រយៈកាលជាង៧ឆ្នាំធ្វើជាលេខាសាខាបក្ស និងជាប្រធានអនុសង្កាត់១ សង្កាត់៩ ក្រុងត្រាវិញ ខេត្តត្រាវិញ បងសេីុងវឹង បានបង្ហាញពីភាពឈានមុខគំរូរបស់បក្ខជនអស់ពីចិត្តពីថ្លើម ក្នុងការងារជួយគ្រួសារខ្មែរ ជាច្រើនចាកផុតពីភាពក្រីក្រ លំនឹងជីវភាព។
បងសេីុងវឹង (ខាងស្តាំ) ជាលេខាសាខាបក្សអនុសង្កាត់កំពុងផ្សព្វផ្សាយគោលការណ៍គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ ជូនប្រជាជនក្នុងអនុសង្កាត់។
អាស្រ័យខ្នះខ្នែងក្នុងការងារអស់ពីចិត្តពីថ្លើមដើម្បីប្រជាជន ឆ្នាំ២០០៤ បងសេីុងវឹង មានកិត្តិយសបានចូលក្នុងជួរបក្ស ក្រោយមកបានបក្ខជន ជឿទុកចិត្តបោះឆ្នោតធ្វើជាលេខាសាខាបក្ស និងប្រជាជនបោះឆ្នោត ធ្វើជាប្រធានអនុសង្កាត់រហូតមកទល់សព្វថ្ងៃ។ បងសេីុងវឹង ឲ្យដឹង៖ " មាមីងខ្មែរក្រីក្រភាគច្រើនគឺមានដីផលិតកម្មតិចតូចខ្វះដើមទុន ខ្វះការយល់ដឹងពីបច្ចេកទេស ដើម្បីអនុវត្តក្នុងការផលិតសម្រេចប្រសិទ្ធភាព។ ហេតុនោះ យើងខ្ញុំខំជួយមាមីងមានទុនផលិតកម្ម មានការងារធ្វើលំនឹង បង្កើនប្រាក់ចំណូលដើម្បីចាកផុតពីភាពក្រីក្រដោយចីរភាព "។ បងសេីុងវឹង ស្រង់ស្ថិតិគ្រួសារក្រីក្ររាយការណ៍ជូនគណៈកម្មាធិការប្រជាជនសង្កាត់ដើម្បីឧបត្ថម្ភគ្រួសារក្រីក្របានបុលទុន ព្រមទាំងស្នើសូមបើកថ្នាក់ហ្វឹកហាត់បច្ចេកទេសដាំដុះចិញ្ចឹមសត្វ។ល។ ជូនប្រជាជន។ ទន្ទឹមនឹងនោះ បងនៅទាំងចលនាប្រជាជនជាង៣០០នាក់ចូលរួមក្នុងសមាគមកសិករ សមាគមនារី សម្ព័ន្ធយុវជន សមាគមអតីតយុទ្ធជន សង្កាត់ ដើម្បីបានអង្គការមហាជននានាឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ មកទល់នឹងបច្ចុប្បន្ន សមាជិកជាង៨០%របស់អង្គការមហាជននានាក្នុងអនុសង្កាត់១ សុទ្ធសឹងបានបុលទុនពី១០ដល់២០លានដុង/គ្រួសារពីធនាគារគោលនយោបាយសង្គមដើម្បីអភិវឌ្ឍផលិតកម្ម។ ម្យ៉ាងទៀត បងសេីុងវឹងនៅទាំងចលនាមាមីងរួមវិភាគទានសង់ផ្ទះមេត្តាធម៌ជូនគ្រួសារក្រីក្របាន១ខ្នងតម្លៃ៣៥លានដុង និងចលនាមាមីងបរិច្ចាគដីកសាងផ្លូវ ក្នុងនោះមានផ្លូវចាក់ដាន៣ខ្សែ និងផ្លូវក្រាលកៅស៊ូចំនួន៤ខ្សែតាមរយៈគម្រោង Lias ២១និង២២។ ដោយឡែកឆ្នាំ២០១៥ បងចលនាមាមីងកសាងផ្លូវក្រាលដាន ក្នុងអនុសង្កាត់ ដោយមានប្រវែងផ្លូវ១០០ម៉ែត្រ ទទឹង១,៥ម៉ែត្រ សរុបថវិកាចំនួន៥៥លានដុង។ លោកឡេត្រៀងថាញ់ នៅអនុសង្កាត់១ សង្កាត់៩ ឲ្យដឹង៖ "លោកសេីុងវឹង ជាប្រធានអនុសង្កាត់វ័យក្មេងរវៀសរវៃ ខិតខំអស់ពីចិត្តពីថ្លើមជួយប្រជាជនគិតគូរតាំងពីផ្ទះនៅជូនប្រជាជនដូចយើងខ្ញុំ " ។
ជាមួយនឹងបណ្តាគោលនយោបាយ ឧបត្ថម្ភជនរួមជាតិខ្មែររបស់រដ្ឋាភិបាលនិងការយកចិត្តទុកដាក់របស់បងសេីុងវឹង លេខាសាខាបក្ស និងជាប្រធានអនុសង្កាត់ ក្នុងរយៈកាល២ឆ្នាំមកនេះ អនុសង្កាត់១ មាន៤៣គ្រួសារចាកផុតពីភាពក្រីក្រ។ លោកត្រឹងថាញ់ហូ អនុលេខាគណៈកម្មាធិការបក្ស សង្កាត់៩ បញ្ជាក់៖ "សមមិត្តសេីុងវឹង ក្នុងរយៈកាលអនុវត្តភារកិច្ចជាលេខាសាខាបក្ស និងជាប្រធានអនុសង្កាត់សមមិត្តតែងខ្នះខ្នែងក្នុងការងារសង្គមនិងគ្រួសារ សមមិត្តរៀបចំពេលវេលា ដើម្បីអនុវត្តគោលការណ៍ គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ។ ក្រៅពីនោះ សមមិត្តនៅទាំងជួយណែនាំមាមីងក្នុងភូមិ របៀបធ្វើការរកស៊ី អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារបច្ចុប្បន្ន គ្រួសារសមមិត្ត គឺជាគ្រួសារគំរូ លោកសេីុងវឹង គឺជាអ្នកមានប្រជាប្រិយភាពនៅ អនុសង្កាត់១ " ៕
សឺនម៉ាល័យ-មុនី