គណៈចង្អុលការកម្មវិធីទិសដៅជាតិ ស្ដីពីការកសាងជនបទថ្មីខេត្តត្រាវិញ ឲ្យដឹង៖ ឆ្នាំ២០១៦ ខេត្តខិតខំមានបន្ថែម៨ឃុំសម្រេចបទដ្ឋានឃុំជនបទថ្មី។ ជាក់ស្តែងមានដូចឃុំលឺវង៉ីបអាញ់ (ស្រុកថ្កូវ) មីកឹម (ស្រុកកាងឡុង) ចូវដៀង (ស្រុកកូវកែ) ឡុងថើយ (ស្រុកទីវកឹង) វិញកីម (ស្រុកកូវង៉ាង) ហ្វាទ្វឹង (ស្រុកចូវថាញ់) ដុងហាយ (ស្រុកយ្វៀងហាយ) និងឡុងត្វង (ក្រុងយ្វៀងហាយ)។
ភូកឹងជាឃំុដំបូងបង្អស់របស់ខេត្តត្រាវិញ បានសម្រេចបទដ្ឋានជនបទថ្មី។
ដើម្បីសម្រេចទិសដៅខាងលើ គណៈចង្អុលការកម្មវិធីទិសដៅជាតិ កសាងជនបទថ្មីខេត្តត្រាវិញ បានចង្អុលការផ្នែកពាក់ព័ន្ធនានា ផ្ដុំកម្លាំងជំនួយភូមិភាគទាំងឡាយអនុវត្តព្រមៗគ្នានូវវិធានការសំខាន់ៗ មានដូច៖ ពង្រីកផលិតកម្ម ផ្សារភ្ជាប់ជាមួយនឹងការស្ដារឡើងវិញរចនាសម្ព័ន្ធ ផ្នែកកសិកម្មបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ចជនបទ អនុវត្តវិទ្យាសាស្រ្តបច្ចេកវិជ្ជាក្នុងការផលិតធ្វើសមទិននិងផ្សព្វផ្សាយទម្រង់រូបភាពគំរូ ជឿនលឿន គំនិតច្នៃប្រតិដ្ឋ និងបទពិសោធន៍ល្អៗក្នុងការផលិតជំរុញខ្លាំងក្លាការបង្រៀនវិជ្ជាជីវៈកសិកម្ម ដោះស្រាយការងារធ្វើ ដើម្បីលើកកម្ពស់ប្រភពចំណូលជូនប្រជាជន។
ទន្ទឹមនឹងនោះ រដ្ឋអំណាចគ្រប់ផ្នែក គ្រប់ថ្នាក់ជំរុញដំណើរការជំនួយភូមិភាគនានាអំពីកម្មវិធី គម្រោងអភិវឌ្ឍផលិតកម្ម សម្អាតបរិស្ថាន កសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសជនបទ ដើម្បីគួបផ្សំបង្កើនប្រភពកម្លាំង កសាងលក្ខឋានជនបទថ្មី។ ទន្ទឹមនឹងនោះ ខេត្តបន្តការសិក្សាស្រាវជ្រាវនិងចេញផ្សាយនូវគោលនយោបាយជំរុញអាជីវកម្មវិនិយោគទុន ក្នុងវិស័យកសិកម្មជនបទ។ល។
ខេត្តត្រាវិញសព្វថ្ងៃមាន២០/៨៥ឃុំសម្រេច១៩/១៩ លក្ខឋានឃុំជនបថ្មី ក្នុងនោះ មាន១៧ឃុំទទួលបានសេចក្ដីសម្រេចទទួលស្គាល់។ មាន៧ឃុំ សម្រេចពី១៥ដល់១៨លក្ខឋានមាន៥៧ឃុំសម្រេចពី១០ដល់១៤លក្ខឋាន។ ក្នុង៥ឆ្នាំកន្លង ជាមួយនឹងការខិតខំរបស់ទូទាំងប្រព័ន្ធនយោបាយខេត្តត្រាវិញ កៀគរបានប្រាក់ជាង៥.៨០៥ពាន់លានដុង វិនិយោគទុនសម្រាប់កសាងជនបទថ្មី។ ក្នុងការរៀបចំផលិតកម្ម បានជួយប្រជាជនលើកកម្ពស់ប្រភពចំណូល មានទម្រង់រូបភាពជាច្រើនសម្រេចប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ដូចជា៖ ដាំដំណាំរួមផ្សំលើដីស្រែ ចិញ្ចឹមគោ បន្ធាត់បន្ធំ បង្វែររចនាសម្ព័ន្ធផលិតកម្ម ផ្ដើមពីដីផលិតមិនសូវបានផល ត្រូវប្តូរមកដាំដំណាំ ចិញ្ចឹមជលផល ទម្រង់ចិញ្ចឹមសត្វដោយប្រើប្រាស់កម្រាលជីវសាស្រ្ត។ល។
អាស្រ័យកម្មវិធីកសាងជនបទថ្មី បានជាមុខមាត់ជនបទនៅខេត្តត្រាវិញ មានការផ្លាស់ថ្មីយ៉ាងច្បាស់ក្រឡែត ជីវភាពរបស់ប្រជាជនជាជំហានៗ ត្រូវបានលើកស្ទួយ។ រហូតមកទល់សព្វថ្ងៃ ប្រាក់ចំណូលគិតមធ្យមភាគក្នុងមនុស្សម្នាក់ៗ នៅតំបន់ជនបទខេត្តត្រាវិញសម្រេច២៤លានដុងនាក់ឆ្នាំ កើន៤,៦ លានដុងប្រៀបនឹងឆ្នាំ២០១០៕
បកប្រែ៖ ថាច់សេរី