រយៈពេលកន្លង កងជួរបុគ្គលិកដំណាក់សុខាភិបាលទ្រឿងស្វឹងB ស្រុកធើយឡាយ ក្រុងកឹងធើ អនុវត្តបានល្អការងារថែទាំសុខភាពជូនប្រជាជន។ ឆ្លងតាមរយៈនោះ ដំណាក់សុខាភិបាលបានជួយមាមីងនឹងនរចិត្តពលកម្មផលិត រៀនសូត្រ រួមចំណែកជាមួយនឹងរដ្ឋអំណាចភូមិភាគ កសាងជនបទថ្មី។
បុគ្គលិកដំណាក់សុខាភិបាល ណែនាំមាមីងពីរបៀបប្រើប្រាស់ថ្នាំ។
លោកង្វៀនថាញ់តឹត ប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រឿងស្វឹងB ឲ្យដឹងដោយក្តីរីករាយ៖ "ដោយសារការយកចិត្តទុកដាក់វិនិយោគទុនរបស់រដ្ឋ។ ដូច្នេះ ដំណាក់សុខាភិបាលឃុំបានសម្រេចបទដ្ឋានជាតិកាលពីឆ្នាំ២០១៣ សម្ភារៈបរិក្ខារសម្រាប់ពិនិត្យព្យាបាលជំងឺ ត្រូវបានវិនិយោគទុនគ្រប់គ្រាន់ ម្ល៉ោះហើយបង្កបានក្តីទុកចិត្តសម្រាប់ប្រជាជន។ មធ្យមភាគក្នុងមួយខែ ដំណាក់សុខាភិបាលឃុំទទួលពិនិត្យព្យាបាលជំងឺចំនួន៩០០លើកនាក់"។
អាស្រ័យដោយកងជួរបុគ្គលិកសុខាភិបាលខ្នះខ្នែងផ្សព្វផ្សាយ ក៏ដូចជាការជួយឧបត្ថម្ភរបស់រដ្ឋអំណាចភូមិភាគឃុំ អត្រាប្រើប្រាស់ប័ណ្ណធានារ៉ាប់រងសុខាភិបាលនៅឃុំទ្រឿងស្វឹងសម្រេចជិត៨០%។ មិនត្រឹមតែមានស្មារតីភ្ញាក់រលឹកចូលរួមធានារ៉ាប់រងសុខាភិបាលប៉ុណ្ណោះទេ មាមីងថែមទាំងទទួលបានការណែនាំពីរបៀបប្រើប្រាស់ផលប្រយោជន៍ ក្នុងការពិនិត្យព្យាបាលជំងឺធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាព។ អាស្រ័យហេតុនោះ អ្នកជំងឺប្រើប្រាស់ប័ណ្ណធានារ៉ាប់រងសុខាភិបាលនៅដំណាក់សុខាភិបាល បច្ចុប្បន្នស្រូបអត្រាជាង៦០% នៃចំនួនអ្នកដែលមកពិនិត្យព្យាបាលជំងឺ ជួយឲ្យមាមីងប្រិតសំចៃ បានប្រាក់ចំណាយខ្លះៗ បើធៀបជាមួយនឹងពិនិត្យព្យាបាលជំងឺ ដោយមិនមានធានារ៉ាប់រងសុខាភិបាល។ ពូម៉ាយទ្រុងណាម នៅភូមិទ្រឿងខឿងAឲ្យដឹង៖ "ពីមុននេះ នៅពេលដំណាក់សុខាភិបាលមិនទាន់បានសម្រេចបទដ្ឋានជាតិ ខ្ញុំតែងទៅកាន់មន្ទីរពេទ្យស្រុកពិនិត្យព្យាបាលជំងឺ។ ប៉ុន្តែសព្វថ្ងៃគ្រួសារខ្ញុំទៅដំណាក់សុខាភិបាលឃុំ ដើម្បីពិនិ្យព្យាបាលជំងឺ ពីព្រោះនៅជិតផ្ទះផងមិនបាច់រង់ចាំយូរផង។ អាស្រ័យដោយដំណាក់សុខាភិបាល ផ្តល់ការពិគ្រោះ បានជាបច្ចុប្បន្នគ្រួសារខ្ញុំទាំងមូលតែងចូលរួមធានារ៉ាប់រងសុខាភិបាល ដើម្បីនឹងនរចិត្តពលកម្មផលិត"។
ទន្ទឹមនឹងនោះ លក្ខឋានពីការចាក់ថ្នាំបង្ការរោគបានបើកទូលាយ។ ផែន ការគ្រួសារសុទ្ធសឹងបានដំណាក់សុខាភិបាល អនុវត្តលើសពីកម្រិតដែលបានដាក់ចេញ។ ឆ្នាំកន្លង ស្ថានភាពគ្រុនឈាមមានការប្រែប្រួលស្មុគស្មាញ ប៉ុន្តែលើភូមិសាស្រ្តឃុំគ្មានសម្បុករោគកើតឡើង។ មិនត្រឹមតែសម្រេចការងារមុខជំនាញប៉ុណ្ណោះទេ បុគ្គលិកទាំង៦រូបរបស់ដំណាក់សុខាភិបាលនៅទាំងមានវិធីអនុវត្តតាមបែបថ្មី ដូច៖ បញ្ចាំងភាពយន្តពីចំណេះដឹងខាងសុខាភិបាល ប្រជុំគ្រប់វិធីសាស្រ្តថែទាំសុខភាពជូនមាមីងទស្សនាកម្សាន្តនៅពេលរង់ចាំដល់វេនពិនិត្យព្យាបាលជំងឺ។ ឱសថបណ្ឌិត ឡេថាញ់យ្វី ប្រធានស្តីទីដំណាក់សុខាភិបាល ឃុំទ្រឿងស្វឹងB ឲ្យដឹង៖ "ថ្វីត្បិតតែជាឃុំតំបន់ឆ្ងាយ ប៉ុន្តែមាមីងនៅឃុំទ្រឿង ស្វឹងB មានស្មារតីភ្ញាក់រលឹកដោយខ្លួនឯង ក្នុងការថែទាំសុខភាពបានល្អប្រសើរណាស់។ ប្រការនេះ គឺដោយសារកងកម្លាំងសហការីសុខាភិបាលនិងកម្មាភិបាលនៅរបស់ភូមិ ខិតខំផ្សព្វផ្សាយបំពេញភារកិច្ចបានល្អ។ ជាពិសេសដំណាក់សុខាភិបាលបានបង្កលក្ខណសម្បត្តិងាយស្រួល ដើម្បីកងជួរបុគ្គលិកសុខាភិបាលបានលើកកម្ពស់មុខជំនាញលត់ដំវិជ្ជាជីវៈ បន្ថែមសំដៅបម្រើមាមីងភូមិ ស្រុក ឲ្យមានប្រសិទ្ធភាពជាងទៀត"៕
ថាច់ថាញ់ភូ-លីសៀ