ឆ្នាំ២០១៦ ធានារ៉ាប់រងសង្គមខេត្តត្រាវិញ ត្រូវបានធានារ៉ាប់រងសង្គមវៀតណាម ប្រគល់ភាគកម្រិតប្រមូល១.៤៧៦ពាន់លានដុង រហូតមកទល់ពេលនេះ ប្រមូលបាន១.០៣២ពាន់លានដុង(សម្រេច៦៩,៩%)។ ធានារ៉ាប់រង សង្គមខេត្តត្រាវិញកំពុងខិតខំប្រឹងប្រែងរហូតដល់ដំណាច់ ឆ្នាំអនុវត្តសម្រេចតួលេខនៃការប្រមូល១.៥០១ពាន់លានដុងស្មើ នឹង១០១,៦៩% ភាគកម្រិតដែលបានប្រគល់ឲ្យ។
គ្រួសារជិត៩៩% នៅត្រាវិញផ្ដល់ព័ត៌មានចូលរួមធានារាប់រងសុខាភិបាល។
លោកឡឹមវុាំងធូ នាយករងធានារ៉ាប់រងសង្គមខេត្តត្រាវិញ ឲ្យដឹង៖ ឆ្នាំ ២០១៦ ផ្នែកធានារ៉ាប់រងសង្គម ជំរុញខ្លាំងក្លាការអនុវត្តន៍ធានារ៉ាប់រងសុខាភិបាលទូទាំងប្រជាជន តាមសេចក្ដីសម្រេចចិត្តលេខ១១៦៧/QĐ -TTg ចុះថ្ងៃ២៨/៦/២០១៦ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្ដីពីការកែប្រែការប្រគល់ភាគកម្រិតអនុវត្តគ្របដណ្ដប់ ធានារ៉ាប់រងសុខាភិបាលដំណាក់កាល ២០១៦-២០២០ ដល់ខេត្ត ក្រុងចំណុះមជ្ឈិម។ ឆ្លងតាមរយៈ នោះ អត្រាគ្របដណ្ដប់ធានារ៉ាប់រងសុខាភិបាលរបស់ខេត្តត្រាវិញ ត្រូវបានប្រគល់ឲ្យគឺ៨៣% ឆ្នាំ២០១៦ និង៩០%ដល់ឆ្នាំ២០២០។ ទន្ទឹមនឹងនោះ ធានារ៉ាប់រងសង្គម ខេត្តត្រូវថ្លឹងថ្លែងប្រភពមូលនិធិ ដើម្បីអនុវត្តការឡើងថ្លៃសេវាពិនិត្យព្យាបាលជំងឺ តាមរយៈធានារ៉ាប់រងសុខាភិបាល យោងតាមសារាចរលេខ ៣៧/TTLT-BYT-BTC ចុះថ្ងៃ២៩/១០/១០១៥ រវាងក្រសួងសុខាភិបាលនិងក្រសួងហិរញ្ញវត្ថុ។ ក្រៅពីយកចិត្តទុកដាក់ទៅលើការជំរុញយ៉ាងខ្លាំងក្លាការងារផ្សព្វផ្សាយ ចលនាប្រជាជនអនុវត្ត តាមផែនការធានារ៉ាប់រងសុខាភិបាលទូទាំងប្រជាជន ធានារ៉ាប់រងសង្គម ខេត្តត្រាវិញបានឆ្លៀតយកការដឹកនាំរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ជំរុញខ្លាំងក្លាការងារផ្សព្វផ្សាយចលនាដល់ក្រុមមុខសញ្ញាដោយមានការខិតជិតតាមរយៈរូបភាពជាច្រើន ជាពិសេស គឺការជួបប្រាស្រ័យដោយផ្ទាល់ជាមួយពលករនិងប្រជាជនសំ ដៅលើកកម្ពស់ការយល់ដឹងពីលក្ខណៈមនុស្សធម៌ នៃគោលនយោ បាយធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល។ ទន្ទឹមនឹងនោះ ពន្យល់វែកញែក ដើម្បីប្រជាជនយល់ច្បាស់ពីផលប្រយោជន៍នៃការ ចូលរួមធានារ៉ាប់រងសុខាភិបាល ការឡើងថ្លៃសេវាពិនិត្យ ព្យាបាលជំងឺ សម្រាប់ធានារ៉ាប់រងសុខាភិបាលចំពោះប្រជាជន ប្រើបណ្ណធានារ៉ាប់រង សុខាភិបាល។ ជាពិសេស ផ្សព្វផ្សាយកំណត់ទិសចាប់ពីថ្ងៃ០១/០១/ ២០១៧ នឹងឡើងថ្លៃសេវាពិនិត្យព្យាបាលជំងឺ ទាំងអ្នកមិនប្រើប្រាស់ បណ្ណធានារ៉ាប់រងសុខាភិបាល។ ធានារ៉ាប់រងសង្គម ខេត្តត្រាវិញនៅ ទាំងរៀបចំជួបប្រាស្រ័យដោយផ្ទាល់ ស្ដីពីបញ្ហាគុណភាពពិនិត្យ ព្យាបាលជំងឺស្របតាមប្រព័ន្ធពិនិត្យព្យាបាលជំងឺ ដើម្បីប្រជាជនយល់ ច្បាស់និងសកម្មចូលរួម។
នាយករងធានារ៉ាប់រងសង្គម ខេត្តត្រាវិញ ឡឹមវុាំងធូ ឲ្យដឹង៖ ដើម្បីម្ចាស់ការអនុវត្តសម្រេចល្អភារកិច្ច ចាប់ពីពេលនេះដល់ដំណាច់ឆ្នាំ អង្គភាពនឹងបង្កើនកិច្ចសហការជាមួយនឹងផ្នែកសមត្ថកិច្ចនានា ដើម្បីជំរុញយ៉ាងខ្លាំងក្លាជាងទៀត ការងារផ្សព្វផ្សាយ សំដៅពង្រីកមុខសញ្ញាចូលរួមធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល បង្កើនការប្រមូលធានាសម្រេចរួចរាល់ និងលើសភាគកម្រិតដែលអង្គភាពបានប្រគល់ឲ្យក្នុង ឆ្នាំ២០១៦៕
ភុកសើង(TTXVN)-ពេជ្រសឿន