13/08/2025 - 09:35

សាខា​បក្ស​សុខា​ភិបាល​សម្រេច​ល្អ​ភារ​កិច្ច​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ 

កសាង​សាខា​បក្ស​ស្អាត​ស្អំ​ រឹង​មាំ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ វប្បធម៌​និង​សង្គម​ នៅ​ភូមិ​ភាគ​ ជា​ភារ​កិច្ច​ដ៏​សំ​ខាន់​ត្រូវ​បាន​សាខា​បក្ស​សុខា​ភិបាល​ឃុំ​សុង​ឡុក​ ខេត្ត​វិញ​ឡុង​ អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។​ បក្ខ​ជន​ក្នុង​សាខា​បក្ស​តែង​អនុវត្ត​ល្អ​នូវ​ការ​ងារ​ពិនិត្យ​ព្យា​បាល​ និង​ថែទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន​ ហើយ​បាន​ថ្នាក់​លើ​វាយ​ម្លៃ​ខ្ពស់​។​

វេជ្ជ​បណ្ឌិត​ ដំ​ណាក់​សុខា​ភិបាល​ឃុំ​សុង​ឡុក​ កំ​ពុង​ពិនិត្យ​ជំ​ងឺ​ជូន​ប្រ​ជា​ជន។

លោក​ថាច់​សេរី​សុខា​វ៉ាត លេខា​សា​ខា​បក្ស អនុ​ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​សុង​ឡុក​ ឱ្យ​ដឹង៖ “ដើម្បី​អនុវត្ត​ល្អ​នូវ​ភារ​កិច្ច​ សា​ខា​បក្ស​បាន​អនុ​វត្ត​ជាក់​ស្តែង​និង​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​មា​គ៌ា​ គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ស្តីពី​សុខា​ភិបាល​នៅ​ភូមិ​ភាគ​ ធា​នា​គុណ​ភាព​ ពិនិត្យ​ ព្យា​បាល​ បង្ការ​ទប់​ស្កាត់​ជំ​ងឺ​រាត​ត្បាត​និង​កម្ម​វិធី​សុខា​ភិបាល​សហ​គមន៍​ដទៃ​ទៀត។​ រៀង​រាល់​ខែ​ សាខា​បក្ស​ដឹក​នាំ​អនុវត្ត​ល្អ​នូវ​ការ​វាយ​តម្លៃ​កំ​ណត់​អត្ត​សញ្ញាណ​និង​ទប់​ស្កាត់​ការ​អន់​ថយ​ ពី​សតិ​អា​រម្មណ៍​របស់​សមូហ​ភាព​ បុគ្គល យោង​តាម​សេចក្តី​សម្រេច​ចិត្ត​នៃ​មជ្ឈិម​ ៤ នីតិ​កាល​ទី XII សេចក្តី​សន្និ​ដ្ឋាន​លេខ​ ២១-KL/TW ចុះ​ថ្ងៃ​ទី​២៥ ខែ​តុលា​ ឆ្នាំ​២០២២ នៃ​សន្និ​បាត​មជ្ឈិម​ នីតិ​កាល​ទី XIII ស្តី​ពី​ជំ​រុញ​ការ​កសាង​វិសុទ្ធ​កម្ម​បក្ស​និង​ប្រ​ព័ន្ធ​នយោ​បាយ​; ប្ដេជ្ញា​ទប់​ស្កាត់​ ច្រាន​ថយ​ វិនិច្ឆ័យ​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​កម្មា​ភិបាល​ បក្ខ​ជន​មាន​សតិ​អា​រម្មណ៍ នយោ​បាយ​ សីល​ធម៌​ ផ្នត់​រស់​នៅ​សម្ដែង​ឡើង​នូវ​ការ​ “ប្រែប្រួល​ដោយ​ខ្លួន​ឯង” និង​ “ផ្លាស់​ប្ដូរ​ដោយ​ខ្លួន​ឯង”; អនុវត្ត​ល្អ​នូវ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្មណ៍ សីល​ធម៌​ ឥរិយា​បថ​ហូជី​មិញ”។​

សាខា​បក្ស​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​គោល​ការណ៍​ រៀប​ចំ​សកម្ម​ភាព​បក្ស​ ផ្លាស់​ថ្មី​វិធី​សាស្រ្ត​ដឹក​នាំ និង​លើក​កម្ពស់​គុណ​ភាព​សកម្ម​ភាព​របស់​គណៈ​កម្មា​ធិការ​សា​ខា​បក្ស​ ធានា​លក្ខណៈ​ដឹក​នាំ អប់រំ​និង​ប្រ​យុទ្ធ។​ លើក​កម្ពស់​សមត្ថ​ភាព​ដឹក​នាំ កម្លាំង​តស៊ូ​របស់​សាខា​បក្ស​និង​គុណ​ភាព​កង​ជួរ​កម្មា​ភិបាល​ បក្ខ​ជន​ក្នុង​ស្ថាន​ភាព​ថ្មី​ជា​ប្រ​ចាំ; អនុវត្ត​ល្អ​នូវ​បទ​ប្បញ្ញត្តិ​ស្តីពី​ប្រ​ការ​ដែល​បក្ខ​ជន​មិន​ត្រូវ​ធ្វើ។​ បក្ខ​ជន​ថាច់​ធីលីន​ដា គ្រូ​ពេទ្យ​ជំ​នាញ​ខាង​ចាក់​វ៉ាក់សាំង​បើក​ទូលាយ​របស់​ដំ​ណាក់​សុខា​ភិបាល​ ឱ្យ​ដឹង៖ “ការ​តម្រូវ​ឱ្យ​សមា​ជិក​គណៈ​កម្មា​ធិការ​បក្ស​និង​បក្ខ​ជន​ស្វ័យ​ទិតៀន​នៅ​ចំ​ពោះ​មុខ​មហា​ជន​គឺជា​ខ្លឹម​សារ​សំ​ខាន់​មួយ​ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​សកម្ម​ភាព​គណៈ​កម្មា​ធិការ​បក្ស​របស់​សាខា​បក្ស។​ បន្ទាប់​ពី​អនុវត្ត​មួយ​រយៈ​ពេល​ គុណ​ភាព​សកម្ម​ភាព​សា​ខា​បក្ស​ សកម្ម​ភាព​គណៈ​កម្មា​ធិការ​បក្ស​ត្រូវ​បាន​បង្ហាញ​ឡើង​យ៉ាង​សម្បូរ​បែប​ ពិ​សេស​និង​ច្បាស់​បំ​ផុត​គឺ​អា​កប្ប​កិរិ​យា​ស្វ័យ​ទិតៀន​ វាយ​តម្លៃ​ចំ​ពី​គុណ​សម្បត្តិ​ គុណ​វិបត្តិ​របស់​សមូហ​ភាព​គណៈ​កម្មា​ធិការ​បក្ស​សាខា​បក្ស​និង​ភារ​កិច្ច​របស់​សមា​ជិក​គណៈ​កម្មា​ធិការ​បក្ស​ បក្ខ​ជន​គ្រប់​រូប​ត្រូវ​បាន​លើក​កម្ពស់”។​

ដោយ​សារ​អនុវត្ត​ល្អ​នូវ​ភារ​កិច្ច​ សា​ខា​បក្ស​សុខា​ភិបាល​ឃុំ​សុង​ឡុក​តែង​សម្រេច​ភារ​កិច្ច​ឆ្នើម​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់។​ ការ​អនុវត្ត​សម្រេច​ភារ​កិច្ច​ល្អ​របស់​សាខា​បក្ស​សុខា​ភិបាល​ឃុំ​សុង​ឡុក​ គឺ​ជា​ភ័ស្តុ​តាង​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ងារ​សុខា​ភិបាល​មូល​ដ្ឋាន​ កំ​ពុង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​និង​អភិវឌ្ឍន៍ រួម​ចំ​ណែក​ធា​នា​សុខុ​មាល​ភាព​សង្គម​ លើក​កម្ពស់​​គុណ​ភាព​ជីវ​ភាព​ជូន​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ៕​

           សើុង​ម៉ាល័យ​-ប្រែសម្រួល​៖ ទីទុយ​

ចែករំលែកអត្ថបទ