ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/08/2025 - 14:25

មហា​សន្និ​បាត​តំ​ណាង​បក្ខ​ភាគ​បណ្តា​ស្ថា​ប័ន​បក្ស​ក្រុង​កឹង​ធើ អា​ណត្តិ​កាល​ ២០២៥​-២០៣០ ជោគ​ជ័យ​ល្អ​ប្រ​សើរ​ 

(CT) - បក្ខ​ភាគ​ បណ្តា​ស្ថា​ប័ន​បក្ស​ក្រុង​កឹង​ធើ​ បាន​រៀប​ចំ​មហ​សន្និ​បាត​តំ​ណាង​ លើក​ទី I អា​ណត្តិ​កាល​ ២០២៥ -​២០៣០។​ មាន​អ្នក​តំ​ណាង​១៥០ រូប​ តំ​ណាង​ឱ្យ​បក្ខ​ជន​២.៤៦៥​រូប​នៃ​បក្ខ​ភាគ​ដែល​បាន​កោះ​ អញ្ជើញ​ចូល​រួម​មហា​សន្និ​បាត។​

សម​មិត្ត​ហូធី​កឹម​ដាវ អនុ​លេខា​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង ថ្លែងចង្អុល​ការ​ក្នុង​មហា​សន្និ​បាត។    រូប៖ អាញ់យ៉ុង

អនុម័តិ​លើ​សេចក្តី​សម្រេច​នៃ​មហា​សន្និ​បាត។​ រូប​៖ អាញ់​យ៉ុង

ចូល​រួម​មហា​សន្និ​បាត​មាន​សម​មិត្ត​  ដុង​វ៉ាន់​ថាញ  អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​បណ្តា​ស្ថា​ប័ន​បក្ស​ក្រុង​; សម​មិត្ត​ ហូធី​កឹម​ដាវ​ អនុ​លេខា​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាមក្រុង​; បណ្តា​សម​មិត្ត​ជា​សមា​ជិក​គណៈ​អចិន្ត្រៃយ៍នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​; តំ​ណាង​ថ្នាក់​ដឹក​នាំ មន្ទីរ​ គណៈ​ ផ្នែក​មួយ​ចំ​នួន​ក្នុង​ក្រុង។​

មហា​សន្និ​បាត​បាន​ឯក​ភាព​វាយ​តម្លៃ​ អា​ណត្តិ​កាល​ ២០២០​-២០២៥ គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នា​ក់​ អង្គ​ការ​ក្នុង​បក្ខ​ភាគ​បណ្តា​ស្ថា​ប័ន​បក្ស​ក្រុង​ បាន​ដឹក​នាំ ចង្អុល​ការ​មហា​សន្និ​បាត​សម្រេច​បាន​លទ្ធ​ផល​ជា​វិជ្ជ​មាន​និង​គ្រប់​ជ្រុង​ជ្រោយ។​ ការ​ងារ​កសាង​បក្ស​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​។​ ការ​ងារ​ពិនិត្យ​ ពិ​ច័យ​និង​អនុវត្ត​វិន័យ​ក្នុង​បក្ស​ អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់ មាន​ចំ​ណុច​ស្នូល​សំ​ខាន់​ៗ​ រួម​ចំ​ណែក​ដ៏​សំ​ខាន់​ក្នុង​ការ​កសាង​បក្ស​ស្អាត​ស្អំ​ រឹង​មាំ។​

គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ថត​រូប​អនុស្សាវ​រីយ៍​នៅ​មហា​សន្និ​បាត។​ រូប​៖ អាញ់​យ៉ុង

ទន្ទឹម​នឹង​នោះ​ គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ អង្គ​ការ​បក្ស​បាន​ដឹក​នាំ ចង្អុល​ការ​អនុវត្ត​ល្អ​ប្រ​សើរ​ភារ​កិច្ច​នយោ​បាយ​លើ​គ្រប់​វិស័យ​; ចង្អុល​ការ​ដល់​ស្ថា​ប័ន​ អង្គ​ភាព​អនុវត្ត​ល្អ​តួនា​ទី​ធ្វើ​សេនា​ធិ​ការ​ ជំ​នួយ​ការ​និង​ម្ចាស់​ការ​ស្នើ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ធ្វើ​ឱ្យ​ទៅ​ជា​ភាព​ជាក់​ស្តែង​និង​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​ការ​ណ៍ គោល​នយោ​បាយ​ព្រម​ទាំង​ខ្លឹម​សារ​សំ​ខាន់​ៗ​ជា​ច្រើន​ រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ក្រុង។​ ព្រម​ជា​មួយ​នោះ​ គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ អង្គ​ការ​បក្ស​បាន​ចង្អុល​ការ​ដល់​ស្ថា​ប័ន​ អង្គ​ភាព​ក្នុង​ការ​កសាង​រដ្ឋ​អំ​ណាច​ស្អាត​ស្អំ​ បម្រើ​សុពល​ភាព​ ប្រ​សិទ្ធ​ភាព​; លើក​កម្ពស់​គុណ​ភាព​កង​ជួរ​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​; ជំ​រុញ​ការ​កែ​ទម្រង់​រដ្ឋ​បាល​កសាង​ មាន​ការ​ទទួល​ខុស​ត្រូវ​ច្បាប់​វិន័យ​; ចង្អុល​ការ​លើក​កម្ពស់​គុណ​ភាព​សកម្ម​ភាព​នៃ​អង្គ​ការ​នយោ​បាយ​ ក្នុង​ស្ថា​ប័ន​ អង្គ​ភាព។​

មហា​សន្និ​បាត​បាន​ដាក់​ចេញ​គោល​ដៅ​ភាគ​កម្រិត​ ភារ​កិច្ច​របស់​បក្ខ​ភាគ​ អា​ណត្តិ​កាល​២០២៥-២០៣០ ប្តេជ្ញា​ចិត្ត​កសាង​បក្ខ​ភាគ​ស្អាត​ស្អំ​ រឹង​មាំ គ្រប់​ជ្រុង​ជ្រោយ​ខាង​នយោ​បាយ​ សតិ​អា​រម្មណ៍ សីល​ធម៌​នៃ​អង្គ​ការ​និង​កម្មា​ភិបាល​; ផ្លាស់​ថ្មី​បែប​បទ​ថ្នាក់​ដឹក​នាំ តាម​ទិស​ដៅ​វិទ្យា​សាស្ត្រ​ទំ​នើប​មាន​ប្រ​សិ​ទ្ធភាព​ លើក​កម្ពស់​គុណ​ភាព​ធ្វើ​សេនា​ធិការ​និង​បម្រើ។​ ផ្សារ​ភ្ជាប់​ការ​កសាង​បក្ស​ជា​មួយ​នឹង​អភិវឌ្ឍ​ស្ថា​ប័ន​ អង្គ​ភាព​និង​អង្គ​ការ​មហា​ជន​នា​នា​រឹង​មាំ។​ ជំ​រុញ​ការ​កែ​ទម្រង់​ រដ្ឋ​បាល​ផ្លាស់​ប្ដូរ​ឌីជី​ថល កាត់​បន្ថយ​ប្រ​ព័ន្ធ​គ្រប់​គ្រង​ លើក​កម្ពស់​សុពល​ភាព​ ប្រ​សិទ្ធ​ភាព​ដំ​ណើរ​ការ។​

ជំ​នួស​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ សម​មិត្ត​ហូធី​កឹម​ដាវ​ អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​ ថ្លែង​ចង្អុល​ការ​មហា​សន្និ​បាត​ បាន​គូស​បញ្ជាក់៖ បក្ខ​ភាគ​បណ្តា​ស្ថា​ប័ន​បក្ស​ក្រុង​ រក្សា​មុខ​តំ​ណែង​តួនា​ទី​មួយ​យ៉ាង​ពិ​សេស​ក្នុង​ប្រ​ព័ន្ធ​នយោ​បាយ​របស់​ក្រុង; ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ស្ថា​ប័ន​ ធ្វើ​សេនា​ធិការ​របស់​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​; ដើរ​តួនា​ទី​ជា​មជ្ឈ​មណ្ឌល​សតិ​អា​រម្មណ៍​-នយោ​បាយ​ មាន​ការ​ទទួល​ខុស​ត្រូវ​ដោយ​ផ្អែក​ខាង​ធ្វើ​សេនា​ធិការ​ កំ​ណត់​គោល​នយោ​បាយ​ ធ្វើ​ឱ្យ​ជាក់​ស្តែង​និង​ពិនិត្យ​ការ​ អនុ​វត្ត​នូវ​គោល​ការណ៍​ បទ​បញ្ជា​សេច​ក្តី​សម្រេច​របស់​បក្ស។​ គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ និង​សម​មិត្ត​ម្នាក់ៗ​ ជា​សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ តែង​រក្សា​មុខ​តំ​ណែង​ផ្សេង​ៗ​ ជា​ស្នូល​ក្នុង​ស្ថាប័ន​ អង្គ​ភាព​នា​នា​ថ្នាក់​ក្រុង។​

អា​ស្រ័យ​ហេតុ​នោះ​ តាម​ប្រ​សាសន៍​សម​មិត្ត​ ហូធី​កឹម​ដាវ​ ក្នុង​អា​ណត្តិ​កាល​២០២៥​-២០៣០ បក្ខ​ភាគ​គប្បី​បន្ត​ជំ​រុញ​ការ​កសាង​ រៀប​ចំ​របៀប​រៀប​រយ​បក្ស​ លើក​កម្ពស់​សមត្ថ​ភាព​ថ្នាក់​ដឹក​នាំ​និង​ការ​បញ្ចេញ​កម្លាំង​របស់​អង្គ​ការ​មូល​ដ្ឋាន​បក្ស​ ពង្រីក​តួនា​ទី​ស្នូល​ខាង​នយោ​បាយ​ ថ្នាក់​ដឹក​នាំ​គ្រប់​ជ្រុង​ជ្រោយ​រាល់​ ផ្នែក​ការ​ងារ​ កសាង​បក្ខ​ភាគ​ស្អាត​ស្អំ​ រឹង​មាំ គំ​រូ។​ គណៈ​កម្មា​ធិការ​គ្រប់​លំ​ដាប់​ថ្នាក់​ អង្គ​ការ​បក្ស​នៃ​បក្ខ​ភាគ​គប្បី​អនុវត្ត​បាន​ល្អ​លក្ខន្តិកៈ​ធ្វើ​ការ​ លក្ខន្តិកៈ​សហ​ការ​ជា​មួយ​ថ្នាក់​ដឹក​នាំ​ស្ថា​ប័ន​ អង្គ​ភាព​ ពិ​សេស​ គឺសហ​ការ​អនុវត្ត​ល្អ​លក្ខន្តិកៈ​ប្រ​ជា​ធិប​តេយ្យ​មូល​ដ្ឋាន; ពង្រីក​តួនា​ទី​គំរូ​របស់​កម្មា​ភិបាល​ បក្ខ​ជន​ ដំ​បូង​គឺ​ថ្នាក់​គណៈ​កម្មា​ធិការ​បក្ស​ និង​សម​មិត្ត​ជា​លេខា​ គ្រប់​កិច្ច​ការ​ងារ​។​ គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ អង្គ​ការ​បក្ស​នៃ​បក្ខ​ភាគ​ចង្អុល​ការ​ ស្ថាប័ន​ អង្គ​ភាព​ អនុវត្ត​ខ្លាំង​ក្លា​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា​ ជំ​រុញ​ផ្លាស់​ប្ដូរ​ឌីជី​ថល​ដើម្បី​លើក​កម្ពស់​ទិន្ន​ផល​ ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ធ្វើ​សេនា​ធិការ​ស្នើ​សុំ​គោល​ការណ៍​ គោល​នយោ​បាយ​ជា​យុទ្ធ​សាស្ត្រ​ សំ​ដៅ​បម្រើ​ដល់​ការ​អភិវឌ្ឍ​ឆាប់​រហ័ស​និង​ចីរ​ភាព​របស់​ក្រុង​ រួម​ចំ​ណែក​អនុវត្ត​ជ័យ​ជម្នះ​សេចក្តី​សម្រេច​នៃ​គណៈ​កម្មា​ធិការ​បក្ស​របស់​ផង​ខ្លួន​ និង​បក្ខ​ភាគ​របស់​ក្រុង។​ ផ្តោត​ទៅ​លើក​សាង​កង​ជួរ​ថ្នាក់​ដឹក​នាំ​គ្រប់​គ្រង​ដែល​មាន​គោល​ជំ​ហ​នយោ​បាយ​រឹង​មាំ សីល​ធម៌​ស្អាត​ស្អំ​ មុខ​ជំ​នាញ​ពូកែ​ បំ​ណិន​ឌីជី​ថល​ល្អ។​ ចង្អុល​ការ​ ជំ​រុញ​រាល់​ចលនា​ ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ រួម​ចំ​ណែក​អនុវត្ត​ជ័យ​ជម្នះ​ភារ​កិច្ច​នយោ​បាយ​នៅ​ក្នុង​ស្ថា​ប័ន​ អង្គ​ភាព​នីមួយ​ៗ​និង​ក្នុង​ក្រុង។​

សម​មិត្ត​ ដុង​វ៉ាន់​ថាញ អនុលេខា​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​បណ្តា​ស្ថា​ប័ន​បក្ស​ក្រុង​ ថ្លែង​សុន្ទ​រក​ថា​បិទ​មហា​សន្និ​បាត​បាន​អះ​អាង៖ ក្រោយ​ពី​មហា​សន្និ​បាត​ គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​នឹង​ធ្វើ​ឱ្យ​ទៅ​ជា​ភាព​ជាក់​ស្តែង​សេច​ក្តី​សម្រេច​មហា​សន្និ​បាត​បក្ខ​ភាគ​ ឱ្យ​ក្លាយ​ជាកម្ម​វិធី​នយោ​បាយ​ទូទាំង​វគ្គ​និង​រៀង​រាល់​ឆ្នាំ; ពង្រីក​ស្មារតី​ សាម​គ្គី​ ខិត​ខំ​តស៊ូ​អនុវត្ត​ល្អ​ភារ​កិច្ច​រាល់​គោល​ដៅ​ ភាគ​កម្រិត​ដែល​មហា​សន្និ​បាត​ដាក់​ចេញ។​ សម​មិត្ត​បាន​អំ​ពាវ​នាវ ទូទាំង​កម្មា​ភិបាល​ បក្ខ​ជន​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​តាម​ស្ថា​ប័ន​ អង្គ​ភាព​ក្នុង​បក្ខ​ភាគ​ សាមគ្គី​ចិត្ត​មួយ​ថ្លើម​មួយ​ ដាស់​នូវ​សេចក្តី​ប្រាថ្នា​ បញ្ចេញ​កម្លាំង​អនុវត្ត​ល្អ​ភារ​កិច្ច​ និង​អនុវត្ត​ប្រ​កប​ដោយ​ជោគ​ជ័យ​សេចក្តី​សម្រេច​មហា​សន្និ​បាត​បក្ខ​ភាគ​ដែល​បាន​ដាក់​ចេញ៕​ 

                   អាញ់​យ៉ុង-លី​សៀ

ចែករំលែកអត្ថបទ