សមាគមជំរុញការសិក្សាខេត្តសុកត្រាំង បានរៀបចំមហាសន្និបាតនៃសមាគមជំរុញការសិក្សាលើកទី IIIឆ្នាំ២០១៥-២០២០។ អាណត្តិកាល កន្លងខេត្តសុកត្រាំងបានទទួលស្គាល់២.៧១២គ្រួសារសង្វាតរៀនសូត្រថ្នាក់ស្រុកសម្រេច៥៧,១% ថ្នាក់ខេត្តមាន៧៧គ្រួសារ សង្វាតរៀនសូត្រ គំរូនិង៥គ្រួសារសង្វាតរៀនសូត្រគំរូឆ្នើមបានចូលរួមមហាសន្និបាតថ្នាក់មជ្ឈិម។ល។
អ្នកតំណាងបង្ហាញមុខនៅមហាសន្និបាត។
ជាពិសេស អាណត្តិកាលកន្លងសមាគមជំរុញការសិក្សាខេត្តសុកត្រាំង បានចលនាទឹកប្រាក់ជាង១០៦ពាន់លានដុង ជូនអាហារូបករណ៍គ្រប់ប្រភេទដល់សិស្ស និស្សិតក្រីក្រសង្វាតរៀនសូត្រជិត២៣៤.០០០ចំណែក; ជំនួយទឹកប្រាក់សៀវភៅពុម្ព សៀវភៅសរសេរ និងសិក្ខូបករណ៍ចាំបាច់ផ្សេងៗសម្រាប់ការរៀនសូត្រជូនសិស្សក្រីក្រ សិស្សកំព្រាមានជីវភាពក្រលំបាក ជំនួយគ្រូបង្រៀន ជួសជុលសាលារៀន។ល។ អាណត្តិកាល២០១៥-២០២០ សមាគមជំរុញការសិក្សាខេត្តសុកត្រាំង បានដាក់ចេញគោលដៅ ខិតខំធ្វើយ៉ាងណាមានគ្រួសារសង្វាតរៀនសូត្រ១៥០.០០០គ្រួសារ វង្សត្រកូលជំរុញការសិក្សា១៥០វង្សត្រកូល សហគមន៍សង្វាតរៀនសូត្រចំនួន៥០០; អង្គភាពសង្វាតរៀនសូត្រ៦៥០; សមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់ ខិតខំចលនាកសាងមូលនិធិជំរុញការសិក្សាសម្រេច២,៩ពាន់លានដុង/ឆ្នាំ។ល។
មហាសន្និបាតបានបោះឆ្នោតជ្រើសរើសអ្នកតំណាង១១រូប ចូលក្នុងគណៈអចិន្រ្តៃនៃសមាគមជំរុញការសិក្សាខេត្ត។ គ្រូបង្រៀនប្រជាជនឡឹមអែស បានជាប់ឆ្នោតជាប្រធានសមាគមជំរុញការសិក្សាសាជាថ្មី។ ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរចំពោះ សមូហភាពចំនួន៨និងបុគ្គល១៣រូប ដែលមានស្នាដៃឆ្នើមក្នុងការងារជំរុញការសិក្សាជំរុញបញ្ញា និងសង្គមរៀនសូត្រដំណាក់កាល២០១០-២០១៥៕
យ្វីអាញ់-លីសៀ