សិស្សនិស្សិតជនជាតិភាគតិចឋិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ ពេលចូលរួមកម្មវិធីបណ្តុះបណ្តាលកម្រិតវិជ្ជាអនុមហាវិទ្យាល័យ មធ្យមសិក្សានៅមូលដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបានទទួលផលពីគោលនយោបាយស្នាក់នៅចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦។
សិស្សជនជាតិខ្មែរនៅសាលាជនជាតិអន្តេវាសិកស្រុកចូវថាញ់ (កៀងយ៉ាង)។
តាមសេចក្តីសម្រេចលេខ៥៣/២០១៥/QĐ-TTgរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ទើបប្រកាសឲ្យប្រើមុខសញ្ញាបានទទួលផលពីគោលនយោបាយស្នាក់នៅ ពេលចូលរួមកម្មវិធីបណ្តុះបណ្តាលកម្រិតវិជ្ជាអនុមហាវិទ្យាល័យ មធ្យមសិក្សានៅមូលដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមាន៖ ជនជាតិភាគតិចឋិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ គ្រួសារជិតក្រ ជនពិការសិស្សប្រឡងបញ្ចប់កម្រិតមធ្យមសិក្សាចំណេះទូទៅរបស់សាលាជនជាតិអន្តេវាសិកជនជាតិកិញ ឋិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ គ្រួសារជិតក្រ ឬក៏ជនពិការមានបញ្ជីគ្រួសារស្នាក់នៅតំបន់ដែលមានលក្ខណៈសេដ្ឋកិច្ច-សង្គមកិច្ចលំបាកពិសេស តំបន់ជនជាតិភាគតិចតំបន់ព្រំដែន កោះ សមុទ្រ។ សិស្សនិស្សិតជាជនជាតិភាគតិចឋិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ គ្រួសារជិតក្រ ជនពិការបានទទួលកម្រិតអាហារូបករណ៍ គោលនយោបាយស្មើនឹង១០០% នៃប្រាក់ខែមូលដ្ឋាន/ខែ។
ចំពោះសិស្ស និស្សិតប្រឡងបញ្ចប់កម្រិតមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិក សិស្សនិស្សិតជនជាតិកិញ ជាជនពិការមានបញ្ជីគ្រួសារស្នាក់នៅតំបន់ដែលមានលក្ខណៈសេដ្ឋកិច្ច-សង្គមកិច្ចលំបាក ពិសេសតំបន់ជនជាតិភាគតិច តំបន់ព្រំដែន កោះ សមុទ្រ បានទទួលកម្រិតអាហារូបករណ៍ស្មើនឹង៨០%នៃប្រាក់ខែមូលដ្ឋាន/ខែ។ ចំពោះសិស្ស និស្សិតជនជាតិកិញឋិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ គ្រួសារជិតក្រ មានបញ្ជីគ្រួសារស្នាក់នៅតំបន់ដែលមានលក្ខណៈសេដ្ឋកិច្ច-សង្គមកិច្ច លំបាកពិសេស តំបន់ជនជាតិភាគតិច តំបន់ព្រំដែន កោះ សមុទ្របានទទួលកម្រិតអាហារូបករណ៍ ស្មើនឹង៦០%នៃប្រាក់ខែមូលដ្ឋាន/ខែ។
ក្នុងឱកាសបុណ្យតេតង្វៀនដាង សិស្ស និស្សិតនៅនឹងសាលាបានឧបត្ថម្ភប្រាក់១៥០ពាន់ដុង។ ទន្ទឹមនឹងនោះ សិស្ស និស្សិតម្នាក់ៗបានឧបត្ថម្ភមួយឆ្នាំម្តងនូវប្រាក់ឈ្នួល យានជំនិះទៅមកចំនួន៣០០ពាន់ ដុង/ឆ្នាំ ចំពោះសិស្ស និស្សិតនៅតំបន់ដែលមានលក្ខណៈសេដ្ឋកិច្ច សង្គមកិច្ចលំបាកពិសេស មុខសញ្ញាក្រៅពីនោះ បានឧបត្ថម្ភប្រាក់ចំនួន២០០ពាន់ដុង/ឆ្នាំ។ មុខសញ្ញាទាំងឡាយដែលទទួលផលនៅទាំងបានលើកលែងនិងកាត់បន្ថយកម្រៃសិក្សា និងបានជំនួយថវិកាសិក្សាកម្រៃ ជ្រើសសិស្សផ្តល់បញ្ជីពិនិត្យសុខភាព និងបានពិនិត្យសុខភាពប្រចាំឆ្នាំ ផ្តល់ប័ណ្ណធានាហានិភ័យសុខាភិបាលផ្តល់អាហារូបករណ៍លើកទឹកចិត្តរៀនសូត្រតាមកំណត់ជាធរមាន។ សិស្ស និស្សិតម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភតែម្តងពេលចូលរួមកម្មវិធីបណ្តុះបណ្តាលកម្រិតវិជ្ជាអនុមហាវិទ្យាល័យឬក៏កម្រិតវិជ្ជាមធ្យមសិក្សា តាមគោលនយោបាយដែលបានកំណត់ក្នុងសេចក្តីសម្រេចនេះ។ ករណីសិស្ស និស្សិតឋិតក្នុងក្របខ័ណ្ឌបានទទួលគោលនយោបាយជាច្រើននៅពេលតែមួយ គឺបានទទួលគោលនយោបាយខ្ពស់បំផុតឬក៏រៀននៅរាល់មូលដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈច្រើនកន្លែង បានទទួលគោលនយោបាយឧបត្ថម្ភនៅមូលដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈនៅកន្លែងមួយតែប៉ុណ្ណោះ៕
ថាញ់ផុង-មុនី