ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/08/2025 - 08:47

រៀប​ចំ​សកម្ម​ភាព​វប្ប​ធម៌​ សិល្បៈ​អំ​ណរ​បដិវត្តន៍ខែ​សី​ហា​ និង​បុណ្យ​ជាតិ​ ២ កញ្ញា​ 

(CT) - ក្រសួង​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍ ទើប​ចេញ​សារ​លិ​ខិត​ផ្ញើ​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ក្រុង​នា​នា​ ស្ដី​ពី​ការ​រៀប​ចំ​សកម្ម​ភាព​អំ​ណរ​អនុស្សាវ​រីយ៍​ ៨០ ឆ្នាំ​ បដិវត្តន៍​ខែ​សី​ហា​បាន​ជោគ​ជ័យ​ (១៩​/៨/​១៩៤៥ - ១៩​/៨/២០២៥) និង​បុណ្យ​ជាតិ​នៃ​ប្រ​ទេស​សា​ធា​រណ​រដ្ឋ​សង្គម​និយម​វៀត​ណាម (២/៩/​១៩៤៥ -២/៩/២០២៥)។​

រៀប​ចំ​កម្ម​វិធី​ចូល​រួម​ក្នុង​ពិធី​ប្រ​ឡង​ឃោ​សនា​ចល័ត​ទូទាំង​ប្រ​ទេស​ អំ​ណរ​អនុស្សាវ​រីយ៍​ ៨០ ឆ្នាំ​ បដិវត្តន៍ ខែ​សី​ហា​បាន​ជោគ​ជ័យ​ និង​បុណ្យ​ជាតិ​ ២ កញ្ញា​ អា​ស្រ័យ​មជ្ឈ​មណ្ឌល​វប្ប​ធម៌​និង​សិល្បៈ​ទីក្រុងង​ធើ រៀប​ចំ​ឡើង។​

តាម​រយៈ​នោះ​ ខេត្ត​ ក្រុង​នា​នា​នឹង​សហ​ការ ចង្អុល​ការ​ដល់​មន្ទីរ​ គណៈ​ ផ្នែក​ ដែល​ពាក់​ព័ន្ធ​ រៀប​ចំ​អនុវត្ត​សកម្ម​ភាព​វប្ប​ធម៌​ និង​សិល្បៈ​អប​អរ​សា​ទរ។​ ជាក់​ស្ដែង​ គឺ​ការ​រៀប​ចំ​កម្ម​វិធី​វប្ប​ធម៌​ សិល្បៈ​ ការ​ផ្សព្វ​ផ្សាយ​ឃោស​នា​ផ្ទាល់​ភ្នែក​ ការ​តាំង​ពិ​ព័រណ៍​។ល។​ សំ​ដៅ​បំ​ផុស​ស្មារតី​មោទន​ភាព​ជាតិ​ ទឹក​ចិត្ត​ស្នេហា​ជាតិ​ ការ​នឹក​រលឹក​នូវ​គុណ​បំ​ណាច់​ដ៏​ធំ​ធេង​របស់​លោក​ប្រ​ធាន​ហូជី​មិញ​ និង​បុព្វ​បុរស​គ្រប់​ជំ​នាន់​ក្នុង​បុព្វ​ហេតុ​តស៊ូ​ប្រ​យុទ្ធ​ដណ្ដើម​បាន​ឯក​រាជ្យ កសាង​ប្រ​ទេស​ជាតិ។​ យោង​តាម​ស្ថាន​ភាព​ជាក់​ស្តែង​នៅ​ភូមិ​ភាគ​ ល័ក្ខ​ខ័ណ្ឌ​ថវិកា​ មូល​ដ្ឋាន​សម្ភារៈ​និង​លក្ខណៈ​នៃ​តំ​បន់​ ម្ចាស់​ការ​កសាង​ផែន​ការ​រៀប​ចំ​សកម្ម​ភាព​វប្ប​ធម៌​និង​សិល្បៈ​ឱ្យ​សមស្រប​ ធានា​លក្ខណៈ​ជាក់​ស្ដែង​ ប្រ​សិទ្ធ​ភាព​ ប្រិត​សំ​ចៃ​និង​សុ​វត្ថិ​ភាព។​ គិត​គូរ​ពិចារ​ណា​ការ​រៀប​ចំ​កម្ម​វិធី​បាញ់​កាំ​ជ្រួច​អំ​ណរ​ពិធី​បុណ្យ​ជាតិ​ ដើម្បី​បង្ក​បរិយា​កាស​សប្បាយ​រីក​រាយ​ជូន​ប្រ​ជា​ជន។​ ជំ​រុញ​ការ​ងារ​ឃោស​នា​ផ្សព្វ​ផ្សាយ​អំ​ពី​អត្ថ​ន័យ​ជា​ប្រ​វត្តិ​សាស្ត្រ​នៃ​ព្រឹត្តិ​ការណ៍​ដ៏​សំ​ខាន់​នេះ។​

តាម​ផែន​ការ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ នឹង​រៀប​ចំ​ការ​ជួប​ជុំ​យ៉ាង​មហោ​ឡា​រិក​ដើម្បី​អំ​ណរ​ខួប​អនុ​ស្សាវរីយ៍ ៨០ ឆ្នាំ​ បដិវត្តន៍​ខែ​សី​ហា​បាន​ជោគ​ជ័យ​ និង​បុណ្យ​ជាតិ ២ កញ្ញា​ នៅ​វេលា​ម៉ោង​ ១៩:០០​នា​ទី ថ្ងៃ​ទី​២ ខែ​កញ្ញា​ នៅ​មហោ​ស្រព៖ សួន​កម្សាន្ត​តៃ​ដូ សង្កាត់​ហឹង​ភូ។​ បន្ទាប់​ពី​កម្ម​វិធី​ជួប​ជុំ​ នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​ទូរ​ទស្សន៍​ កម្ម​វិធី​សិល្បៈ​និង​ការ​បាញ់​កាំ​ជ្រួច​នៅ​៣​ទី​តាំង​គោល៖ សួន​កម្សាន្ត​តៃ​ដូ (សង្កាត់​ហឹង​ភូ) សួន​កម្សាន្ត​សា-ណ (សង្កាត់​វីតឹង) និង​មណ្ឌល​អភិវឌ្ឍន៍​ក្រុង​ ៥A (សង្កាត់​ភូ​ឡើយ)។​

ព្រម​ជា​មួយ​នោះ​ ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​គឺ​ថ្ងៃ​ទី ១ និង​ទី ២ ខែ​កញ្ញា​ ទី​ក្រុង​កឹង​ធើ​នឹង​រៀប​ចំ​ពិធី​អុជ​ធូប​គោ​រព​វិញ្ញាណ​ក្ខ័ន្ធ​លោក​ប្រ​ធាន​ហូ​ជី​មិញ​ នៅ​បូជ​នីយដ្ឋាន​អ៊ំ​ហូ ស្ថិត​នៅ​ឃុំ​ឡឿង​តឹម បូជ​នីយដ្ឋាន​អ៊ំ​ហូ ស្ថិត​នៅ​ឃុំ​អាង​ថាញ់ និង​ស្ដូបបដិមា​អ៊ំ​ហូ នៅ​កំ​ពង់​ផែ​និញ​កេវ​ សង្កាត់​និញ​កេវ​; និង​ទៅ​អុជ​ធូប​គោ​រព​បូជា​នៅ​តាម​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​លើ​ភូមិ​សាស្ត្រ​ទីក្រុង​កឹង​ធើ៕​

អត្ថ​បទ​និង​រូប​ថត​៖ យ្វី​ខូយ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ