11/08/2015 - 14:47

រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ

អ៊ូ​មិញ ជា​ភូមិ​ភាគ​មួយ​ក្នុង​ចំ​ណោម​ភូមិ​ភាគ​ទាំង​ឡាយ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ក្នុង​នោះ អ្នក​ដែល​មិន​ទាន់​ចេះ​អាន​ចេះ​សរ​សេរ​អក្សរ​សាស្រ្ត​ជាតិ​របស់​ខ្លួន​នៅ​មាន​ចំ​នួន​ច្រើន។ អា​ស្រ័យ​ហេតុ​នោះ ប៉ុន្មាន​ឆ្នាំ​កន្លង ពេល​ដល់​រដូវ​វិស្ស​មកាល​ម្តងៗ ស្រុក​តែង​រៀប​ចំ​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ ជូន​កូន​ចៅ​ជន​រួម​ជាតិ​នៅ​លើ​ភូមិ​សាស្ត្រ​រៀន​សូត្រ។

ការ​បង្ហាត់​បង្រៀន​អក្សរ​ខ្មែរ​រដូវ​វិស្សម​កាល បាន​រួម​ចំ ណែក​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ ឆ្លង​តាម​រយៈ​ថ្នាក់​បង្ហាត់​បង្រៀន​នេះ ជួយ​ឲ្យ​ប្អូនៗ​ចេះ​អាន ចេះ​សរ​សេរ​អក្សរ​ខ្មែរ​បាន​ល្អ។

 ក្នុង​អំ​ឡុង​ពេល​នេះ ប្រិយ​មិត្ត​មាន​ឱកាស​ទៅ​កាន់​តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ នៅ​ភូមិ​សាស្ត្រ​ស្រុក​អ៊ូ​មិញ នោះ​នឹង​បាន​ឃើញ​ច្បាស់​នូវ​បរិ​យា​កាស​ នៃ​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​រដូវ​វិស្ស​មកាល​ជូន​កូន​ចៅ​ជន​រួម​ជាតិ។ ធម្ម​តា​សា​លា​រៀន អគារ​វប្ប​ធម៌​នៅ​កន្លែង​ដ​ទៃ​ទៀត​ រដូវ​នេះ​មាន​ភាព​ស្ងាត់​ជ្រងំ តែ​ចំ​ពោះ​សា​លា​រៀន អគារ​វប្ប​ធម៌​នៅ​ទី​នេះ បែរ​ជា​ឭុ​សូរ​សំ​ឡេង​អាន​អក្សរ​លាន់​រំពង​របស់​សិស្សា​នុសិស្ស។ ទោះ​បី​ថ្នាក់​រៀន​ត្រូវ​បាន​រៀប​ចំ​បង្រៀន​សម្រាប់​តែរ​ដូវ​វិស្សម​កាល​ក៏​ដោយ ហើយ​លក្ខណៈ​ធ្វើ​ដំ​ណើរ​ទៅ​រៀន​របស់​ប្អូនៗ​នៅ​ជួប​ការ​លំ​បាក​ច្រើន​ប៉ុន្តែ​អា​ស្រ័យ​ដោយ​ការ​ចលនា​របស់​កា​រិយា​ល័យ​ជន​ជាតិ​ស្រុក ទើប​ប្អូនៗ​និង​គ្រួ​សារ​បាន​យល់​ច្បាស់​អំ​ពី​សារៈ​សំ​ខាន់​នៃ​ការ​រៀន​អក្សរ សាស្ត្រ​ជាតិ​របស់​ខ្លួន ទើប​ប្អូនៗ​ខិត​ខំ​ចូល​រៀន​។ 

ប្រ​ធាន​កា​រិយា​ល័យ​ជន​ជាតិ​ស្រុក​អ៊ូ​មិញ វ៉ហាយ​ផឹង ចែក​រំ​លែកៈ "ចំ​ពោះ​កូន​ចៅ​ជន​រួម​ជាតិ​ រដូវ​វិស្សម​កាល​ជា​ឱ​កាស​ដើម្បី​ប្អូនៗ បាន​ជួយ​ការ​ងារ​ឳ​ពុក​ម្តាយ ពិសេស​គឺ​ប្អូនៗ គ្រួ​សារ​ក្រី​ក្រ ការ​ធ្វើ​ដំ​ណើរ​ទៅ​សា​លា​របស់​ប្អូនៗ​ក៏​នៅ​ជួប​ការ​លំ​បាក។ តែ​ដោយ​សារ​ការ​ចលនា​របស់​ការិ​យា​ល័យ​ជន​ជាតិ​ស្រុក និង​លោក​គ្រូ​អ្នក​គ្រូ ទើប​គ្រួ​សារ​ប្អូនៗ​យល់​ច្បាស់​អំ​ពី​សារៈ​សំ​ខាន់​នៃ​ការ​រៀន​អក្សរ​សាស្ត្រ​ជាតិ​របស់​ខ្លួន ហេតុ​នោះ ទើប​ឲ្យ​ប្អូនៗ​ចូល​រៀន។ ចំ​ពោះ​ស្រុក​អ៊ូ​មិញ ឆ្នាំ​នេះ​ចំ​នួន សិស្សា​នុសិស្ស​ចូល​រៀន​មាន​ច្រើន​កុះ​ករ បច្ចុប្បន្ន កំ​ពុង​បើក​បង្រៀន​ចំ​នួន​៥​ថ្នាក់​និង​មាន​សិស្ស​ចូល​រៀន​១៤៥​រូប។ នេះ​ជា​សញ្ញា​គួរ​ឲ្យ​រីក រាយ"។

ប្អូន​សើុង​កេវ​ត្រាង សិស្ស​ថ្នាក់​ទី​២ សាលា​ភូមិ​៦ ឃុំ​ខាញ់​ឡឹម រៀប​រាប់​៖​"​ថ្នាក់​រៀន​នេះ បាន​ជួយ​ឲ្យ​ប្អូនៗ​យល់​ដឹង​ថែម​ទៀត​អំ​ពី​ភា​សា អក្សរ សាស្រ្ត​ជាតិ​របស់​ខ្លួន និង​កាន់​តែ​មាន​មោទន​ភាព​ចំ​ពោះ​ជន​ជាតិ​ខ្លួន។ ពី​មុន​នេះ ថ្វី​ត្បិត​ប្អូនៗ​ជា​ជន​ជាតិ​ខ្មែរ ប៉ុន្តែ​ប្អូន​មិន​ទាន់​បាន​រៀន​អក្សរ​សាស្រ្ត​ខ្មែរ បច្ចុប្បន្ន មាន​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ ប្អូន​សប្បាយ​ចិត្ត​ណាស់"។

ផ្តើម​ពីលក្ខណៈ​ពិសេស​ទាំង​នោះ ក៏​ដូច​ជា​ក្តី​រីក​រាយ​របស់​ប្អូនៗ​សិស្សា ​នុសិស្ស​ចំពោះ​អក្សរ​សាស្ត្រ​និង​ភា​សា​ជាតិ​របស់​ខ្លួន ហេតុ​នោះ​គុណ​ភាព​បង្ហាត់​បង្រៀន​តែង​បាន​គណៈ​រៀប​ចំ​ថ្នាក់​រៀន និង​លោក​គ្រូ​អ្នក​គ្រូ យក​ចិត្ត​ទុក​ដាក់​ពិសេស។ កង​ជួរ​គ្រូ​បង្រៀន​សុទ្ធ​តែ​បាន​បណ្តុះ​បណ្តាល​មុខ​ជំ​នាញ និង​ជា​អ្នក​បាន​បួស​រៀន​ច្រើន​ឆ្នាំ មាន​ចំ​ណេះ​ដឹង​ជ្រៅ​ជ្រះ។ កម្ម​វិធី​បង្ហាត់​បង្រៀន​តែង​បាន​ផ្លាស់​ថ្មី​ជា​និច្ច។ ទន្ទឹម​នឹង​នោះ គ្រូ​បង្រៀន​នៅ​ទាំង​ផ្គួប​ផ្សំ​ជា​មួយ​សកម្ម​ភាព​ផ្សេងៗ​ជា​ច្រើន ដើម្បី​បង្ក បរិ​យា​កាស​ទាក់​ទាញ​អា​រម្មណ៍​ជួយ​ឲ្យ​ប្អូនៗ​ទទួល​យក​និង​ចង​ចាំ​មេ​រៀន​បាន​ល្អ។  អា​ស្រ័យ​ហេតុ​នោះ  ថ្នាក់​បង្រៀន​តែង​សម្រេច​បាន​ គុណ​ភាព​ល្អ​តាម​សំ​ណូម​ពរ​ដាក់​ចេញ៕

ត្រឹង​ថេ​(កា​សែត​កា​ម៉ាវ)   ប្រែៈ​សុផល

ចែករំលែកអត្ថបទ