បាម៉ីជាភូមិលំបាកមួយក្នុងចំណោមភូមិលំបាកទាំងឡាយរបស់ឃុំហ្វាអ៊ឹង ស្រុកកូវកែ ខេត្តត្រាវិញ។ ថ្វីបើដូច្នេះក្តី ប្រជាជនភូមិបាម៉ីបានខិតខំកសាងសម្រេចបទដ្ឋានភូមិវប្បធម៌កាលពីឆ្នាំ២០១២និងកំពុងប្តេជ្ញាចិត្តរក្សាខ្ជាប់នូវកិត្តិនាមនេះតទៅទៀត។
ផ្លូវក្រាលកៅស៊ូឆ្លងទៅភូមិបាម៉ី។
តាមប្រសាសន៍របស់លោកដាំងត្រុង ប្រធានភូមិបាម៉ី ឲ្យដឹង៖ ភាពលំបាករបស់ប្រជាជនភូមិបាម៉ី សព្វថ្ងៃគឺមិនមែនបទដ្ឋានទាំងឡាយ ស្ដីពីវប្បធម៌នោះទេ ត្បិតអីជាភូមិមានជីវភាពវប្បធម៌យ៉ាងសម្បូរបែបនិងមានជនជាតិខ្មែររស់នៅជាង៧០%ទៀតផង។ រៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃបុណ្យទានផ្សេងៗនៅនានាវត្តខ្មែរតែងបានមាមីងជនជាតិខ្មែរនិងរដ្ឋអំណាចសហការរៀបចំឡើងយ៉ាងអធិកអធម។ យាយថាច់ធីថាញ់ នៅភូមិបាម៉ី ឲ្យដឹង៖" កាលពីបុណ្យចូលឆ្នាំថ្មីកន្លងហើយ នៅទីនេះសប្បាយរីករាយខ្លាំងណាស់គ្រួសារណាក្រីក្រ តែងបានរដ្ឋយកចិត្តទុកដាក់ជំនួយ ម្ល៉ោះហើយគ្រួសារទាំងឡាយ សុទ្ធតែបានទទួលអំណរបុណ្យចូលឆ្នាំប្រកបដោយភាពរីករាយ។ វត្តថែមទាំងមានក្រុមរបាំឆៃយ៉ាំសំដែងកំដរទៀតផង។ ដោយសារទំនៀមទម្លាប់ប្រវេណីរបស់ជនជាតិខ្មែរតែងបានថែរក្សាគង់វង្សដូច្នោះអ្នកណាក៏សប្បាយរីករាយដែរ"។
ក្រៅពីរបាំឆៃយ៉ាំភូមិបាម៉ីនៅថែមទាំងមានវង់ភ្លេងទំនើបសម្រាប់លេងកំដរមាមីងក្នុងបណ្តាថ្ងៃបុណ្យទានជាដើម។ លោកដាំងត្រុង ឲ្យដឹង៖ "ដើម្បីកាត់បន្ថយបញ្ហាយុវជនប្រជុំគ្នាផឹកស៊ីភូមិបានបង្កើតក្រុមកីឡាករបាល់ទះ។ ឲ្យតែដល់ពេលរសៀលឈប់សម្រាកពីធ្វើការងារក្មួយៗទាំងឡាយតែងមកទីនេះលេងបាល់ទះដើម្បីលត់ដំរាងកាយផងនិងត្រៀមបម្រុងឲ្យការប្រកួតកីឡាយករង្វាន់ថ្នាក់ឃុំផង។ ដោយសារបានហ្វឹកហាត់ជាប្រចាំ ម្ល៉ោះហើយឆ្នាំណាក៏ដោយភូមិបាម៉ីតែងមានក្រុមកីឡាករបាល់ទះចូលរួមក្នុងសមយុទ្ធកីឡាអាស្រ័យឃុំរៀបចំផងដែរ។ ដោយសារបានចូលរួមប្រកួតកីឡាដោះដូរគ្នាបានជាយុវជនក្នុងភូមិកាន់តែឃ្មាតខ្មីហ្វឹកហាត់មិនដើរត្រែតត្រតអង្គុយតាមហាងផឹកស៊ីដូចពីមុនទៀត។ ប៉ុន្មានឆ្នាំកន្លង ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅភូមិបាម៉ីតែងរក្សាបានល្អ គ្មាននៅស្ថានភាពយុវជនប្រជុំគ្នាស៊ីផឹកបង្កអុកឡុកនៅតាមភូមិស្រុកដូចពីមុនទៀត"។ ប្រជាជនភូមិបាម៉ីតែងយកចិត្តទុកដាក់ដល់ការរៀនសូត្ររបស់កូនចៅខ្លាំងណាស់។ កាលពី១០ឆ្នាំមុនបញ្ហាដែលសិស្សបោះបង់ការរៀនពាក់កណ្តាលការតែងកើតមានជាញឹកញាប់។ ប៉ុន្តែសព្វថ្ងៃចំពោះការរៀនសូត្ររបស់ក្មួយៗ ត្រូវបានយកចិត្តទុកដាក់ដំបូងបង្អស់។ លោកដាំងត្រុង បានអះអាង៖ " ដាច់ឆ្នាំសិក្សា២០១៣-២០១៤ទូទាំងភូមិគ្រាន់តែមានសិស្សរៀនថ្នាក់ទី៦ម្នាក់ត្រូវផ្លាស់ប្ដូរសាលារៀនដើម្បីទៅតាមឪពុកម្តាយធ្វើការរកស៊ីនៅទីឆ្ងាយ។ក្រៅពីនោះគ្មានសិស្សម្នាក់ណាបោះបង់ការរៀនសូត្រពាក់កណ្តាលការនោះឡើយ "អាស្រ័យសិស្សានុសិស្សនៅសាលាសកលមិនបោះបង់ការរៀនសូត្រ ម្ល៉ោះហើយចំនួនយុវជនក្នុងភូមិចូលរៀនកម្រិតមធ្យមសិក្សាអនុមហាវិទ្យាល័យមហាវិទ្យាល័យពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើន។ ជាពិសេសទស្សនៈពីព្រោះតែក្របានជាបោះបង់ការរៀនសូត្រត្រូវបានលុបបំបាត់ជាបណ្តើរៗ។មានគ្រួសារក្រីក្រជាច្រើនបានបុលទុនរដ្ឋដើម្បីគិតគូរឲ្យកូនចៅរៀនសូត្រក្លាយជាអ្នកមានតម្រិះវិជ្ជា។
សព្វថ្ងៃនៅភូមិបាម៉ីមាននិស្សិតចំនួន១១រូប ត្រូវបានបុលទុនរបស់រដ្ឋដើម្បីបន្តការសិក្សា។ មានកម្មវិធីគម្រោងការជាច្រើនរបស់រដ្ឋ ត្រូវបានផ្សព្វផ្សាយនៅភូមិបាម៉ី។ អាស្រ័យហេតុដូច្នោះមានគ្រួសារប្រជាជនជាង៨០% មានទឹកស្អាតនិងមានអគ្គិសនីសុវត្ថិភាពប្រើប្រាស់។ ក្រៅពីផ្លូវធំចូលទៅក្នុងភូមិ ត្រូវបានចាក់បេតុងរួចរាល់ផ្លូវតូចៗក៏ត្រូវបានចាក់បេតុងសម្រេចជាង៥០%ផងដែរ។ កាលពីឆ្នាំទៅមិញភូមិបាម៉ីមាន២គ្រួសារ ត្រូវបានជម្រើសត្រូវបានសង់ជូនផ្ទះមហាសាមគ្គី នោះគឺគ្រួសារបងថាច់ធឹននិងថាច់ថីប្លុង។ ជាក់ស្ដែងប្រៀបផ្ទឹមនឹងកាលពីមុនជីវភាពសម្ភារៈនិងស្មារតីរបស់មាមីងភូមិបាម៉ីមានការផ្លាស់ប្តូរយ៉ាងច្រើន។ ប៉ុន្តែប្រការដែលកម្មាភិបាលភូមិនៅមានការបារម្ភ នោះគឺចំនួនគ្រួសារក្រីក្ររបស់ភូមិសព្វថ្ងៃនៅខ្ពស់បង្គួរ។ លោកដាំងត្រុងសំដែងការបារម្ភ៖" យើងខ្ញុំកំពុងស្នើរដ្ឋអំណាចឃុំមានវិធានការព្រមៗគ្នាដើម្បីជីវភាពប្រជាជនភូមិបាម៉ីបានលំនឹងនិងតិចមានគ្រួសារក្រីក្រកើតឡើងជាងមុន"៕
ហាថាញ-សេរី