កសាងផ្លូវគមនាគមន៍ជនបទ ដើម្បីរួមចំណែកធ្វើឲ្យសម្រេចជាស្ថាពរនូវលក្ខឋាននានា ស្ដីពីកម្មវិធីជនបទថ្មី ឃុំឡុងហ៊ីប ស្រុកថ្កូវ ខេត្តត្រាវិញ បានកៀរគរកម្លាំងប្រជាជនអនុវត្តប្រកបដោយប្រសិទ្ធភាព។ល។
ផ្ដើមពីថវិការបស់រដ្ឋបានវិនិយោគទុន ឃុំឡុងហ៊ីបបានពង្រីកផ្លូវចុះទៅឃុំបានស្រឡះស្រឡំនិងងាយស្រួល។
បក្ខភាគ រដ្ឋអំណាចនិងប្រជាជនឃុំឡុងហ៊ីបបានកំណត់ច្បាស់ ក្នុងដំណាក់កាល២០១៧-២០២០ ត្រូវអនុវត្តសម្រេចកម្មវិធីទិសដៅជាតិខាង កសាងជនបទថ្មី។ លោកឡេភុកយ៉ែ លេខាបក្សឃុំឡុងហ៊ីប ឲ្យដឹង៖" មកទល់សព្វថ្ងៃ ឃុំឡុងហ៊ីបអនុវត្តសម្រេច១២១៩លក្ខឋាន នៅ៧លក្ខឋានទៀតមិនទាន់សម្រេចឃុំកំពុងផ្ដុំកម្លាំងអនុវត្តឲ្យសម្រេចរួចរាល់ក្នុងឆ្នាំ២០២០ រៀងរាល់ឆ្នាំ ឃុំនឹងអនុវត្តសម្រេច៣លក្ខឋានទៀត ដើម្បីឲ្យសម្រេចឃុំជនបទថ្មី"។ ពង្រីកឧត្តមភាពកសិកម្ម ឃុំឡុងហ៊ីប បានអនុវត្តគម្រោងជំនួយអភិវឌ្ឍផលិតកសិកម្ម ប្រកបមុខរបរជនបទ។ ក្នុងនោះ ឃុំផ្ដុំកម្លាំងអនុវត្តការងាររៀបចំផែនការនិងកសាងបង្កើតទម្រង់រូបភាពចងសម្ព័ន្ធផលិតពោតពូជជាមួយនឹងក្រុមហ៊ុន ពូជដំណាំ ម៉ៀងណាម ជាជំហានៗលើកស្ទួយជីវភាពប្រជាជន។ បងថាច់ច័ន្ទថា ប្រធានគណៈកម្មការប្រជាជនភូមិយ៉ុងចាន់A ឃុំឡុងហ៊ីប មានប្រសា សន៍ទាំងក្ដីរីករាយ៖ "ចាប់ពីថ្ងៃអនុវត្តកម្មវិធីជនបទថ្មី ដោយសារឃើញនូវលទ្ធផលយ៉ាងជាក់ស្ដែងជាជំហានៗ រួមចំណែកលើកស្ទួយជីវភាព សម្ភារៈស្មារតីជូនប្រជាជនម្ល៉ោះហើយមាមីងនរណាក៏រីករាយនិងឯកភាពគាំទ្រ"។
លទ្ធផលនានាផ្ដើមពីកម្មវិធីជនបទថ្មីគួរឲ្យរីករាយ៖ ផលិតកសិកម្មអភិវឌ្ឍស្ទើរគ្រប់ជ្រុងជ្រោយតាមទិសដៅបង្កើនទិន្នផលនិងគុណភាព។ ហេដ្ឋារចនាសម្ព័ន្ធជាជំហានៗត្រូវបានវិនិយោគទុនបង្កើនកម្រិត និងកសាងថ្មីតាមគោលលំនាំរដ្ឋនិងប្រជាជនរួមគ្នាធ្វើ។ បណ្តាដងផ្លូវចុះទៅវាលស្រែ ផ្លូវតភ្ជាប់ពីឃុំឡុងហ៊ីប - ឡុងសេីុង, ឡុងហ៊ីប - ង៉ុកបៀង និងផ្លូវចុះទៅវាលស្រែដែលមានគ្រួសារប្រជាជនរស់នៅត្រូវបានធ្វើឡើង។ នៅពេលគណៈចង្អុលការកសាងជនបទថ្មីរបស់ឃុំ ពង្រីកផ្លូវឆ្លងកាត់ចំ ណែកដីរបស់គ្រួសារ លោកថាច់ជុំ នៅភូមិនោរ៉ែB ថ្វីបើគ្រួសារមានដី មិនច្រើនក៏ពិតមែនប៉ុន្តែលោកបានស្ម័គ្រចិត្តបរិច្ចាគដីស្រែជាង៧២០ម២ រួមចំណែកកសាងផ្លូវឲ្យកាន់តែមានភាពសមរម្យ។ លោកថាច់ជុំ បានរាយរ៉ាប់៖ "ខណៈពេលភូមិភាគចលនាកសាងជនបទថ្មី រដ្ឋអំណាចបានចលនាគ្រួសារខ្ញុំបរិច្ចាគដី ដើម្បីកសាងផ្លូវបម្រើជូនប្រជាជនធ្វើដំណើរទៅមក ផលិតស្រូវនិងដាំដុះ។ ខ្ញុំមានមោទនភាពយ៉ាងខ្លាំងនិងស្ម័គ្រចិត្តបរិច្ចាគដី ដើម្បីផលប្រយោជន៍រួមរបស់ភូមិ។ ខ្ញុំបរិច្ចាកដីមានប្រវែង២៤០ម៉ែត្រ ទទឹង៣ម៉ែត្រសម្រាប់មាមីងធ្វើដំណើរទៅមកនិងដឹកជញ្ជូនទំនិញងាយស្រួល។ ខ្ញុំគ្រាន់តែគិតថា ឲ្យតែមាមីងនៅភូមិនោរ៉ែ B មានផ្លូវធ្វើដំណើរទៅមកបានងាយស្រួល នោះក៏ជាក្តីរីករាយរបស់ខ្ញុំដែរ "៕
សឺនម៉ាល័យ-សេរី