុវត្តបានល្អការងារថែទាំសុខភាពជូនជនរួមជាតិ ភាគតិចនៅលើភូមិសាស្រ្ត។
ប្រជាជនមកពិនិត្យព្យាបាលនៅដំណាក់សុខាភិបាលឃុំវីធ្វី ស្រុកវីធ្វី។
តាមប្រសាសន៍លោកថាញ់ រយៈពេលកន្លង គណៈជនជាតិខេត្តសហការជាមួយនឹងអង្គភាពពាក់ព័ន្ធរៀបចំពិនិត្យពិច័យធ្វើស្ថិតិនិងផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលជូនប្រជាជននៅតំបន់លំបាក និងលំបាក ពិសេសចំនួន៤៩៧.៥៣៣នាក់ តាមច្បាប់ធានារ៉ាប់រងសុខាភិបាល ក្នុងនោះ មានជនជាតិភាគតិចចំនួន១២.១៦៣នាក់។ អាស្រ័យហេតុនោះ អត្រាចំនួនប្រជាជន ចូលរួមធានារ៉ាប់រងសុខាភិបាលទូទាំងខេត្តសម្រេច៦៨%។ ដើម្បីឆ្លើយតបតម្រូវការពិនិត្យព្យាបាលជំងឺតាមធានា រ៉ាប់រងសុខាភិបាលរបស់ប្រជាជន ខេត្តហូវយ៉ាងក៏បានវិនិយោគកសាងប្រព័ន្ធសុខាភិបាលមូលដ្ឋានបានលំនឹង។ ដំណាក់សុខាភិបាលស្ទើរតែទាំងអស់សុទ្ធតែបានកសាងថ្មីឬជួសជុលឡើងវិញ បង្កើនកម្រិតគ្រប់លក្ខណសម្បត្តិសម្រាប់កម្មាភិបាលពេទ្យធ្វើការមានដំណាក់សុខាភិបាលចំនួន៥៧ សម្រេចតាមក្រមលក្ខឋានជាតិអំពីសុខាភិបាល ដំណាក់សុខាភិបាលចំនួន៨២%សម្រេចបទដ្ឋានជាតិ។ ពីមុនបុគ្គលិកសុខាភិបាលមូលដ្ឋានជាបញ្ហាមួួយលំបាកដោះស្រាយ តែបច្ចុប្បន្ន ដំណាក់សុខាភិបាលចំនួន៩៣% មានវេជ្ជបណ្ឌិតបម្រើការងារអត្រាវេជ្ជបណ្ឌិត/មួយម៉ឺននាក់ គឺស្មើ៦,៣៦%អត្រាឱសថបណ្ឌិត/មួយម៉ឺននាក់ គឺស្មើ១,៥%។ ឆ្លងតាមរយៈនោះ ចំពោះលក្ខឋានសំខាន់ៗអំពីសុខភាព ប្រជាជនបណ្តាជនជាតិនៅលើភូមិសាស្រខេត្តបានកែលម្អបណ្តើរៗ។ បងយ័ញហើុងនៅភូមិ៤ ឃុំវីប៊ិញ ស្រុកវីធ្វី ឲ្យដឹង៖"ដំណាក់សុខាភិបាល ឃុំទើបកសាងថ្មី ម្ល៉ោះហើយមានភាពស្អាតបាត សមរម្យ ខណៈពេលប្រជាជនមកពិនិត្យព្យាបាលជំងឺនៅទីនេះ បានស្ងប់ចិត្តជាង"។ប្រជាជនមិនលំបាកស្វែងរកដំណាក់សុខាភិបាលឃុំតឹងប៊ិញ ស្រុកផុង ហ៊ីបឡើយ ពីព្រោះដំណាក់សុខាភិបាលទើបតែកសាងថ្មី ធំទូលាយនិងសមរម្យនៅជាប់ផ្លូវជាតិ៦១។ វេជ្ជបណ្ឌិតលេធីយីមភុក ប្រធានដំណាក់សុខាភិបាលឃុំតឹងប៊ិញ ឲ្យដឹង៖ "ដំណាក់សុខាភិបាលទើបកសាងថ្មី មានបន្ទប់សម្រាកព្យាលបាលគ្រប់គ្រាន់ ដូចជា៖ បន្ទប់សម្ភពធ្មេញ វេជ្ជ សាស្រ្តបុរាណឆ្លុះអេកូ។ល។ ពិសេស ដំណាក់សុខាភិបាលមានកងជួរកម្មាភិបាលទទួលបន្ទុកផ្នែកជំនាញសមស្របនឹងមុខជំនាញរបស់ខ្លួន ម៉្លោះហើយឆ្លើយតបតាមតម្រូវការពិនិត្យព្យាបាលជំងឺជូនប្រជាជនបានល្អ"។ ដោយឡែកនៅស្រុកឡុងម៉ីជាស្រុកដែលមានជនរួមជាតិភាគតិចរស់នៅកុះករ លោកឡឹមថាញ់ហ៊ុង ប្រធានការិយាល័យជនជាតិស្រុកឡុងម៉ី ឲ្យដឹង៖ "ឃុំនានាដែលមានជនរួមជាតិភាគតិចរស់នៅកុះករនៅលើភូមិសាស្រ្តស្រុក តែងបានវិនិយោគកសាងមូលដ្ឋានសម្ភារៈសុខាភិ បាលគ្រប់គ្រាន់ ដំណាក់សុខាភិបាលស្ទើរតែទាំងអស់សម្រេចបទដ្ឋានជាតិ។ អាស្រ័យហេតុនោះ ជនរួមជាតិភាគតិចតែងទទួលបានការថែទាំសុខភាពល្អប្រសើរ អត្រាអ្នកជំងឺជាជនជាតិភាគតិចមានស្ថានភាពគ្រួសារជួបការលំបាកមកពិនិត្យសុខភាពតាមរយៈបណ្ណធានារ៉ាប់រងសុខាភិបាលពីមួយថ្ងៃកាន់តែច្រើន"។
លោកគីហូវថាញ់ ឲ្យដឹងបន្ថែម៖" ការដែលដំណាក់សុខាភិបាលនីមួយៗ មានប្រព័ន្ធសហការីចំនួនប្រជាជនជាជនជាតិភាគតិច បានរួមចំណែកលើកស្ទួយការយល់ដឹងអំពីការថែទាំសុខភាពជូនជនរួមជាតិភាគតិចផងដែរ។ ផ្តើមពីនោះ ប្រជាជនក៏មិនញញើតទៅពិនិត្យព្យាបាលជំងឺ នៅតាមដំណាក់សុខាភិបាលដោយប័ណ្ណធានារ៉ាប់រងសុខាភិបាលឡែងមានការទិញថ្នាំឯងៗ មកផ្ទះផឹកដូចពីមុនទៀត៕
ហាថាញ់-សុផល